សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​៖​ ​ការ​បិទ​កាស៊ីណូ​អន​ឡាញ​ ​ដោយសារ​បាន​ពន្ធ​តិចតួច​ ​និង​មាន​បញ្ហា​ប្រឈម​ច្រើន​

ភ្នំពេញ​៖​ ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​បញ្ជាក់​ថា​ ​ការ​បិទ​កាស៊ីណូ​អន​ឡាញ​ ​ដោយសារតែ​ទទួល​បាន​ពន្ធ​តិចតួច​ ​ហើយ​នាំមក​នូវ​បញ្ហា​ប្រឈម​ជាច្រើន​ ​ដូចជា​ឧក្រិដ្ឋ​កម្ម​ ​និង​ការ​លាងលុយកខ្វក់​ជាដើម​។​

​ការ​បញ្ជាក់​នេះ​ ​បាន​ធ្វើឡើង​នៅចំពោះមុខ​អ្នក​វិនិយោគ​ចិន​ ​មានត្រកូល​ ​«​ហ៊ុន​»​ ​ប្រមាណ​ ​៤០នាក់​ ​ដែល​បាន​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​សំណេះសំណាល​ការងារ​ ​ជាមួយ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នៅ​ថ្ងៃទី០៨​ ​ខែតុលា​ ​ឆ្នាំ២០១៩នេះ​ ​នា​វិមាន​សន្តិភាព​។​

​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ប្រាប់​អ្នក​វិនិយោគ​ចិន​ទាំងនោះ​ថា​ ​បើ​ទោះបីជា​ ​ប្រទេស​កម្ពុជា​ប្រកាន់យក​នូវ​របប​ទីផ្សារសេរី​ ​តែ​សេដ្ឋកិច្ច​កម្ពុជា​ ​មិន​ពឹងផ្អែក​លើ​ល្បែង​នោះ​ឡើយ​។​ ​ជាង​នេះ​ទៅទៀត​ ​កម្ពុជា​ជំរុញ​ធ្វើ​យ៉ាងណា​ ​ឱ្យ​មានការ​អ្នក​វិ​និ​យោ​គ​ធំៗ​ ​និង​វិ​ស័យ​ផ្សេង​ៗ​ជំនួស​វិញ​។​

​គួរ​រម្លឹក​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​កាលពី​ថ្ងៃទី១៨​ ​ខែសីហា​ ​ឆ្នាំ២០១៩កន្លងទៅ​ ​បាន​ចេញ​សារា​ចរណ៍​បិទ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និច​ ​តាម​រយៈ​អ៊ិ​ន​អើ​ណេត​អន​ឡា​ញក្នុង​ ​និង​ក្រៅប្រទេស​គ្រប់​ប្រភេទ​ ​និង​គ្រប់រូប​ភាព​។​

​ការ​បិទ​នេះ​ ​គឺ​បន្ទាប់ពី​បាន​ពិនិត្យ​ឃើញថា​ ​មាន​ឧក្រិដ្ឋជន​បរទេស​មួយចំនួន​ ​បាន​ជ្រក​ក្រោម​រូបភាព​ល្បែងភ្នាល់​ប្រភេទ​នេះ​ ​ធ្វើសកម្មភាព​បោកប្រាស់​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​ទាំង​ក្នុង​ ​និង​ក្រៅប្រទេស​ ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ ​សណ្តាប់​ធ្នាប់​សាធារណៈ​ ​និង​របៀបរៀបរយ​ក្នុង​សង្គម​៕​

ដោយ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង