សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ឧបត្ថម្ភ​ដល់​កុមារ​ពិការ​ខ្សោយសតិ​បញ្ញា​ ​កុមារ​កំព្រា​ ​នៃ​មណ្ឌលកុមារ​ភូមិ​ខៃស៍​ ​ខេត្ត​កំពង់ស្ពឺ​

កំពង់ស្ពឺ​៖​ ​ដើម្បី​ចែករំលែក​ក្តី​ស្រឡាញ់​ ​និង​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទក្រហម​កម្ពុជា​ ​បាន​ចាត់​ឱ្យ​សហការី​ ​ចុះ​ជួប​សំណេះសំណាល​ ​សួរសុខទុក្ខ​ ​និង​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ដល់​មណ្ឌលកុមារ​កំព្រា​ភូមិ​ខៃស៍​ ​នៃ​អង្គការ​ឧបត្ថម្ភ​កុមារ​កំព្រា​ ​(​អង្គ​ការ​ខៃស៍​ឃី​តស៍​-​KaisKids​)​ ​ដែល​មាន​កុមារ​ពិការ​ ​កុមារ​ខ្សោយសតិ​បញ្ញា​ ​កុមារ​កំព្រា​ ​៨៣នាក់​ ​(​ក្នុង​នោះ​កុមារ​រស់នៅ​ក្នុង​មណ្ឌល​ ​៣៨នាក់​ ​និង​ក្រៅ​មណ្ឌល​ ​៤៥នាក់​)​ ​និង​បុគ្គលិក​ ​១០នាក់​ ​ដែល​មណ្ឌល​នេះ​ ​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ១​ ​ឃុំ​ត្រែងត្រយឹង​ ​ស្រុក​ភ្នំស្រួច​ ​ខេត្ត​កំពង់ស្ពឺ​។​

​ក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ​នោះ​ ​លោកស្រី​ ​ម៉ែ​ន​ ​នា​រី​សោ​ភ័​គ​ ​អគ្គលេខាធិការ​រង​ទី១​ ​បាន​ពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ដែល​ផ្តាំផ្ញើ​ការ​គិតគូរ​ ​សួរសុខទុក្ខ​ ​ក្តី​អាណិត​ស្រឡាញ់​ចំពោះ​កុមារ​ទាំងអស់​ ​ព្រមទាំង​ថ្លែងអំណរគុណ​ ​និង​កោតសរសើរ​ចំពោះ​គណៈ​គ្រប់គ្រង​ ​បុគ្គលិក​នៃ​មណ្ឌល​ ​ដែល​មាន​ទឹកចិត្ត​មនុស្សធម៌​អាណិត​ស្រឡាញ់​កុមារ​ ​សុខចិត្ត​លះបង់​ពេលវេលា​ជាមួយ​គ្រួសារ​ ​ដើម្បី​ចិញ្ចឹម​បីបាច់​ ​ថែទាំ​ ​ផ្តល់​អាហារ​ ​និង​ការ​ស្នាក់នៅ​ដល់​កុមារ​ទាំងអស់​ ​ជាពិសេស​កុមារ​ដែល​ត្រូវ​ឪពុក​ម្តាយ​បោះបង់ចោល​។​

​ទន្ទឹម​នឹង​នេះ​ ​លោកស្រី​ ​អគ្គលេខាធិការ​រង​ទី១​ ​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​ពីសំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ដល់​កុមារ​ទាំងអស់​ ​ត្រូវ​ចេះ​ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ​ ​ទម្លាប់​ហូប​ស្អាត​ ​និង​ផឹកទឹក​ដាំ​ឆ្អិន​ ​ហើយ​ត្រូវ​ចេះ​ស្រឡាញ់​ ​សាមគ្គី​គ្នា​ ​ជួយគ្នា​ទៅវិញទៅមក​ ​ចេះ​គោរព​ចាស់ទុំ​ ​គោរពវិន័យ​របស់​មណ្ឌល​ ​និង​ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​ការសេពគប់​មិត្ត​មិនល្អ​ ​ជាពិសេស​ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ​ឱ្យ​បាន​ពូកែ​។​

​អំណោយ​ដែល​បាន​ផ្តល់​ជូន​មណ្ឌល​ ​រួមមាន​ ​៖​ ​អង្ករ​ ​២តោន​,​ ​មី​ ​៣០កេស​,​ ​ត្រីខ​ ​៥០០កំប៉ុង​,​ ​ទឹកត្រី​ ​២៤ដប​,​ ​ទឹកស៊ីអ៊ីវ​ ​២៤ដប​,​ ​ទឹកក្រូច​ ​២០កេស​,​ ​ទឹក​សុទ្ធ​ ​២០កេស​,​ ​ផ្លែក្រូច​ ​២០កេស​,​ ​សៀង​ផ្អែម​ ​២០គីឡូក្រាម​,​ ​ឆៃប៉ូវ​ផ្អែម​ ​២០គីឡូក្រាម​,​ ​ត្រីងៀត​ ​១០គីឡូក្រាម​,​ ​សាច់ក្រក​ ​១០គីឡូក្រាម​,​ ​សៀវភៅ​ ​១០០ក្បាល​,​ ​ប៊ិក​ ​១០០ដើម​,​ ​អាវយឺត​ ​១០០អាវ​ ​និង​ថវិកា​ ​៥លាន​រៀល​។​ ​ដោយឡែក​ ​កុមារ​ទាំង​ ​៨៣នាក់​ ​ម្នា​ក់ៗ​ទទួល​បាន​ ​៖​ ​ឃីត១​ ​(​មុង១​ ​ភួយ១​ ​សារុង១​ ​ក្រមា១​ ​អាវយឺត២​)​ ​សំលៀកបំពាក់​សិស្ស​ថ្មី​ ​១កំប្លេ​ ​និង​ថវិកា​ ​២ម៉ឺន​រៀល​។​ ​រីឯ​ ​បុគ្គលិក​ ​១០នាក់​ ​ម្នា​ក់ៗ​ទទួល​បាន​ ​៖​ ​ឃីត​ ​១​ ​(​មុង១​ ​ភួយ១​ ​សារុង១​ ​ក្រមា១​ ​អាវយឺត២​)​ ​និង​ថវិកា​ ​១០ម៉ឺន​រៀល​។​ ​ទន្ទឹម​នេះ​ ​កុមារ​ ​និង​បុគ្គលិក​ទាំងអស់​ ​ក៏​ទទួល​បាន​អាហារ​ដ៏​ឆ្ងាញ់​ពិសា​ ​១ពេល​ទៀតផង​៕​

អត្ថបទ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង