អាមេរិក​ ​ឯកភាព​ឱ្យ​ប្រើ​ថ្នាំទឹក​នោម​ផ្អែម​ ​១មុខ​ថ្មីទៀត​ ​តែ​ហាម​ចំពោះ​អ្នកមាន​បញ្ហា​…​

អាមេរិក​៖​ ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​(​FDA​)​ ​នៅ​ចុង​សប្ដាហ៍​មុន​ ​បាន​ឯកភាព​ឱ្យ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ ​ប្រភេទ​ទី​ ​២​ ​(​Type​ ​2​ ​Diabetes​)​ ​១មុខ​ថ្មីទៀត​ ​គឺ​ ​Rybelsus​។​ ​Rybelsus​ ​ជា​ថ្នាំលេប​ ​ខណៈ​ថ្នាំ​នេះ​ពីមុន​មក​ ​សុទ្ធតែ​ជា​ថ្នាំចាក់​។​

​យោង​តាម​ ​www.hellokrupet.com​ ​Rybelsus​ ​ស្ថិតនៅ​ក្នុង​ក្រុម​ថ្នាំ​ ​Glucagon​-​like​ ​peptide​ ​(​GLP​-​1​)​។​ ​ថ្នាំ​នេះ​ ​មាន​សកម្មភាព​បន្ថយល្បឿន​ការរំលាយអាហារ​ ​និង​ការពារ​កុំឱ្យ​ថ្លើម​ផលិត​ជាតិ​ស្ករ​ច្រើនពេក​ ​ដែល​ជាហេតុ​ជួយ​ឱ្យ​លំពែង​ផលិត​អាំង​ស៊ុយ​លី​នកាន់​តែ​ច្រើន​។​

​មុន​ទទួល​បានការ​ឯកភាព​ពី​ ​FDA​ ​ថ្នាំ​នេះ​ ​ត្រូវ​បាន​ពិសោធន៍​ ​រយៈពេល​ ​២៦សប្ដាហ៍​។​ ​អ្នកជំងឺ​ ​៧៧​%​ ​ដែល​បាន​លេបថ្នាំ​ ​Rybelsus​ ​ក្នុង​កម្រិត១៤មិល្លីក្រាម​រាល់ថ្ងៃ​ ​បាន​ធ្លាក់ចុះ​កម្រិត​អេ​ម៉ូ​គ្លូ​បីន​ ​A1C​ ​(​HbA1C​)​ ​ទាប​ជាង​ ​៧​%​។​

​ប៉ុន្ដែ​ថ្នាំ​នេះ​ ​ក៏​មានផល​ប៉ះពាល់​ខ្លាំង​ផង​ដែរ​ ​ដោយ​វា​បណ្ដាល​ឱ្យ​ដុំ​សាច់​ក្រពេញ​ទី​រ៉ូ​អ៊ី​ត​ ​វិវត្ត​កាន់តែ​ខ្លាំង​។​ ​ដូច្នេះ​អ្នកជំងឺ​មហារីក​ក្រពេញ​ទី​រ៉ូ​អ៊ី​ត​ ​ឬ​មាន​បញ្ហា​ទាក់ទង​នឹង​ក្រពេញ​នេះ​ ​ត្រូវ​ចៀសវាង​លេបថ្នាំ​ ​Rybelsus​។​ ​ចំណែក​អ្នកជំងឺ​ទឹកនោមផ្អែម​ ​ប្រភេទ​ទី​ ​១​ ​និង​អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​កើនឡើង​ជាតិ​សេ​តូន​នៅក្នុង​ឈាម​ ​(​Diabetic​ ​ketoacidosis​)​ ​មិន​អាច​លេបថ្នាំ​នេះ​បានទេ​ ​ ​ព្រោះ​អាច​ធ្វើ​ឱ្យ​រលាក​លំពែង​ ​បាត់បង់​ការ​មើលឃើញ​ ​ជាតិ​ស្ករ​ក្នុង​ឈាមធ្លាក់​ចុះ​ខ្លាំង​ ​និង​របួស​តម្រងនោម​។​ ​រី​ឯ​ផល​រំខាន​ញឹកញាប់​របស់​ថ្នាំ​ ​ដែល​អាច​កើតឡើង​ញឹកញាប់​ ​រួមមាន​ ​ចង្អោរ​ ​ក្អួត​ ​រាក​ ​បាត់​ចំណង់​អាហារ​ ​មិន​រំលាយអាហារ​ ​និង​ទល់លាមក​៕​

You can share this !

Loading...
អត្ថបទទាក់ទង