ប្រជាជន​ចិន​ ​បរិភោគ​មី​ ​កាន់តែ​ច្រើន​ឡើង​ៗ​ ​អំឡុង​សង្គ្រាម​ពាណិជ្ជកម្ម​

ចិន​៖​ ​ការ​លើក​ឡើង​ផ្សេង​ៗ​គ្នា​ ​បាន​កើតឡើង​ ​បន្ទាប់ពី​របាយការណ៍​ឱ្យ​ដឹង​ថា​ ​ការ​ទទួលទាន​មី​ ​នៅ​ចិនដីគោក​ ​និង​ហុងកុង​ ​ចាប់ផ្ដើម​មាន​កំណើន​កាន់តែ​ច្រើន​ឡើង​ៗ​ ​ក្នុង​ឆ្នាំ២០១៨​ ​ហើយ​អ្នកជំនាញ​ ​រំពឹង​ថា​ ​វា​នឹង​បន្ត​កើនឡើង​នៅ​ឆ្នាំ២០១៩នេះ​។​

​រដ្ឋាភិបាល​ចិន​ ​ពឹងផ្អែក​លើ​ការ​ចំណាយ​របស់​អតិថិជន​ ​ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​ ​អំឡុង​សង្គ្រាម​ពាណិជ្ជកម្ម​ ​ជាមួយ​សហរដ្ឋអាមេរិក​។​ ​ប្រសិនបើ​ ​ប្រជាជន​ចិន​ ​បន្ត​និន្នាការ​ដូច្នេះ​ ​សេដ្ឋកិច្ច​ចិន​ ​នឹង​មាន​កំណើន​យឺតយ៉ាវ​ ​ជាង​ការ​រំពឹង​ទុក​។​

​ការ​ទទួលទាន​មី​ ​នៅ​ចិនដីគោក​ ​និង​ហុងកុង​ ​មានការ​ថយ​ចុះ​ក្រោយ​ឆ្នាំ២០១៤​ ​ប៉ុន្តែ​ ​វា​បាន​កើនឡើង​វិញ​កាលពី​ឆ្នាំ២០១៨​ ​ស្មើនឹង​ ​៣៨,៨​%​ ​នៃ​ការ​លក់​មី​នៅ​ទូទាំង​ពិភពលោក​។​ ​របាយការណ៍​របស់​សមាគម​មី​ពិភពលោក​ ​បានឱ្យ​ដឹង​ថា​ ​ចិន​ទទួលទាន​មី​ ​៤០​ ​ពាន់​លាន​កញ្ចប់​ ​កាលពី​ឆ្នាំ២០១៨​។​

​ដោយសារ​កំណើន​យ៉ាង​ឆាប់រហ័ស​នៃ​ឧស្សាហកម្ម​ចិន​ ​ក្នុងរយៈពេល​ ​៤០ឆ្នាំ​ចុងក្រោយ​នេះ​ ​មី​ ​មានការ​ពេញនិយម​ខ្លាំង​ពីសំណាក់​កម្មករ​ក្នុង​ផ្នែក​ឧស្សាហកម្ម​។​ ​ដោយឡែក​ ​ការ​ថយ​ចុះ​នៃ​និយោជិត​នៅ​ចិន​ ​ដែល​មាន​ប្រាក់ចំណូល​មធ្យម​ ​ធ្វើ​ឱ្យ​មានការ​និយម​ទិញ​ចំណីអាហារ​ស្រាប់​ដែល​មានតម្លៃ​ខ្ពស់​ជាង​។​

​របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា​ ​ប្រជាជន​ចិនដីគោក​ ​និង​ហុងកុង​ ​មានការ​សន្សំសំចៃ​ដោយ​ការ​ចំណាយ​តិច​ទៅលើ​ម្ហូបអាហារ​ ​ដើម្បី​ទុក​ទិញ​របស់របរ​ដែល​មានតម្លៃ​។​ ​យ៉ាងណាមិញ​ ​អ្នកវិភាគ​ ​បាន​បង្ហាញ​ការ​បារម្ភ​ពី​ការ​យឺតយ៉ាវ​នៃ​កំណើន​ប្រាក់ចំណូល​ ​បំណុល​ ​និង​ ​បញ្ហា​នានា​។​ ​ផ្ទុយទៅវិញ​ ​កាសែត​រដ្ឋ​ចិន​ ​បាន​បដិសេធ​ពី​ផល​អវិជ្ជមាន​ដែល​បង្កឡើង​ដោយ​ការ​ចំណាយ​តិច​របស់​ប្រជាជន​ខ្លួន​ ​ហើយ​ចាត់ទុក​ការ​កើនឡើង​នៃ​ការ​ទទួលទាន​មី​ ​ជា​សញ្ញា​ដ៏​ល្អ​ ​ដែល​បង្ហាញ​ពី​ភាព​ជោគជ័យ​នៃ​ផលិតផល​ដែល​មានគុណ​ភាព​កាន់តែ​ប្រសើរ​ជាង​មុន​៕​

ប្រភព៖ SCMP

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង