ក្រុមហ៊ុន​ ​៣​ ​ទទួល​បាន​សិទ្ធិ​វិនិយោគ​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ​និង​កាបូប​ ​ក្នុង​ទុន​ ​សរុប​ជាង​ ​១៥លាន​ដុល្លារ​

​ភ្នំពេញ​៖​ ​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​CDC​ ​បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ ​ចុះបញ្ជី​ជាស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន​ ​៣​ ​ដើម្បី​វិនិយោគ​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ​និង​កាបូប​ ​ក្នុងទឹក​ប្រាក់​ ​១៥.៤លាន​ដុល្លារ​ ​និង​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ចំនួន​ ​៤.០៤៤កន្លែង​ ​។​ ​ក្រុមហ៊ុន​ ​ទាំង៣នោះ​ ​រួមមាន​៖​

​១​-​ ​ ​ក្រុមហ៊ុន​ ​GOODMATE​ ​(​CAMBODIA​)​ ​HEADWEARS​ ​CO​.​,​ ​LTD​ ​ដែល​មាន​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ​មួក​ ​កន្សែង​ ​និង​ស្រោមដៃ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ ​ស្ថិតនៅ​ភូមិ​បឹងធំ​ទី២​ ​សង្កាត់​បឹងធំ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​២លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៤១០កន្លែង​។​

​២​-​ ​ក្រុមហ៊ុន​ ​GOLDEN​ ​BILLION​ ​(​CAMBODIA​)​ ​HANDBAGS​ ​CO​.​,​LTD​.​ ​មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សង្គ្រោះ​ជាតិ​ ​ឃុំ​ត្រពាំងគង​ ​ស្រុក​សំរោងទង​ ​ខេត្ត​កំពង់ស្ពឺ​ ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៥លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១.៤៩១កន្លែង​។​

​៣​-​ ​ក្រុមហ៊ុន​ ​DI​ ​SETA​ ​(​CAMBODIA​)​ ​CO​.​,​ ​LTD​ ​មាន​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​ ​និង​ចាក់​សម្លៀកបំពាក់​ ​កន្សែងបង់ក​ ​មួក​ ​ស្រោមដៃ​ ​ស្រោមជើង​ ​ភួយ​ ​បូ​គ្រប់​ប្រភេទ​ ​និង​វាយនភណ្ឌ​បម្រើ​ក្នុង​ផ្ទះ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ​លេខ៧​ ​សួន​ឧស្សាហកម្ម​វឌ្ឍនៈII​ ​ផ្លូវជាតិ​លេខ៣​ ​សង្កាត់​ក្រាំងពង្រ​ ​ខណ្ឌដង្កោ​ ​រាជធានី​ភ្នំពេញ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៨,៤លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​២.១៤៣​ ​កន្លែង​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង