សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​និង​នាយក​រដ្ឋមន្ត្រី​វៀតណាម​ ​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​ ​កម្ពុជា​-​វៀតណាម​ ​ស្ដីពី​ការ​ជ​ម្រុ​ញ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​

​វៀតណាម​៖​ ​នៅ​រសៀល​ថ្ងៃទី៤​ ​ខែតុលា​ ​ឆ្នាំ២០១៩នេះ​ ​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​លោក​ ​ង្វៀន​ ​សួន​ហ៊្វុ​ក​ ​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ​បាន​អញ្ជើញ​ចូលរួម​នៅក្នុង​សន្និសីទ​កម្ពុជា​-​វៀតណាម​ ​ស្ដីពី​ការ​ជ​ម្រុ​ញ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​។​ ​សន្និសីទ​នេះ​ផង​ដែរ​ ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ​មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម​ ​ធុរជន​ ​និង​អ្នក​វិនិយោគ​សំ​ខាន់​ៗ​នៃ​ប្រទេស​ទាំងពីរ​។​

​នៅក្នុង​សន្និសីទ​នេះ​ ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង២​ ​ជាពិសេស​លើ​ផ្នែក​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បាន​បង្ហាញ​អំ​ពី​សក្កា​នុ​ពល​ប្រទេស​របស់​ខ្លួន​ ​ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​មានការ​វិនិយោគ​ទៅវិញទៅមក​ ​ក្នុង​គោលដៅ​ដើម្បី​ទាក់ទាញ​ ​ក៏ដូចជា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ក្នុង​ពេល​បច្ចុប្បន្ន​ ​ក៏ដូចជា​ទៅ​អនាគត​។​

​ក្នុង​ឱកាស​នោះ​ ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ធុរជន​ ​និង​អ្នក​វិនិយោគ​វៀតណាម​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​នេះ​ ​ដើម្បី​សិក្សា​ស្វែងយល់​ដោយ​ផ្ទាល់​ពី​ការ​រីកចម្រើន​ផ្នែក​សង្គមកិច្ច​ ​ផ្នែក​សេដ្ឋកិច្ច​សង្គម​ ​កាលានុវត្ត​ភាព​ ​និង​សក្តា​នុ​ពល​វិនិយោគ​ ​ក៏ដូចជា​ជ្រាប​អំពី​ការ​ដាក់ចេញ​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​សំដៅ​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ធុរកិច្ច​ ​និង​វិនិយោគ​នៅ​កម្ពុជា​។​

​សម្តេច​តេជោ​ ​បន្ត​ថា​ ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ ​សម្តេច​ពិតជា​មាន​ក្តី​មោទនភាព​ ​ចំពោះ​ការ​កើនឡើង​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ ​ដែល​កាលពី​ឆ្នាំ២០១៨​ ​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា​ ​និង​វៀតណាម​ ​សម្រេច​បាន​ចំនួន​ប្រមាណ​ជាង​ ​៤,៧ពាន់​លាន​ដុល្លារ​អាមេរិក​ ​គឺ​កើនឡើង​ប្រមាណ​ជា២៤​%​ ​ធៀប​នឹង​ឆ្នាំ២០១៧​។​ ​ដោយឡែក​ក្នុងរយៈពេល​ ​៦ខែ​ដើមឆ្នាំ២០១៩​ ​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​ទាំងពីរ​ ​សម្រេច​បាន​ចំនួន២,៧២ពាន់​លាន​ដុល្លារ​អាមេរិក​ ​ដែល​រំពឹង​ថា​ ​នឹង​សម្រេច​ដល់​ប្រមាណ​ជា៥ពាន់​លាន​ដុល្លារ​អាមេរិក​ ​នៅ​ដំណាច់ឆ្នាំ​នេះ​។​

​ក្នុង​វិស័យ​វិនិយោគ​វិញ​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បានឱ្យ​ដឹង​ថា​ ​គិត​ចាប់ពី​ឆ្នាំ​ ​១៩៩៤​ ​រហូតដល់​ខែសីហា​ ​ឆ្នាំ២០១៩​ ​កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម​ចំនួន​ ​៨៤គម្រោង​ ​ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ​ជា​ ​២,៥​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ក្នុង​នោះ​វិស័យ​កសិកម្ម​មាន​ចំនួន​ប្រមាណ​ ​២ភាគ៣​ ​នៃ​គម្រោង​វិនិយោគ​ទាំងអស់​។​ ​ក្រោយពី​គម្រោង​វិនិយោគ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​ក៏​មាន​វត្តមាន​នៃ​ការ​វិនិយោគ​ក្រុមហ៊ុន​វៀតណាម​ក្នុង​វិស័យ​នានា​ដូចជា​ ​វិស័យ​ធនាគារ​ ​ធានារ៉ាប់រង​ ​សេវាកម្ម​ ​និង​ការ​លក់ដុំ​ ​លក់រាយ​ជាដើម​។​

