បុរស​ម្នាក់​ដាច់​ជេីង​ម្ខាង​ ​ដោយសារ​ជាន់​មីន​នៅ​ខេត្តពោធិ៍សាត់​

ពោធិ៍សាត់​៖​ ​មាន​ពលរដ្ឋខ្មែរ​ម្នាក់​ ​បាន​របួស​ ​ដោយសារ​មីន​ ​បណ្តាល​ឱ្យ​ដាច់ជើង​ខាងស្ដាំ​ ​កាលពី​ព្រឹក​ថ្ងៃទី៨​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​នៅត្រង់​ចំណុច៨៥​ ​ស្ថិតនៅ​ភូមិ​ឯកភាព​ ​ឃុំ​ថ្មដា​ ​ស្រុក​វាលវែង​ ​ខេត្តពោធិ៍សាត់​។​

​បេី​យោង​តាម​ព័ត៌មាន​បឋម​ពី​អាជ្ញាធរ​មីន​កម្ពុជា​ ​បានឱ្យ​ដឹង​ថា​ ​ជនរងគ្រោះ​មានឈ្មោះ​ ​ឈន​ ​វិរ​:​ ​អាយុ​ ​២៩ឆ្នាំ​ ​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ ​និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ត្រា​ត​ ​នៅ​ប្រទេស​ថៃ​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង