សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ផ្តល់​អំណោយ​សម្រាល​ការ​លំបាក​ដល់​អតីត​តារាចម្រៀង​ ​និង​គ្រូបង្រៀន​

​ភ្នំពេញ​៖​ ​កាកបាទក្រហម​កម្ពុជា​ ​ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ជា​ប្រធាន​ ​បាន​ផ្តល់​អំណោយ​សម្រាល​ការ​លំបាក​ដល់​លោក​ ​សែម​ ​សង្វាត​ ​ជា​អតីត​តារាចម្រៀង​ដែល​មាន​ជីវភាព​លំបាក​ ​មាន​ជំងឺថ្លើម​ ​ក្រពះ​ ​ពោះវៀន​ធ្ងន់ធ្ងរ​ ​និង​មានកូន​ប្រុស​ ​៣នាក់​ ​ក្នុង​បន្ទុក​គ្រួសារ​ ​និង​ ​បច្ចុប្បន្ន​នេះ​ ​កំពុង​ស្នាក់នៅ​ផ្ទះ​ជួល​ស្ថិតនៅ​សង្កាត់​ចាក់អង្រែក្រោម​ ​ខណ្ឌមានជ័យ​ ​រាជធានី​ភ្នំពេញ​។​

​ក្នុង​ឱកាស​ជួប​ដោយ​ផ្ទាល់​ ​លោកស្រី​ ​ម៉ែ​ន​ ​នា​រី​សោ​ភ័​គ​ ​អគ្គលេខាធិការ​រង​ទី១​ ​កាកបាទក្រហម​កម្ពុជា​ ​បាន​ពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ​ ​គិតគូរ​ពី​សុខភាព​ ​និង​ជីវភាពរស់នៅ​របស់​លោក​ ​សែម​ ​សង្វាត​ ​ព្រមទាំង​ផ្តាំផ្ញើ​ ​សូម​ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ​ ​អនុវត្ត​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ ​និង​ផ្តាំផ្ញើ​ដល់​កូន​ៗ​ទាំងអស់​ ​ត្រូវ​ក​ត្ត​ញ្ញូ​ថែទាំ​ឪពុក​ឱ្យ​បាន​ល្អ​ ​ហើយ​ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ ​ឱ្យ​បាន​ខ្ពង់ខ្ពស់​ដើម្បីអនាគត​ភ្លឺស្វាង​។​

​លោក​ ​សែម​ ​សង្វាត​ ​បាន​សម្តែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ដែល​ជានិច្ចកាល​ ​យកចិត្ត​ទុកដាក់​ពី​សុខទុក្ខ​របស់​ពលរដ្ឋ​ជួប​ការ​លំបាក​ដោយ​មិន​ប្រកាន់​ពូជសាសន៍​ ​ពណ៌​សម្បុរ​ ​សាសនា​ ​ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

​ដោយឡែក​នៅ​ថ្ងៃ​ដដែល​ ​លោកស្រី​ ​ម៉ែ​ន​ ​នា​រី​សោ​ភ័​គ​ ​អគ្គលេខាធិការ​រង​ទី១​ ​កាកបាទក្រហម​កម្ពុជា​ ​បាន​ជួប​សួរសុខទុក្ខ​ ​និង​ផ្តល់​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ ​ជូន​ដល់​លោកស្រី​ ​រ័ត្ន​ ​ថា​វី​ ​អាយុ​ ​៦២ឆ្នាំ​ ​អតីត​គ្រូបង្រៀន​ផ្នែក​អ៊ុតសក់​ ​និង​សំអាងការ​ ​នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​អង្គស្នួល​ ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ ​និង​រស់នៅ​ម្នាក់ឯង​នៅផ្ទះ​ជួល​ស្ថិតនៅ​ភូមិ​ព្រៃ​ពពេល​ ​ឃុំ​ពើក​ ​ស្រុក​អង្គស្នួល​ ​ខេត្តកណ្តាល​។​

​ក្នុង​ឱកាស​នោះ​ ​លោកស្រី​ ​អគ្គលេខាធិការ​រង​ទី១​ ​បាន​ពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ​ ​និង​តែងតែ​គិតគូរ​ពី​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ ​ជាពិសេស​គឺ​ ​ចាស់ជរា​ឥត​ទីពឹង​ ​និង​និវត្តជន​ដូចជា​លោកស្រី​ ​រ័ត្ន​ ​ថា​វី​ ​ព្រមទាំង​ផ្តាំផ្ញើ​ឱ្យ​ខិតខំ​ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ​។​

​លោកស្រី​ ​រ័ត្ន​ ​ថា​វី​ ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ដែល​តែងតែមាន​ក្តីមេត្តា​ករុណា​ ​គិតគូរ​ ​លើកទឹកចិត្ត​ ​និង​ជួយឧបត្ថម្ភ​ជាបន្តបន្ទាប់​ ​ដោយ​គ្មាន​ការរើសអើង​អ្វី​ឡើយ​។​

​អំណោយ​ផ្តល់​ជូន​ ​រួមមាន​ ​៖​ ​អង្ករ៣០គីឡូក្រាម​ ​មី១កេស​ ​ត្រីខ​ ​១០កំប៉ុង​ ​ឃីត​ ​(​មុង​ ​ភួយ​ ​សារុង​ ​ក្រមា​ ​អា​យឺត​)​ ​និង​ថវិកា​ចំនួន​ ​២លាន​រៀល​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង