អគ្គលេខាធិការ​ ​UN​ ​ថា​ ​UN​ ​នឹង​អស់​លុយ​បើកប្រាក់ខែ​ឱ្យ​បុគ្គលិក​ ​នៅ​ចុងខែ​នេះ​

​ញូ​វយ៉​ក​៖​ ​អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ​ ​(​UN​)​ ​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ ​ទី៧​ ​ខែតុលា​ ​ថា​ ​UN​ ​នឹង​អស់​ថវិកាបម្រុង​ ​សម្រាប់​បើកប្រាក់​បៀវត្សរ៍​ឱ្យ​បុគ្គលិក​ ​នៅ​ចុងខែ​តុលា​ ​ឆ្នាំ២០១៩នេះ​។​

​យោង​តាម​លិខិត​ដែល​ជូនដំណឹង​ទៅកាន់​បុគ្គលិក​ចំនួន​ ​៣៧០០០​ ​នាក់​ ​ទទួល​បាន​ដោយសារ​ព័ត៌មាន​ ​AFP​ ​បានឱ្យ​ដឹង​ថា​ ​លោក​ ​Antonio​ ​Guterres​ ​អគ្គលេខាធិការ​ ​UN​ ​កំពុង​រៀបចំ​ផែនការ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ​ធ្វើ​យ៉ាងណា​ឱ្យ​បុគ្គលិក​ទទួល​បាន​ប្រាក់បៀវត្សរ៍​របស់​ពួកគេ​។​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ​បាន​លើកឡើង​ក្នុង​លិខិត​ទៀត​ថា​ ​ប្រទេស​សមាជិក​របស់​ខ្លួន​ ​បាន​ផ្ដល់​វិភាគទាន​តែ​ ​៧០ភាគរយ​ ​នៃ​ចំនួន​សរុប​ ​សម្រាប់​ថវិកា​ប្រតិបត្តិ​ការ​ក្នុង​ឆ្នាំ២០១៩​។​ ​កត្តា​នេះ​ ​ធ្វើ​ឱ្យ​មាន​កង្វះ​ថវិកា​ប្រហែល​ ​២៣០លាន​ដុល្លារ​អាមេរិក​ ​គិត​ត្រឹម​ចុងខែ​កញ្ញា​។​ ​លោក​ថា​ ​ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​ ​អង្គការសហប្រជាជាតិ​ ​បាន​ផ្អាក​រៀបចំ​សន្និសីទ​ ​និង​កិច្ចប្រជុំ​នានា​ ​ព្រមទាំង​កាត់បន្ថយ​សេវា​កម្ម​ផ្សេង​ៗ​។​ ​លើស​ពីនេះ​ ​មន្ត្រី​ ​UN​ ​ត្រូវ​ផ្អាក​ធ្វើដំណើរ​ទៅ​ចូលរួម​សកម្មភាព​មិន​ចាំបាច់​នានា​ ​ដើម្បី​សន្សំសំចៃ​។​

​AFP​ ​បាន​សម្ភាស​មន្ត្រី​ ​UN​ ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​។​ ​មន្ត្រី​រូប​នោះ​ ​បានឱ្យ​ដឹង​ថា​ ​កាលពីដើម​ឆ្នាំ២០១៩​ ​លោក​ ​Guterres​ ​បាន​ស្នើ​ឱ្យ​ប្រទេស​សមាជិក​ ​ចូលរួម​វិភាគទាន​ដល់​អគ្គ​ការ​សហប្រជាជាតិ​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រតិបត្តិ​ការ​របស់​ខ្លួន​ ​ក៏ប៉ុន្តែ​ ​ពួកគេ​បាន​បដិសេធ​។​

​សូមជម្រាប​ថា​ ​ថវិកាបម្រុង​សម្រាប់​ប្រតិបត្តិ​ការ​នៃ​អង្គការសហប្រជាជាតិ​ ​ក្នុង​ឆ្នាំ២០១៨​-​១៩​ ​ត្រូវការ​ប្រមាណ​ជិត​ ​៥,៤ពាន់​លាន​ដុល្លារ​អាមេរិក​ ​ក្នុង​នោះ​ ​សហរដ្ឋអាមេរិក​ ​មាន​ចំណែក​ ​២២ភាគរយ​៕​

ប្រភព៖ AFP

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង