ដំណឹងល្អ​!​ ​ចិន​ ​រក​ឃើញ​វិធី​ថ្មី​ទប់ស្កាត់​មិន​ឱ្យ​ឆ្លង​គ្រុនឈាម​ ​តាម​មូស​ខាំ​

ចិន​៖​ ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​ចិន​ ​ថ្មី​ៗ​នេះ​ ​បាន​រក​ឃើញ​របក​គំ​ហើយ​ថ្មី​ ​ដែល​ទប់ស្កាត់​មិន​ឱ្យ​មាន​ឆ្លង​មេរោគ​គ្រុនឈាម​ ​ដោយសារ​មូស​ខ្លាខាំ​។​

​តាមរយៈ​សារព័ត៌មាន​ចិន​ ​ស៊ីន​ហួរ​ ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​ ​នៃ​សាកល​វិទ្យាល័យ​ ​Tsinghua​ ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ ​ការគ្រប់គ្រង​ហានិភ័យ​ ​និង​បង្ការ​ជំងឺ​ ​សហការ​ជាមួយ​សាកល​វិទ្យាល័យ​ចិន​ ​Connecticut​ ​បាន​ពិសោធ​លើ​គម្រោង​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺគ្រុនឈាម​ ​ពី​ការ​ចម្លង​ដោយសារ​មូស​។​

​ការ​ពិសោធ​ ​បាន​ផ្តោត​លើ​ការប្រើ​បច្ចេកទេស​ថត​ពិនិត្យមើល​ឈាម​មនុស្ស​ ​ដែល​ត្រូវ​មូស​ខាំ​ ​ហើយ​រក​ឃើញថា​ ​នៅពេល​ដែល​ឈាម​នោះ​សំបូរ​ដោយសារ​ធាតុ​រាវ​ ​(​ដូច​សេរ៉ូម​)​ ​ពេញ​ទៅ​ដោយ​ជាតិ​ដែក​ ​ពេលនោះ​វា​បាន​បម្លែង​បន្សាប​ភ្លាម​ៗ​ ​នូវ​ឥទ្ធិពល​របស់​មេរោគ​គ្រុនឈាម​ដែល​មូស​វិវឌ្ឍ​ ​ឱ្យ​កាន់តែ​ខ្សោយ​ ​ពោល​គឺ​មិន​អាច​ឆ្លង​ជំងឺគ្រុនឈាម​បាន​ដោ​យងាយៗ​ឡើយ​។​

​អ្នក​វិទ្យាសាស្រ្ត​ចិន​ ​បាន​ពន្យល់​ថា​ ​នៅពេល​ដែល​ឈាម​នោះ​ ​ពេញដោយ​ជីវជាតិ​ដែក​ ​វា​បាន​ជ​ម្រុ​ញប្រ​តិ​កម្ម​អុកស៊ីហ្សែន​ឈាម​ម្យ៉ាង​ ​ដែល​អាច​ទប់ស្កាត់​ប្រសិទ្ធិ​នៃ​មេរោគ​ចម្លង​នោះ​ ​(​មេរោគ​គ្រុនឈាម​)​។​

​ដោយ​ឃើញ​ពី​លទ្ធផល​វិជ្ជមាន​បែបនេះ​ ​នាំ​ឱ្យ​អ្នក​វិទ្យាសាស្រ្ត​អាច​សន្និដ្ឋាន​បាន​ថា​ ​ការ​បង្កើន​កម្រិត​ជីវជាតិ​ដែក​នៅក្នុង​ឈាម​ ​មិនថា​តាមរយៈ​ការ​ផ្តល់​សេរ៉ូម​ ​ឬ​ការ​បរិភោគ​អាហារ​សំបូរ​ជាតិ​ដែក​ ​អាច​កាត់បន្ថយ​ហានិភ័យ​ចេញពី​មេរោគ​គ្រុនឈាម​បាន​។​

​តែ​យ៉ាងណាមិញ​ ​នេះ​គ្រាន់តែ​ជា​ការ​រក​ឃើញ​ជា​ជំហាន​ដំបូង​តែប៉ុណ្ណោះ​ ​ពោល​គឺ​ត្រូវ​មានការ​សិក្សា​បញ្ជាក់​បន្ថែម​ ​និង​ការ​តេ​ស្ត​សាកល្បង​ជាច្រើន​ទៀត​៕​

You can share this !

Loading...
អត្ថបទទាក់ទង