​ចំពោះ​វិស័យ​ទេសចរណ៍​វិញ​ ​វៀតណាម​ ​ឈរ​នៅ​លំដាប់​លេខរៀង​ទី២​ ​នៅ​ឆ្នាំ២០១៧​ ​និង២០១៨​។​ ​ក្នុងរយៈពេល៧ខែ​ ​នៃ​ឆ្នាំ២០១៩នេះ​ ​ចំនួន​ភ្ញៀវ​ទេសចរ​វៀតណាម​ ​មក​កម្ពុជា​ ​មាន​ចំនួន​ប្រមាណ​ជាង​ ​៤៧ម៉ឺន​នាក់​ ​ដែល​តួលេខ​នេះ​មានការ​កើនឡើង​ប្រមាណ​ជា៤,៦​%​ ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨កន្លងទៅ​។​ ​ចំនួន​ភ្ញៀវ​ទេសចរ​ប្រទេស​ទាំងពីរ​ ​រំពឹង​ថា​នឹង​មាន​កំណើន​បន្ថែម​ទៀត​ ​តាមរយៈ​ការ​ពន្លឿន​សកម្មភាព​ផ្សព្វផ្សាយ​ ​និង​ការ​បង្កើន​ការ​តភ្ជាប់​ក្នុងចំណោម​គោលដៅ​និង​ផលិតផល​ទេសចរណ៍​ ​ជាក់ស្ដែង​ជើងហោះហើរ​ត្រង់​ ​ភ្នំពេញ​-​ដា​ណាំង​ ​នឹង​ចាប់ផ្ដើម​ដំណើរការ​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​បន្ថែម​លើ​ជើងហោះហើរ​កម្ពុជា​-​វៀតណាម​ដែល​មានស្រាប់​ចំនួន​ ​១១២ជើង​ក្នុង​មួយ​សប្តាហ៍​។​

​ក្នុង​ក្របខណ្ឌ​នៃ​កិច្ច​សម្រួលការ​ដឹកជញ្ជូន​ផ្លូវគោក​ ​និង​ឡូ​ជី​ស្ទិ​ក​ ​ប្រទេស​ទាំងពីរ​ ​បាន​ឯកភាព​អនុញ្ញាត​ឱ្យ​យានយន្ត​ចំនួន​ ​៥០០គ្រឿង​ ​ឆ្លងកាត់​តាម​ច្រកព្រំដែន​ចំនួន៩​ ​ហើយ​ប្រទេស​ទាំងពីរ​បាន​ ​និង​កំពុង​ពិភាក្សា​លើ​ការ​បន្ថែមចំនួន​យានយន្ត​ ​និង​ជំនួញ​ច្រក​ឆ្លងកាត់​ដែរ​។​

​សម្ដេច​តេជោ​ ​ក៏​សូម​ណែនាំ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​ ​ធ្វើការ​សិក្សា​ ​និង​ពិនិត្យ​លទ្ធភាព​ជាក់ស្ដែង​ ​ដាក់ចេញ​នូវ​យន្តការ​ពិសេស​ ​ដើម្បី​បង្កើន​ការសម្រួល​ពាណិជ្ជកម្ម​ ​និង​ផ្នែក​ឡូ​ជី​ស្ទីក​នៅ​តាម​ជាយដែន​ ​ជាពិសេស​ដើម្បី​ត្រៀមលក្ខណៈ​ឆ្លើយតបទៅនឹង​កំណើន​យ៉ា​កំហុស​នៃ​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ ​បន្ទាប់ពី​គម្រោង​ផ្លូវ​ល្បឿន​ភ្នំពេញ​ ​និង​ទីក្រុង​ហូជីមិញ​ ​មក​ប្រសព្វគ្នា​នៅ​ច្រកព្រំដែន​អន្តរជាតិ​បាវិត​ ​ដែល​ជា​ចំណុច​ប្រមូលផ្ដុំ​ដ៏​សំខាន់​មួយ​នៅក្នុង​របៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​ក្នុង​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​មេគង្គ​។​

