ពលរដ្ឋ​ស្នើ​មានការ​ល្បាត​បន្ថែម​ទៀត​ពី​សមត្ថកិច្ច​ ​ក្រោយ​កើតមាន​ករណី​លួច​រថយន្ត​បន្តបន្ទាប់​

ភ្នំពេញ​៖​ ​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដែល​ជា​ម្ចាស់​រថយន្ត​ ​បាន​បង្ហាញ​ក្តី​ព្រួយបារម្ភ​ ​ក្រោយ​កើតមាន​ករណី​ចោរលួច​រថយន្ត​ដែល​ចត​មុខ​ផ្ទះនៅ​តាម​បុរី​ ​និង​តាម​ទីកន្លែង​មួយចំនួន​ ​ដោយ​បាន​ស្នើ​ឱ្យ​មាន​ចំណាត់ការ​លើ​បញ្ហា​នេះ​។​

​ជាក់ស្តែង​ ​កាលពី​រំលង​អា​ធ្រា​ត​ថ្ងៃទី០៧​ ​ខែតុលា​ ​ឆ្នាំ២០១៩នេះ​ ​នៅ​ខាងកើត​សាលាសង្កាត់​ក្រាំងធ្នង់​ ​តាម​បណ្តោយ​ផ្លូវ​លេខ២០១១​ ​ស្ថិត​ក្នុង​បុរី​មួយ​កន្លែង​ ​នៅ​ភូមិ​ក្រាំង​អង្រ្គង​ ​ខណ្ឌ​សែនសុខ​ ​មាន​ពលរដ្ឋ​ម្នាក់​ ​បាន​ដាក់​រថយន្ត​មុខ​ផ្ទះ​ ​ហើយ​ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​ ​ធ្វើសកម្មភាព​យក​សោរ​មក​ឆ្កិះ​ទ្វារ​រថយន្ត​ ​បំរុង​បើក​យក​រថយន្ត​ចេញទៅ​ ​ប៉ុន្តែ​សំណាងល្អ​រថយន្ត​មិន​ឆេះ​ ​ហើយ​ភ្លាម​ៗ​នោះ​ ​ជនសង្ស័យ​ក៏បាន​រត់គេច​ខ្លួន​បាត់​។​

​អ្វី​ដែល​ពលរដ្ឋ​ ​មានការ​ព្រួយបារម្ភ​នោះ​ ​គឺ​ទ្រព្យសម្បត្តិ​របស់​ពួកគាត់​ ​មាន​រថយន្ត​ ​ម៉ូតូ​ ​និង​សម្ភារ​មានតម្លៃ​ជាដើម​ ​ដែល​ជា​កម្លាំង​ញើស​ឈាម​របស់​ពួកគាត់​ ​ប្រឹងប្រែង​រក​កន្លងមក​នោះ​។​ ​ហើយ​អ្វី​ដែល​ហួសចិត្ត​នោះ​ ​គឺទី​តាំង​ដែល​ជនសង្ស័យ​ធ្វើសកម្មភាព​នោះ​ ​នៅ​លើ​ផ្លូវ​លេខ២០១១​ ​ហើយ​នៅ​មិន​ឆ្ងាយ​ពីសា​លា​សង្កាត់​ក្រាំងធ្នង់​ ​និង​ប៉ុ​ស្តិ​នគរបាល​រដ្ឋបាល​សង្កាត់​ក្រាំងធ្នង់​ឡើយ​។​

​នេះ​គ្រាន់តែ​ជា​ករណី​មួយ​ ​នៅ​មាន​ករណី​ជាច្រើន​ទៀត​ ​ដែល​បាន​រាយការណ៍​មក​ ​ទាក់ទិន​នឹង​ចោរលួច​យក​រថយន្ត​នេះ​ ​ហើយ​ពលរដ្ឋ​ ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ ​និង​សមត្ថកិច្ច​ ​ជាពិសេស​ ​លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​គួរ​បន្ថែម​កម្លាំង​ក្នុង​ការល្បាត​ ​និង​ដាក់​កម្លាំង​ឃ្លាំមើល​ប្រចាំការ​ដើម្បី​សុខ​សុវត្ថិភាព​ដល់​ពលរដ្ឋ​ផង​ ​។​

​ទាក់ទិន​នឹង​ក្តី​ព្រួយបារម្ភ​នេះ​ ​សារព័ត៌មាន​ ​Click​ ​News​ ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ឧត្តមសេនីយ៍ឯក​ ​ស​ ​ថេត​ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានទេ​ ​ដោយ​ទាក់ទង​មិនបាន​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង