មន្ត្រី​បរិស្ថាន​ចំនួន​ ​១០០នាក់​ ​ទទួលការ​បណ្តុះបណ្តាល​ជា​ជន​បង្គោល​ ​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​នៅ​តាម​សហគមន៍​

​ភ្នំពេញ​៖​ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​ ​និង​ក្រសួងបរិស្ថាន​ ​នៅ​ថ្ងៃទី៧​ ​ ​ខែតុលា​ ​ ​ឆ្នាំ២០១៩​ ​ ​រួមគ្នា​បណ្តុះបណ្តាល​ជន​បង្គោល​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ចំនួន​ ​១០០នាក់​ដែល​ជា​មន្រ្តី​រាជការ​ ​ក្រសួង​ ​ ​មន្ទីរ​ ​ ​បរិស្ថាន​រាជធានី​-​ខេត្ត​ ​ ​និង​ឧទ្យានុ​រក្ស​ ​ ​។​

​ថ្លែង​ក្នុង​ពិធី​នោះ​ ​លោក​ ​សា​បូ​ ​អូ​ហ្សា​ណូ​ ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ​ ​និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្រសួងបរិស្ថាន​ ​បាន​កោតសរសើរ​ដល់​អគ្គលេខាធិការ​ដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​ដែល​តែងតែ​ផ្តល់​កិច្ចសហការ​ ​ចូលរួម​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ ​ពិសេស​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​កន្លងមក​។​

​ជាមួយ​នេះ​ ​លោក​ ​សា​បូ​ ​អូ​ហ្សា​ណូ​ ​ក៏បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់​ ​ត្រូវ​ខិតខំ​សិក្សា​ស្វែងយល់​ពី​ខ្លឹមសារ​រាល់​ប្រធានបទ​ ​ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​ទៅដល់​អ្នក​ពាក់ព័ន្ធ​នៅ​តាម​សហគមន៍​មូលដ្ឋាន​ ​សំដៅ​ធ្វើ​ឱ្យ​សហគមន៍​មាន​សុវត្ថិភាព​។​

​ថ្លែង​ក្នុង​ពិធី​នោះ​ដែរ​ ​ឧត្តមសេនីយ៍ឯក​ ​ ​ថោង​ ​ ​សុ​គន្ធា​ ​ ​អគ្គលេខាធិការ​រង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​បាន​បញ្ជាក់​ថា​ ​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ជន​បង្គោល​នេះ​ឡើង​ ​គឺ​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​ ​បាន​បន្ត​ធ្វើ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី៤​ ​ ​ដោយ​ប្រើប្រាស់​កំលាំង​និង​មធ្យោបាយ​សរុប​ ​ ​បង្ការ​ ​ ​ទប់ស្កាត់​ ​ ​បង្រ្កាប​ ​ ​និង​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​ ​បង្កើត​ភាព​សុខសាន្ត​ជូន​ប្រជាពលរដ្ឋ​។​

​សូម​បញ្ជាក់​ថា​ ​ ​វគ្គ​បណ្ដុះបណ្ដាល​ជន​បង្គោល​នេះ​ ​មាន​រយ:ពេល៣ថ្ងៃ​ ​ពី​ថ្ងៃទី០៧​ ​ដល់​ថ្ងៃទី០៩​ ​ ​ខែតុលា​ ​ ​ឆ្នាំ​ ​២០១៩​៕​

ដោយ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង