ស្ថានីយ​ប្រេងឥន្ធនៈ​ចំនួន​ ​២ទីតាំង​ ​នៅ​ខណ្ឌ​សែនសុខ​ ​រក​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ ​

ភ្នំពេញ​៖​ ​មន្ត្រី​អគ្គនាយក​ដ្ឋាន​កាំកុងត្រូល​ ​បាន​រក​ឃេីញ​ស្ថានីយ​/​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ចំនួន​ ​២ទីតាំង​ ​មាន​ភាព​មិន​ប្រក្រតី​ ​ស្ថិតនៅ​ខណ្ឌ​សែនសុខ​ ​រាជធានី​ភ្នំពេញ​ ​ក្នុងចំណោម​បណ្តា​ស្ថានីយ​/​ដេប៉ូ​ចែកចាយ​ ​៣ទីតាំង​។​

​ក្នុង​ការ​ត្រួតពិនិត្យ​នេះ​ ​មន្ត្រី​ជំនាញ​បាន​ធ្វើការវិភាគ​លើ​កម្រិត​សន្ទស្សន៍​អុក​តាន​របស់​ប្រេងសាំង​ ​សេ​តាន​របស់​ប្រេងម៉ាស៊ូត​ ​និង​ត្រួតពិនិត្យ​លើ​រង្វាស់​រង្វាល់​ ​នៅ​ថ្ងៃទី២០​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩នេះ​។​

​ដោយសារ​នេះ​ជា​ការ​រក​ឃើញ​លើក​ទី​ ​១​ ​មន្រ្តី​ជំនាញ​បានឱ្យ​ម្ចាស់​ស្ថានីយ​/​ដេប៉ូ​ទាំងពីរ​ខាងលើ​ ​ធ្វើ​កិច្ចសន្យា​កែតម្រូវ​ភាព​មិន​អនុលោម​។​ ​ប្រសិន​មន្រ្តី​កាំកុងត្រូល​រក​ឃើញ​កំហុស​ជា​លើក​ទី​ ​២​ ​មន្រ្តី​ជំនាញ​ ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង