បទ​វិភាគ​៖​ ​ហុងកុង​ ​កា​ស្មៀ​រ​ ​ប៉ាឡេស្ទីន​ ​សមិទ្ធផល​ដែល​បន្សល់ទុក​ពី​អាណានិគម​អង់គ្លេស​

​បរទេស​៖​ ​វិបត្តិ​នៅ​ប៉ាឡេស្ទីន​ ​ការ​បង្ហូរឈាម​នៅ​កា​ស្មៀ​រ​ ​ចលនា​បាតុកម្ម​នៅ​ហុងកុង​ ​សុទ្ធតែ​មានការ​ជាប់​ទាក់ទងគ្នា​មែនដែរ​ឬទេ​?​ ​សំណេរ​របស់​អ្នកវិភាគ​ក្នុង​ទស្សនាវដ្ដី​ ​Foreign​ ​Policy​ ​បាន​លើកឡើង​ពី​ ​ភាព​វឹកវរ​ ​ដែល​បន្សល់ទុក​ក្រោយ​ការ​ដក​អាណានិគម​អង់គ្លេស​ ​នៅ​ហុងកុង​ ​និង​ ​កា​ស្មៀ​រ​ ​តែ​មិនបាន​លើក​ពី​ប៉ាឡេស្ទីន​ឡើយ​។​

​នៅ​ទីក្រុង​ហុងកុង​ ​អង់គ្លេស​បាន​ដក​អាណានិគម​របស់​ខ្លួន​ ​ដោយ​បន្សល់ទុក​នូវ​ភាព​មិន​ច្បាស់លាស់​ ​ដែល​អាច​ចាត់ទុក​ ​ជារ​ដ្ឋ​ឯករាជ្យ​មួយ​ពិតប្រាកដ​ ​ឬ​ ​ជាផ្នែក​មួយ​នៃ​ចិនដីគោក​។​ ​នៅ​តំបន់​កា​ស្មៀ​រ​ ​អង់គ្លេស​ ​បាន​បន្សល់ទុក​នូវ​ស្នាមរបួស​មួយ​នេះ​ ​ដែល​ត្រូវ​បាន​ទាមទារ​ដោយ​ឥណ្ឌា​ ​និង​ ​ប៉ាគីស្ថាន​។​ ​នៅ​ប៉ាឡេស្ទីន​ ​អង់គ្លេស​បាន​ដើរចេញ​ ​ហើយ​បាន​ហៅថា​ ​"​អ៊ីស្រាអែល​"​ ​ដោយធ្វើ​ឱ្យ​ជនជាតិ​ប៉ាឡេស្ទីន​ ​រស់នៅ​ក្រោម​គំនាប​។​ ​មកទល់​ពេល​បច្ចុប្បន្ន​ ​វិបត្តិ​ទាំងនេះ​ ​មិនទាន់​អាច​ដោះស្រាយ​បាន​នៅឡើយ​ទេ​។​

​ចក្រភព​អង់គ្លេស​ ​បាន​ដាក់​អាណានិគម​នៅ​ហុងកុង​ ​ក្នុង​ឆ្នាំ១៨៤២​ ​បន្ទាប់ពី​សង្គ្រាម​អាភៀន​ ​ជាមួយ​ចិន​។​ ​ពួកគេ​ ​បាន​ប្រែក្លាយ​ហុងកុង​ ​ឱ្យទៅ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​និង​មូលដ្ឋាន​យោធា​ ​ដ៏​ធំ​សម្បើម​។​ ​នៅ​ឆ្នាំ១៩៩៧​ ​អង់គ្លេស​ ​បាន​ប្រគល់​ហុងកុង​ ​ទៅ​ឱ្យ​ចិន​វិញ​ ​ក្រោម​គោលនយោបាយ​ ​"​ប្រទេស​មួយ​ ​ប្រព័ន្ធ​គ្រប់គ្រង​ពីរ​"​ ​ដែល​ផ្ដល់​លក្ខខណ្ឌ​ជាក់លាក់​មួយ​សម្រាប់​ស្វ័យភាព​សេដ្ឋកិច្ច​សម្រាប់​ទីក្រុង​ហុងកុង​។​

