អភិបាល​រាជធានី​ភ្នំពេញ​ ​ណែនាំ​ឱ្យ​សមត្ថកិច្ច​ ​ត្រូវ​ពង្រឹង​សន្តិសុខ​ ​សណ្តាប់​ធ្នាប់​នៅ​គ្រប់​វត្តអារាម​ទូទាំង​ ​រាជធានី​ភ្នំពេញ​ ​

ភ្នំពេញ​៖​ ​នៅ​ថ្ងៃទី២០​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​ដែល​ជា​បិណ្ឌ​វេន​ទី៧​,​ ​លោក​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​រួម​ជាមួយ​ក្រុម​គ្រួសារ​ ​និង​មន្ត្រី​រាជការ​សាលា​រាជធានី​ភ្នំពេញ​ ​បាន​អញ្ជើញ​ប្រគេន​យាគូ​ដល់​ព្រះសង្ឃ​ ​រាប់​បា​ត្រ​បង្ស​កូល​ ​វេរភត្តាហារ​ប្រគេន​ព្រះសង្ឃ​ ​នៅ​វត្ត​និ​គ្រោ​ធ​វន័​ ​ហៅ​វត្ត​គល់​ទទឹង​ ​ក្នុង​សង្កាត់​ព្រែកថ្មី​ ​ខណ្ឌ​ច្បារអំពៅ​ ​ទៅតាម​គន្លង​ប្រពៃណី​ទំនៀម​ទំ​លាប់​ព្រះពុទ្ធ​សាសនា​។​

​ក្នុង​ឱកាស​នោះ​ ​លោក​ ​ឃួង​ ​ស្រេង​ ​ក៏បាន​ណែនាំ​ឱ្យ​កម្លាំង​សមត្ថកិច្ច​ ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​សង្កាត់​ ​ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​នៅ​គ្រប់​វត្តអារាម​ទូទាំង​រាជធានី​ភ្នំពេញ​ ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ ​បាន​ធ្វើបុណ្យ​ទាន​ដោយ​ស្ងប់​អារម្មណ៍​ ​មិន​មានការ​ភ័យខ្លាច​ ​ព្រមទាំង​ការរៀបចំ​សំរួល​ចរាចរ​ ​តាម​ដងផ្លូវ​នានា​ជូន​ប្រជាពលរដ្ឋ​ ​ធ្វើដំណើរ​ងាយស្រួល​ ​ក្នុង​ឱកាស​បុណ្យ​កាន់បិណ្ឌ​ ​និង​ភ្ជុំបិណ្ឌ​នេះ​។​

​សូម​បញ្ជាក់​ថា​ ​ពិធីបុណ្យ​កាន់បិណ្ឌ​ ​មាន​រយៈពេល​ ​១៤ថ្ងៃ​ ​មុន​បុណ្យភ្ជុំបិណ្ឌ​ដែល​ជា​បុណ្យ​ធំ​ ​ត្រូវ​បាន​ប្រជា​ពុទ្ធបរិស័ទ​ធ្វើឡើង​ក្នុង​ន័យ​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​បុព្វការី​ជន​ ​មាន​មាតាបិតា​ ​ញាតិកា​រទាំង​ ​៧ស​ណ្តាន​ ​ដែល​បាន​បាក់បែក​ចែកឋាន​ទៅកាន់​លោកខាងមុខ​ ​សូម​មក​ទទួល​អានិសង្ឃ​ដែល​កូនចៅ​ឧទ្ទិស​ជូន​ទៅ​៕​

អត្ថបទ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង