សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​មរណភាព​ឯកឧត្តម​ ​មាស​ ​ហួន​ ​ទីប្រឹក្សា​រាជរដ្ឋាភិបាល​

​ភ្នំពេញ​៖​ ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​សម្តែង​ការ​សោក​ស្តាយ​ជា​ខ្លាំង​ ​ចំពោះ​មរណភាព​របស់​ឯកឧត្តម ​មាស​ ​ហួន​ ​ទីប្រឹក្សា​រាជរដ្ឋាភិបាល​។​ ​ជាមួយគ្នា​នេះ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ចាត់ទុក​មរណភាព​របស់​ឯកឧត្តម​ ​មាស​ ​ហួន​ ​គឺជា​ការបាត់បង់​ឥស្សរជន​ស្នេហាជាតិ​ដ៏​ឧត្តុង្គ​ឧត្តម​មួយ​រូប​។​

​តាមរយៈ​លិខិត​ចូលរួម​រំលែក​មរណទុក្ខ​ ​ផ្ញើ​ជូន​ភរិយា​សព​ឯកឧត្តម ​មាស​ ​ហួន​ ​នៅ​ថ្ងៃទី០៤​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​គូសបញ្ជាក់​ថា​ ​មរណភាព​របស់​ឯកឧត្តម ​មាស​ ​ហួន​ ​គឺជា​ការបាត់បង់​ស្វាមី​ ​បិតា​ ​ជីតា​ ​ប្រកបដោយ​ព្រហ្មវិហារ​ធម៌​ ​និង​ជា​ការបាត់បង់​ឥស្សរជន​ស្នេហាជាតិ​ដ៏​ឧត្តុង្គ​ឧត្តម​ ​ដែល​បាន​បូជា​កម្លាំងកាយ​ ​កម្លាំងចិត្ត​ ​ប្រាជ្ញា​ ​ស្មារតី​ ​និង​ហ៊ាន​បូជាជីវិត​ក្នុង​បុព្វហេតុ​តស៊ូ​រំដោះប្រទេស​ជាតិ​ ​និង​ប្រជាជន​ចេញពី​របប​ប្រល័យ​ពូជសាសន៍​ ​ប៉ុល​ ​ពត​ ​ហើយ​បាន​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​ស្តារ​ ​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ ​ឱ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​។​

​ក្រៅពី​ការចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​រួម​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​បាន​ឧទ្ទិស​បួងសួង​ឱ្យ​វិញ្ញាណក្ខន្ធ​ឯកឧត្តម​ ​មាស​ ​ហួន​ ​បាន​ឆាប់​ចាប់កំណើត​ក្នុង​សុគតិ​ភព​គ្រប់​ៗ​ជាតិ​។​

​សូម​បញ្ជាក់​ថា​ ​ឯកឧត្តម​ ​មាស​ ​ហួន​ ​បាន​ទទួលមរណភាព​កាលពី​ម៉ោង៤ទៀបភ្លឺ​ ​ថ្ងៃសុក្រ​ ​ទី០៤​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​ដោយ​រោគាពាធ​ ​ក្នុង​ជន្មាយុ​ ​៨៤ឆ្នាំ​។​

​បច្ចុប្បន្ន​សព​របស់​លោក​ កំពុង​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​នៅ​គេហដ្ឋាន​ផ្ទះលេខ៤៦៤​ ​ផ្លូវ៣៩០​ ​សង្កាត់​បឹងកេងកង៣​ ​ខណ្ឌ​បឹងកេងកង​ ​រាជធានី​ភ្នំពេញ​៕​

You can share this !

Loading...
អត្ថបទទាក់ទង