​តំបន់​កា​ស្មៀ​រ​ ​បាន​ធ្លាក់​ក្រោម​កណ្ដាប់ដៃ​អង់គ្លេស​ ​បន្ទាប់ពី​ហុងកុង​ ​នៅ​ឆ្នាំ១៨៤៦​ ​ពោល​គឺ​ក្រោយពី​ការ​បង្ក្រាប​ចក្រភព​ស៊ីក​។​ ​មួយ​សតវត្សរ៍​កន្លង​ផុត​ទៅ​ ​កា​ស្មៀ​របា​នក្លាយ​ជាទី​លាន​បង្ហូរឈាម​ ​រវាង​ ​កងកម្លាំង​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា​ ​និង​ ​ប៉ាគីស្ថាន​ ​ដែល​ទាមទារ​យក​កា​ស្មៀ​រម​ក​គ្រប់គ្រង​ដោយខ្លួនឯង​ ​ក្រោយពី​ការ​ចាកចេញ​របស់​អង់គ្លេស​។​

​ករណី​ដូចគ្នា​នេះ​ ​វា​បាន​កើតឡើង​នៅ​ប៉ាឡេស្ទីន​ ​ដែល​រដ្ឋ​នេះ​ ​ត្រូវ​បាន​អង់គ្លេស​គ្រប់គ្រង​ ​នៅ​ឆ្នាំ១៩២០​ ​បន្ទាប់ពី​ការ​ដួល​រលំ​នៃ​ចក្រភព​អូតូ​ម៉ង់​ ​នៅក្នុង​សង្គ្រាមលោក​លើកទីមួយ​។​ ​អង់គ្លេស​ ​បាន​ដើរចេញ​ពី​ប៉ាឡេស្ទីន​ ​នៅ​ ​៣ទសវត្សរ៍​ក្រោយមក​ ​ដែល​ធ្វើ​ឱ្យ​ជនជាតិ​ប៉ាឡេស្ទីន​ ​រស់នៅ​តតាំង​ ​និង​មិន​ចុះញ៉ម​នឹង​ប្រទេស​អ៊ីស្រាអែល​។​

​ប្រជាជន​រស់នៅ​ ​ហុងកុង​ ​កា​ស្មៀ​រ​ ​និង​ ​ប៉ាឡេស្ទីន​ ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ចលនាតស៊ូ​ ​និង​មិនព្រម​លះបង់​ទឹកដី​កំណើត​របស់​ពួកគេ​ ​ទៅ​ឱ្យ​ប្រទេស​ ​ចិន​ ​ឥណ្ឌា​ ​និង​ ​អ៊ីស្រាអែល​ ​ឡើយ​។​ ​បច្ចុប្បន្ន​ ​ប្រជាជន​ ​ហុងកុង​ ​កា​ស្មៀ​រ​ ​និង​ប៉ាឡេស្ទីន​ ​ចាត់ទុក​ខ្លួនឯង​ជារ​ដ្ឋ​ ​ដែល​គ្រប់គ្រង​ដោយ​យោធា​ដ៏​ឃោរឃៅ​។​ ​ពួកគេ​ ​ចង់បាន​រដ្ឋ​ដ៏​ឯករាជ្យ​មួយ​របស់​ខ្លួន​ ​បន្ទាប់ពី​អាណានិគម​។​ ​ការ​បង្ក្រាប​ ​និង​មិន​ទទួលស្គាល់​ ​របស់​ពិភព​ខាងក្រៅ​ ​កាន់តែ​ធ្វើ​ឱ្យ​ប្រជាជន​ទាំងនេះ​ ​ធ្វើការ​ទាមទារ​កាន់​ខ្លាំង​ឡើង​។​

​គ្មានឡើយ​សម្រាប់​ ​ជនជាតិ​ចិន​ ​នៅ​ហុងកុង​,​ ​ឥណ្ឌា​ ​នៅ​កា​ស្មៀ​រ​ ​ឬ​ ​អ៊ីស្រាអែល​ ​នៅ​ប៉ាឡេស្ទីន​ ​នូវ​ថ្ងៃ​ដែល​ស្គាល់​ពាក្យ​ថា​ ​សន្តិភាព​ ​ដរាបណា​ ​ទឹកដី​ទាំង៣​ ​ទទួល​បានការ​ទទួលស្គាល់​ពីសំណាក់​ពិភពលោក​៕​

You can share this !

Loading...
អត្ថបទទាក់ទង