តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយទៀត​ ​នឹង​លេចចេញ​ជារូបរាង​នៅ​ឃុំ​កែវ​ផុស​ ​ខេត្ត​ព្រះសីហនុ​

ព្រះសីហនុ​៖​ ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​បាន​ចាប់ផ្តើម​ពិនិត្យ​សំណើ​បង្កើត​តំបន់​សេដ្ឋកិច្ច​ថ្មី​មួយទៀត​ ​ដែល​ស្ថិតនៅ​ក្នុង​ឃុំ​កែវ​ផុស​ ​ស្រុក​ស្ទឹងហាវ​ ​លើ​ផ្ទៃដី​ទំហំ​ ​១.៦០០ហិ​ក​តា​។​

​កិច្ចប្រជុំ​ពិភាក្សា​ ​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ​៧​ ​ខែតុលា​ ​ក្រោម​វត្តមាន​លោក​ ​គួច​ ​ចំរើន​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​ដោយមាន​ការចូលរួម​ពី​មន្ទីរ​ដែនដី​នគរូបនីយកម្ម​សំណង់​ ​និង​សុរិយោដី​ ​មន្ទីរ​ឧស្សាហកម្ម​ ​និង​ថម​ពល​ ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ការិយាល័យ​ជំនាញ​របស់​សាលាខេត្ត​ព្រះសីហនុ​ ​និង​លោក​អភិបាលស្រុក​ស្ទឹងហាវ​។​

​យោង​តាម​ការ​ចេញផ្សាយ​ ​បានឱ្យ​ដឹង​ថា​ ​កិច្ចប្រជុំ​ ​បាន​ពិនិត្យ​លើ​សំណើសុំ​អនុញ្ញាត​ធ្វើ​អនុប្រយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ​ទំហំ​ប្រមាណ​ ​១.៦០០ហិ​ក​តា​ ​ស្ថិតនៅ​ភូមិ​ឬ​ទ្ធី២​ ​ឃុំ​កែវ​ផុស​ ​ស្រុក​ស្ទឹងហាវ​ ​ជា​ដី​កម្មសិទ្ធិ​អចិន្ត្រៃយ៍​របស់​ក្រុមហ៊ុន​ ​ធនិន​ ​ថា​រិទ្ធ​ ​អ៊ិម​ផ​ត​អិច​ផត​ ​ខូ​អិល​ធី​ឌី​ ​និង​ក្រុមហ៊ុន​ ​Central​ ​Gain​ ​Cambodia​ ​Co​,​Ltd​ ​និង​សុំ​អនុញ្ញាត​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​សម្រាប់​អភិវឌ្ឍន៍​ ​ស្របតាម​ទិសដៅ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​។​

​ក្រោយពី​ការ​ធ្វើ​បទ​បង្ហាញ​របស់​មន្ទីរ​ជំនាញ​ទាំង៣​ ​និង​លោក​អភិបាលស្រុក​ស្ទឹងហាវ​រួចមក​ ​លោក​ ​គួច​ ​ចំរើន​ ​បាន​ធ្វើការ​ណែនាំ​ឱ្យ​បង្កើត​ក្រុមការងារ​ ​ចុះ​សិក្សា​ស្រាវជ្រាវ​ទីតាំង​ដី​ដែល​ស្នើសុំ​ធ្វើ​អនុប្រយោគ​របស់​ក្រុមហ៊ុន​ធនិន​ ​ថា​រិទ្ធ​ ​អ៊ី​ម​ផ​ត​អិច​ផត​ ​ខូ​អិល​ធី​ឌី​ ​ពាក់ព័ន្ធ​នឹង​ដី​របស់​លោកស្រី​ ​ឡុង​ ​សា​ខន​៕​

ដោយ៖ ហៀង រ័ត្ន

You can share this !

Loading...
អត្ថបទទាក់ទង