អាមេរិក៖ ថ្នាំព្យាបាលក្រពះ Zantac ដែលមានលក់ និងប្រើប្រាស់នៅស្រុកខ្មែរយើងផងដែរនោះ ត្រូវបានក្រុមហ៊ុនផលិតឱសថ ប្រកាសឱ្យឈប់ដាក់លក់នៅតាមឱសថស្ថាន ដោយសារវាអាចបង្កជំងឺមហារីក។ នេះបើយោងតាមការចេញផ្សាយពី www.hellokrupet.com ។
ក្រុមហ៊ុនផលិតឱសថរបស់អាមេរិក CVS Pharmacy បានចេញសេចក្តីជូនដំណឹងនេះ កាលពីចុងសប្ដាហ៍មុន។ ក្រុមហ៊ុន បានផ្អាកការលក់ថ្នាំ Zantac និងថ្នាំផ្សេងទៀត ដែលមានសារធាតុ Ranitidine។
ការជូនដំណឹងនេះ គឺក្រោយពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ប្រកាសថា សារធាតុ Ranitidine មួយចំនួន នៅក្នុងថ្នាំព្យាបាលការក្រហាយទ្រូង និងកាត់បន្ថយជាតិអាស៊ីដ មានភាពមិនសុទ្ធ ហើយអាចបង្កជំងឺមហារីក។
ទោះយ៉ាងណា ក្រុមហ៊ុនមិនទាន់ប្រកាសយកថ្នាំមានសារធាតុ Ranitidine ទាំងនេះ ត្រឡប់ទៅក្រុមហ៊ុនវិញនៅឡើយទេ ហើយក៏មិនទាន់ណែនាំឱ្យអ្នកជំងឺឈប់លេបថ្នាំប្រភេទនេះផងដែរ៕