ហ្វីលីពីន​ ​ឃាត់​ស្ត្រី​ឥណ្ឌូណេស៊ី​ម្នាក់​ ​ដែល​រត់ពន្ធ​គ្រឿងញៀន​ពី​កម្ពុជា​

​ម៉ានីល​៖​ ​អាជ្ញាធរ​ហ្វីលីពីន​ ​បាន​អះអាង​ថា​ ​ពួកគេ​ ​បាន​ឃាត់ខ្លួន​ស្ត្រីជន​ជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ ​ដែល​បាន​លាក់​គ្រឿងញៀន​ប្រភេទ​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​ ​ទម្ងន់​ ​៨គីឡូក្រាម​ ​ដែល​មានតម្លៃ​ប្រហែល​ ​៥៤​ ​លាន​ប៉េ​សូ​ ​ឬ​ប្រហែល​ ​១លាន​ដុល្លារ​អាមេរិក​ ​នៅ​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ម៉ានីល​ ​កាលពី​ថ្ងៃទី៧​ ​ខែតុលា​ ​ឆ្នាំ២០១៩​។​

​អាជ្ញាធរ​ហ្វីលីពីន​ ​បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ ​ឈ្មោះ​ ​Agnes​ ​Alexandra​ ​ដែល​បាន​ចាកចេញ​ពី​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ខេត្តសៀមរាប​។​ ​ជនសង្ស័យ​ ​បាន​បដិសេធ​ថា​ ​កាបូប​ដែល​ដាក់ថ្នាំ​ញៀន​ ​មិនមែន​ជា​របស់​ខ្លួន​ឡើយ​។​

​សូមជម្រាប​ថា​ ​ជនសង្ស័យ​ជិត​ ​៧០០០នាក់​ ​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ ​បាន​ស្លាប់​ ​ដោយសារ​ការ​បង្ក្រាប​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន​ ​Rodrigo​ ​Duterte​ ​ដែល​ដាក់ចេញ​នូវ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​គ្រឿងញៀន​៕​

ប្រភព៖ AP

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង