នាយក​មូលនិធិ​ ​IMF​ ​ថា​ ​ប្រទេស​ទាំងអស់​ ​ខាតបង់​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​

បរទេស​៖​ ​ថ្មី​ៗ​នេះ​ ​នាយក​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​)​ ​លោកស្រី​ ​Kristalina​ ​Georgieva​ ​បាន​លើកឡើង​ថា​ ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ ​ចិន​ ​បាន​ធ្វើ​ឱ្យ​សកម្មភាព​វិនិយោគ​ ​និង​រោងចក្រ​ ​ចុះ​ខ្សោយ​ ​នៅ​ទូទាំង​ពិភពលោក​ ​ហើយ​បណ្ដា​ប្រទេស​ទាំងឡាយ​ ​បាន​ខាតបង់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​។​

​នាយក​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​បាន​លើកឡើង​ទៀត​ថា​ ​សេដ្ឋកិច្ច​សាកលលោក​ ​នឹង​ខាតបង់​ប្រមាណ​ ​៧០០​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ​គិត​ត្រឹម​ឆ្នាំ២០២០​ ​ឬ​ ​០,៨ភាគរយ​ ​នៃ​ ​GDP​ ​។​ ​ប្រសាសន៍​របស់​លោកស្រី​ ​បាន​ធ្វើឡើង​មុន​កិច្ចប្រជុំ​របស់​ ​IMF​ ​និង​ ​ធនាគារពិភពលោក​ ​WB​ ​នៅ​សប្ដាហ៍​ក្រោយ​។​

​ការ​លើកឡើង​របស់​លោកស្រី​ ​Georgieva​ ​ពឹងផ្អែក​លើ​ការស្រាវជ្រាវ​លើ​ផល​ប៉ះពាល់​សង្គ្រាម​ពាណិជ្ជកម្ម​។​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​សហរដ្ឋអាមេរិក​ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ ​ដែល​មានតម្លៃ​ប្រហែល​ ​៣០០ពាន់​លាន​ដុល្លារ​អាមេរិក​ទៀត​។​ ​លោកស្រី​ ​Georgieva​ ​បន្ថែម​ថា​ ​ការខាតបង់​ ​GDP​ ​គឺ​ដោយសារតែ​ការ​ថយ​ចុះ​នូវ​ទំនុកចិត្ត​ជំនួញ​ ​ការខាតបង់​ផលិតកម្ម​ ​និង​ប្រតិកម្ម​ទីផ្សារ​ដែល​មាន​លក្ខណៈ​អវិជ្ជមាន​។​

​លោកស្រី​បន្ត​ថា​ ​សង្គ្រាម​ពាណិជ្ជកម្ម​ ​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​សាកលលោក​ ​មានការ​ថយ​ចុះ​ជិត​ ​៩០ភាគរយ​ ​នៅ​ឆ្នាំ២០១៩​ ​ដែល​បណ្ដាល​ឱ្យ​អត្រាកំណើន​ ​ធ្លាក់​ដល់​ចំណុច​ទាប​បំផុត​ប្រចាំ​ទសវត្សរ៍​៕​

ប្រភព៖ CGTN

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង