ក្រសួង​កសិកម្ម​ ​ដាក់ចេញ​នូវ​វិធានការ​ ​៦ចំណុច​ថ្មី​ ​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​

ភ្នំពេញ​៖​ ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​បាន​ដាក់ចេញ​នូវ​វិធានការ​ចំនួន​ ​៦ចំណុច​ ​ដើម្បី​ដោះស្រាយ​ ​ព្រមទាំង​រៀបចំផែនការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ ​សម្រាប់​អនុវត្ត​នា​ពេល​បច្ចុប្បន្ន​ ​និង​ពេល​អនាគត​។​

​ការ​ដាក់ចេញ​នូវ​វិធានការ​នេះ​ ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​អចិន្ត្រៃយ៍​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ក្រោម​អធិបតីភាព​លោក​រដ្ឋមន្ត្រី​ ​វេង​ ​សា​ខុន​ ​និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ ​ពី​រាជធានី​-​ខេត្ត​ ​កាលពី​ថ្ងៃទី១៩​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២០១៩​។​

​ក្នុង​កិច្ចប្រជុំ​នេះ​ ​លោក​រដ្ឋមន្រ្តី​ ​បាន​លើកយក​វិធានការ​ ​៦ចំណុច​ ​សម្រាប់​អនុវត្ត​នា​ពេល​ខាងមុខ​ ​រួមមាន​៖​
​១​-​ ​ការវិវឌ្ឍន៍​នៃ​ស្ថានភាព​នយោបាយ​ ​និង​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​ ​និង​អន្តរជាតិ​។​
​២​-​ ​ការពិនិត្យ​ ​និង​វាយតម្លៃ​លើ​បច្ចុប្បន្នភាព​នៃ​ការអនុវត្ត​គោលនយោបាយ​ ​និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ​បញ្ហា​ប្រឈម​ ​និង​យន្តការ​ដោះស្រាយ​
​៣​-​ ​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ ​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ក្រោម​ច្បាប់​ ​ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​
​៤​-​ ​ការ​ពង្រឹង​សាមគ្គី​ផ្ទៃក្នុង​ ​គោរពវិន័យ​ ​ក្រមសីលធម៌​មន្ត្រី​រាជការ​ក្នុង​ការគ្រប់គ្រង​ ​ដឹកនាំ​ ​ការ​បំពេញភារកិច្ច​ស្របតាម​សហលក្ខន្តិកៈ​មន្រ្តី​រាជការ​ស៊ីវិល​ ​និង​ត្រូវ​គោរព​តាម​ឋានានុក្រម​ការងារ​ជាចាំបាច់​ ​តាម​គោលការណ៍​ ​“​សមូហភាព​ដឹកនាំ​ ​បុគ្គល​ទទួលខុសត្រូវ​”​។​
​៥​-​ ​ត្រូវ​យក​អស់​ស្មារតី​ទទួលខុសត្រូវ​ ​ដើម្បី​ចូលរួម​អ​ភិ​វឌ្ឍន៍់​វិស័យ​កសិកម្ម​ឱ្យ​ស្របតាម​បរិបទ​នៃ​កំណើន​សេដ្ឋកិច្ច​ ​និង​ការវិវឌ្ឍន៍​រីកចម្រើន​របស់​ប្រទេសជាតិ​ ​ជាពិសេស​ដើម្បី​ឈាន​ទៅ​សម្រេច​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ ​២០១៩​-​២០២៣​ ​និង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​នា​ឆ្នាំ២០៣០​ ​និង២០៥០​
​៦​-​ ​តាមដាន​សភាពការណ៍​ ​និង​បញ្ហា​ប្រឈម​ ​ការងារ​បង្កបង្កើនផល​ ​និង​ផល​ប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​ ​ដែល​កើតមានឡើង​នៅ​តាម​បណ្តា​ខេត្ត​ ​ដែល​ថ្នាក់ដឹកនាំ​នី​មួយ​ៗ​ ​ទទួលបន្ទុក​ ​ក្នុងស្មារតី​ទទួលខុសត្រូវ​ខ្ពស់​

​សូមជម្រាប​ថា​ ​កាលពី​ឆ្នាំ២០១៨​ ​កម្ពុជា​ ​ផលិត​ស្រូវ​បាន​ ​១០,៨លាន​តោន​ ​ហើយ​បាន​នាំចេញ​អង្ករ​ ​៦២៦ពាន់​តោន​ ​ចេកអំបូង​លឿង​ជាង​ ​១ម៉ឺន​តោន​ ​ស្វាយកែវ​រមៀត​ប្រមាណ​ជាង​ ​១ម៉ឺន​តោន​។​
​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​កម្ពុជា​ ​បាន​នាំចេញ​បន្លែស្រស់​ ​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ ​បាន​ជាង​ ​៣៣តោន​ ​ដែល​នេះ​ជា​មោទនភាព​ ​នៃ​ការសម្រេច​បាន​នូវ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ​ក៏ដូចជា​របស់ក្រ​សួង​ ​ក្នុង​ការជំរុញ​កំណើន​ផលិតកម្ម​ ​កសិកម្ម​ក្នុង​ស្រុក​ ​ជំរុញ​ការនាំចេញ​ ​លើក​កម្ពស់​សក្តា​នុ​ពល​ ​ក្នុង​ការប្រកួត​ប្រជែង​ ​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅប្រទេស​៕​

ដោយ៖ ហៀង រ័ត្ន

You can share this !

Loading...
អត្ថបទទាក់ទង