សមត្ថកិច្ច​ ​រំដោះ​សត្វ​ស្វា​ព្រៃ​ ​១៣ក្បាល​ ​ពី​កណ្តាប់​ដៃ​ឈ្មួញ​ទុច្ចរិត​ ​នៅ​ខេត្តមណ្ឌលគិរី​ ​

មណ្ឌលគិរី​៖​ ​សមត្ថកិច្ច​ ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​សត្វព្រៃ​ម្នាក់​ ​និង​រថយន្ត​មួយ​គ្រឿង​ ​ព្រមទាំង​បាន​រំដោះ​សត្វ​ស្វា​ព្រៃ​ចំនួន​ ​១៣ក្បាល​ ​ក្រោម​ប្រតិបត្តិ​ការ​របស់​កម្លាំង​លេខាធិការ​ដ្ឋាន​ស្រុក​កែវសីមា​ ​កាលពី​ថ្ងៃទី៥​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​ស្ថិត​ក្នុង​ភូមិ​ ​ឆ្នែង​ ​ឃុំ​ស្រែ​ខ្ទុ​ម​ ​ស្រុក​កែវសីមា​ ​ខេត្តមណ្ឌលគិរី​។

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នៅក្នុង​ការ​បង្ក្រាប​ ​បានឱ្យ​ដឹង​ថា​ ​សត្វ​ស្វា​ព្រៃ​ទាំង​ ​១៣ក្បាល​នេះ​ ​គឺជា​អំបូរ​ស្វា​ស្រូវ​ ​ដែល​ជនសង្ស័យ​ឈ្មោះ​ ​ហ៊ុយ​ ​ហួ​ ​ភេទប្រុស​ ​អាយុ៣៤ឆ្នាំ​ ​ជនជាតិ​ខ្មែរ​ ​បាន​ដឹកជញ្ជូន​តាម​រថយន្ត​មួយ​គ្រឿង​ម៉ា​កលុច​សុីស៣៣០​ ​ពាក់​ស្លាក​លេខ​ ​ភ្នំពេញ​ ​2R​-​8247​ ​ចេញពី​ស្រុក​កោះញែក​ ​ហើយ​ត្រូវ​សមត្ថកិច្ច​ស្រុក​កែវសីមា​ ​ស្ទាក់​ចាប់បាន​ទាំង​ព្រឹកព្រលឹម​។​

​ប្រភព​ព័ត៌មាន​បន្ត​ថា​ ​ជនសង្ស័យ​ ​គឺជា​មុខសញ្ញា​ជួញដូរ​សត្វព្រៃ​ជាយូរមកហើយ​។​ ​ក្រោយ​ការ​ឃាត់ខ្លួន​ ​និង​ដកហូត​រថយន្ត​ ​១គ្រឿង​ ​សមត្ថកិច្ច​ ​បាន​កសាង​សំណុំរឿង​ ​បញ្ជូន​ទៅ​តុលាការខេត្ត​។​ ​រី​ឯ​សត្វ​ស្វា​ស្រូវ​នៅ​រស់​ទាំង១៣ក្បាល​ ​ត្រូវ​ដោះលែង​ឱ្យ​មាន​សេរីភាព​ ​នៅក្នុង​ដែន​ព្រៃ​ធម្មជាតិ​ ​វិញ​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង