ទៀតហើយ​!​ ​ថ្នាំ​លើសឈាម​ ​២មុខ​ ​ត្រូវ​ប្រកាស​យក​ត្រឡប់​ចូល​ក្រុមហ៊ុន​វិញ​

អាមេរិក​៖​ ​ក្រុមហ៊ុន​ផលិត​ឱសថ​ ​Torrent​ ​Pharmaceuticals​ ​Ltd​.​ ​បាន​ប្រកាស​យក​ថ្នាំ​លើសឈាម​ ​ចំនួន​ ​២មុខ​ ​ចូល​ក្រុមហ៊ុន​វិញ​ ​ក្រោយ​រក​ឃើញថា​ ​ថ្នាំ​ទាំងនោះ​ ​អាច​បង្ក​ជំងឺមហារីក​។​ ​ថ្នាំ​ទាំង​ ​២ប្រភេទ​ ​មាន​ ​Losartan​ ​Potassium​ ​Tablets​ ​USP​ ​និង​ ​Losartan​ ​Potassium​/​hydrochlorothiazide​ ​tablets​។​

​យោង​តាម​ ​www.hellokrupet.com​ ​ក្រោយ​ការពិនិត្យ​ថ្នាំ​ទាំងនោះ​មួយចំនួន​ ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​(​FDA​)​ ​រក​ឃើញថា​ ​បរិមាណ​អាស៊ីដ​ ​N​-​methylnitrosobutyric​ ​នៅក្នុង​ថ្នាំ​ ​គឺ​លើសកម្រិត​ដែល​ ​FDA​ ​បាន​ណែនាំ​ ​និង​ទទួលយក​បាន​។​

​មកដល់ពេលនេះ​ ​ក្រុម​ថ្នាំ​លើសឈាម​ ​ដែល​ ​FDA​ ​រក​ឃើញថា​ ​អាច​បង្ក​ជំងឺមហារីក​ ​និង​ឱ្យ​យក​ត្រឡប់​ចូល​ក្រុមហ៊ុន​វិញ​ ​រួមមាន​ ​ក្រុម​ថ្នាំ​ ​Valsartan​,​ ​Losartan​ ​និង​ ​Irbesartan​។​ ​ការប្រកាស​ឱ្យ​យក​ថ្នាំ​លើសឈាម​ចូល​ក្រុមហ៊ុន​វិញ​ជា​បន្ដ​បន្ទាប់​នេះ​ ​គឺ​ក្រោយ​ ​FDA​ ​ចាប់ផ្ដើម​ពិនិត្យ​លើ​ភាព​មិន​សុទ្ធ​នៃ​ក្រុម​ថ្នាំ​បេះដូង​ ​ហៅថា​ ​Angiotensin​ ​II​ ​Receptor​ ​Blockers​ ​(​ARBs​)​។​

​ក្រុម​ថ្នាំ​ប្រភេទ​នេះ​ ​មានមុខ​ងារ​រារាំង​សមាសធាតុ​គីមី​ខ្លាំង​ ​(​Angiotensin​)​ ​នៅក្នុង​ឈាម​ ​ដើម្បី​កុំឱ្យ​សាច់ដុំ​នៅ​ជុំវិញ​សរសៃឈាម​កន្ត្រាក់​។​ ​ពេល​សាច់ដុំ​ជុំវិញ​សរសៃឈាម​កន្ត្រាក់​ ​វា​បង្រួម​សរសៃឈាម​ ​និង​បណ្ដាល​ឱ្យ​មាន​សម្ពាធ​ឈាម​ខ្ពស់​ ​ឬ​លើសឈាម​។​

​ទោះ​យ៉ាងណា​ ​FDA​ ​បញ្ជាក់​ថា​ ​អ្នកជំងឺ​ ​ដែល​កំពុង​លេបថ្នាំ​លើសឈាម​ខាងលើ​ ​អាច​បន្ដ​លេប​ទៀត​បាន​ ​ដោយ​គ្រោះថ្នាក់​ចំពោះ​អ្នកជំងឺ​ ​អាច​មាន​អត្រា​កាន់តែ​ខ្ពស់​ ​ប្រសិនបើ​ឈប់​លេប​ថ្នាំ​ភ្លាម​ៗ​៕​

You can share this !

Loading...
អត្ថបទទាក់ទង