​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​ក៏បាន​អញ្ជើញ​អ្នក​វិនិយោគ​វៀតណាម​ ​មក​បណ្ដាក់ទុន​វិនិយោគ​បន្ថែម​ទៀត​លើ​វិស័យ​កសិកម្ម​ ​វិស័យ​ទេសចរណ៍​ ​វិស័យ​ដឹកជញ្ជូន​ ​និង​ឡូ​ជី​ស្ទីក​ ​វិស័យ​សំណង់​ ​ផលិត​សម្ភារៈ​បរិ​ក្ខា​សំណង់​ ​និង​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ​ ​ដែល​សុទ្ធសឹង​ជា​វិ​ស័យ​សក្កា​នុ​ពល​របស់​កម្ពុជា​ ​ក្នុង​គោលដៅ​ប្រែក្លាយ​កម្ពុជា​ឱ្យ​ក្លាយទៅជា​ផ្នែក​មួយ​សំខាន់​នៃ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​តំបន់​ ​និង​សកល​ព្រមទាំង​ពង្រឹង​ភាព​ប្រកួតប្រជែង​និង​ធ្វើឲ្យ​បរិយាកាស​ធុរកិច្ច​ ​និង​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​។​ ​ក្នុង​ឱកាស​នោះ​ ​សម្តេច​តេជោ​ ​ក៏បាន​មានប្រសាសន៍​អំពី​ការ​ធ្វើ​កំណែទម្រង់​ផ្ទៃក្នុង​នៃ​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​សម្ដេច​បាន​ដឹកនាំ​កិច្ចប្រជុំ​នៅ​ថ្ងៃទី២៩​ ​ខែមីនា​ឆ្នាំ២០១៩កន្លងទៅ​ ​ដែល​បាន​ផ្ដល់​ដល់​ផ្នែក​វិស័យ​ឯកជន​ ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ ​និង​សំណូមពរ​ជូន​ដល់​រដ្ឋាភិបាល​ ​ដើម្បី​ពិនិត្យ​ ​និង​មាន​វិធានការ​សមស្រប​ដើម្បី​ដោះស្រាយ​ ​និង​ដើម្បី​ធ្វើ​ឱ្យ​វិនិយោគិន​ដែល​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ ​កាន់តែ​មាន​ភាព​ងាយស្រួល​។​

​សម្ដេច​តេជោ​ ​បាន​ស្វាគមន៍​រាល់​ការសម្រេច​ចិត្ត​របស់​អ្នក​វិនិយោគ​ទាំងអស់​ ​ជាពិសេស​អ្នក​វិនិយោគ​វៀតណាម​ ​ដែល​បាន​ជ្រើសរើស​ ​និង​មានបំណង​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​សម្ដេច​ ​ក៏បាន​អំពាវនាវ​ដល់​ធុរជន​ ​និង​អ្នក​វិនិយោគ​វៀតណាម​ដែល​បាន​មក​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​ ​សូម​អញ្ជើញ​មក​សិក្សា​ស្វែងយល់​បន្ថែម​ពី​សក្តា​នុ​ពល​ ​និង​កាលានុវត្ត​ភាព​វិនិយោគ​នៅ​កម្ពុជា​ ​ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ​ ​ឬ​សហការ​វិនិយោគ​រួមគ្នា​ជាមួយ​អ្នក​វិនិយោគ​កម្ពុជា​ ​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ជា​អតិបរមា​ ​ពី​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​រវាង​កម្ពុជា​ ​និង​វៀតណាម​។​ ​សម្ដេច​ ​ក៏​សូម​ធានា​ជូន​ដល់​អ្នក​វិនិយោគ​គ្រប់រូប​នូវ​បរិស្ថាន​ប្រកបដោយ​អំណោយផល​ជាពិសេស​ ​គឺ​សន្តិភាព​សន្តិសុខ​និង​ស្ថិរភាព​នយោបាយ​ក៏ដូចជា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ក្របខណ្ឌ​ច្បាប់​ ​និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព​តម្លាភាព​ ​គណនេយ្យ​ភាព​ ​និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន​។​

​នៅ​ចុងបញ្ចប់​នៃ​សន្និសីទ​នេះ​ផង​ដែរ​ ​ក៏​មាន​ពិធី​ចុះហត្ថលេខា​មួយ​លើ​អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​ជាមួយ​ក្រសួងផែនការ​ ​និង​វិនិយោគ​វៀតណាម​ ​ស្ដីពី​កិច្ច​សហប្រតិបត្តិ​ការ​វិនិយោគ​នៃ​ប្រទេស​ទាំងពីរ​ផង​ដែរ​៕​

អត្ថបទ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង