អុីរ៉ង់​ ​បាត់បង់​ដៃគូ​ដ៏​ធំ​មួយទៀត​ ​ក្នុង​គម្រោង​រុករក​ប្រេងកាត​

​តេហេរ៉ង់​៖​ ​រដ្ឋាភិបាល​អ៊ីរ៉ង់​ ​បានឱ្យ​ដឹង​កាលពី​ថ្ងៃទី៦​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​ថា​ ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ជាតិ​របស់​ប្រទេស​ចិន​ ​CNPC​ ​បានសម្រេច​ដកខ្លួន​ចេញពី​គម្រោង​រុករក​ប្រេងកាត​ ​ដូច្នេះ​ ​នៅសល់​តែ​ក្រុមហ៊ុន​របស់​រដ្ឋ​អ៊ីរ៉ង់​ ​Petropars​ ​ដែល​នឹង​អនុវត្ត​គម្រោង​បន្ត​។​

​គម្រោង​រុករក​ប្រេងកាត​ ​South​ ​Pars​ ​ត្រូវ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​កាលពី​ខែកក្កដា​ ​ឆ្នាំ២០១៧​ ​ដោយ​ភាគី​ចិន​ ​CNPC​ ​ជាមួយ​ ​Petropars​ ​និង​ក្រុមហ៊ុន​បារាំង​ ​Total​ ​។​ ​កិច្ច​ព្រមព្រៀង​នេះ​ ​អាច​ប្រព្រឹត្តទៅ​បាន​ ​បន្ទាប់ពី​អ៊ីរ៉ង់​ ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥​ ​ជាមួយ​មហាអំណាច​ ​មាន​សហរដ្ឋអាមេរិក​ ​ចក្រភព​អង់គ្លេស​ ​បារាំង​ ​អាល្លឺម៉ង់​ ​ចិន​ ​និង​ ​រុស្ស៊ី​ ​ដើម្បី​ជា​ថ្នូរ​នឹង​ការលើកលែង​ទណ្ឌកម្ម​សេដ្ឋកិច្ច​។​

​គួរ​រំឭក​ថា​ ​ក្រុមហ៊ុន​បារាំង​ ​Total​ ​បាន​ដកខ្លួន​ពី​កិច្ច​ព្រមព្រៀង​គម្រោង​រុករក​ប្រេងកាត​ ​កាលពី៣ខែមុន​ ​បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក​ ​ដូ​ណាល់​ ​ត្រាំ​ ​បាន​នាំ​អាមេរិក​ ​ដើរចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥​ ​កាលពី​ខែឧសភា​ ​ឆ្នាំមុន​។​

​បច្ចុប្បន្ន​ ​ក្រុមហ៊ុន​រដ្ឋ​អ៊ីរ៉ង់​ ​Petropars​ ​កំពុង​ជួប​ផល​លំបាក​ ​ដើម្បី​អនុវត្ត​គម្រោង​ខាងលើ​។​ ​ក្រុមហ៊ុន​ ​កំពុង​ជំរុញ​ក្រុមហ៊ុន​នានា​ ​រួមមាន​ ​Pars​ ​Oil​ ​និង​ ​Gas​ ​Company​ ​ដើម្បី​ជួយ​ដល់​គម្រោង​នេះ​ ​នៅ​ឯ​ឈូងសមុទ្រ​៕​

ប្រភព៖ AFP

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង