កម្ពុជា​ ​ជំរុញ​ដល់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​ ​ខិតខំ​រួមគ្នា​គ្រប់គ្រង​ការ​បំពុល​ដោយ​ផ្សែង​អ័ព្ទ​ ​កើត​ចេញពី​ទន្ទ្រាន​ដី​ព្រៃ​ ​និង​ការ​ដុត​ព្រៃ​

សៀមរាប​៖​ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កម្ពុជា​ ​លោក​ ​សាយ​ ​សំ​អាល់​ ​បាន​ជំរុញ​ដល់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​ ​ឱ្យ​ខិតខំ​រួមគ្នា​គ្រប់គ្រង​ការ​បំពុល​ដោយ​ផ្សែង​អ័ព្ទ​ ​ដែល​កើត​ចេញពី​ទន្ទ្រាន​ដី​ព្រៃ​ ​និង​ការ​ដុត​ព្រៃ​។​ ​ការជំរុញ​ដូចនេះ​ ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​លើក​ទី១៥​ ​នៃ​ភាគី​សន្និសីទ​កិច្ច​ព្រមព្រៀង​អាស៊ាន​ ​ស្ដីពី​ការ​បំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន​ ​នៅ​ព្រឹក​ថ្ងៃទី៩​ ​ខែតុលា​ ​ឆ្នាំ២០១៩នេះ​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ ​លោក​ ​សាយ​ ​សំ​អាស់​ ​បាន​ចាត់ទុក​បញ្ហា​ផ្សែង​អ័ព្ទ​ ​ដែល​កើត​ចេញពី​ទន្ទ្រាន​ដី​ព្រៃ​ ​និង​ការ​ដុត​ព្រៃ​ ​ជា​ប្រធានបទ​សំខាន់​ ​ដែល​បញ្ហា​នេះ​ ​ប្រទេស​អាស៊ាន​ ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ​ស្ដីពី​ការគ្រប់គ្រង​ផ្សែង​អ័ព្ទ​ឆ្លងដែន​ ​នៅ​ថ្ងៃទី១០​ ​ខែមិថុនា​ ​ឆ្នាំ២០០២​ ​ហើយ​ចូល​ជា​ផ្លូវការ​នៅ​ថ្ងៃទី២៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០០៣​។​

​សូម​បញ្ជាក់​ថា​ ​នៅក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃនេះ​ ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​ ​នឹង​ជួបពិភាក្សា​តាមកម្ម​វិធី​ដែល​បាន​គ្រោងទុក​ ​ដូចជា​ ​ការពិនិត្យ​និង​គម្រោង​ផែនការ​គ្រប់គ្រង​ស្ថានភាព​អាកាសធាតុ​ ​និង​ផ្សែង​អ័ព្ទ​ឆ្លងដែន​។​ ​ជាមួយគ្នា​នេះ​ ​អង្គប្រជុំ​ ​ក៏បាន​ពិនិត្យ​ ​និង​ពិភាក្សា​លើ​ឯកសារ​ទាក់ទង​ទៅ​នឹង​ស្ថានភាព​ភ្លើង​ឆេះ​ព្រៃ​ ​និង​ផ្សែង​អ័ព្ទ​ ​និង​ផែនការ​សកម្មភាព​របស់​ប្រទេស​ជាស​មា​ជិ​ក​អាស៊ាន​ផង​ដែរ​។​

​សូម​បញ្ជាក់​ថា​ ​ក្រៅពីនោះ​ ​កិច្ចប្រជុំ​ ​ក៏​នឹង​ធ្វើ​បច្ចុប្បន្នភាព​កិច្ច​ព្រមព្រៀង​លើ​ការគ្រប់គ្រង​ផ្សែង​អ័ព្ទ​ឆ្លងដែន​ក្នុង​ក្របខណ្ឌ​ជាតិ​ ​និង​តំបន់​,​ ​ផែនទី​បង្ហាញផ្លូវ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ ​ដើម្បី​គ្រប់គ្រង​ផ្សែង​អ័ព្ទ​ឆ្លងដែន​,​ ​ការស្វែងរក​មូលនិធិ​ដើម្បី​គ្រប់​ផ្សែង​អ័ព្ទ​ឆ្លងដែន​របស់​អាស៊ាន​,​ ​ការ​ធ្វើ​បច្ចុប្បន្នភាព​កា​រប​ង្កើត​ម​ជ្ឍ​មណ្ឌល​គ្រប់គ្រង​ផ្សែង​អ័ព្ទ​ឆ្លងដែន​,​ ​ការពិនិត្យ​របាយការណ៍​ ​នៃ​កិច្ចប្រជុំ​ក្រុមការងារ​អាស៊ាន​លើក​ទី៤​ ​ស្ដីពី​ដីមមោក​,​ ​កម្មវិធី​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ដៃគូ​,​ ​ការបង្កើត​ការិយាល័យ​ធ្វើការ​សម្រាប់​គណៈកម្មាធិការ​ប្រតិបត្តិ​និង​កិច្ចប្រជុំ​ពាក់​ព័ន្ធ​ផ្សេង​ៗ​ទៀតផង​ដែរ​ ​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង