ក្រសួងបរិស្ថាន​ ​សហការ​ជាមួយ​អង្គការ​ផ្តោត​ទៅលើ​សត្វព្រៃ​កម្ពុជា​ ​ដើម្បី​អភិរក្ស​ធនធាន​ជីវៈ​ចម្រុះ​ ​និង​ប្រព័ន្ធ​អេកូឡូស៊ី​

​ភ្នំពេញ​៖​ ​ក្រសួងបរិស្ថាន​ ​តាមរយៈ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​ ​ជាមួយ​អង្គការ​ផ្តោត​លើ​សត្វព្រៃ​កម្ពុជា​ ​(​FIF​)​ ​ស្តី​ពី​«​ការ​កសាង​សមត្ថភាព​លើ​ការគ្រប់គ្រង​ ​និង​អភិរក្ស​ធនធាន​ជីវៈ​ចម្រុះ​ ​និង​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​កម្ពុជា​»​ ​ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ ​និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​។​

​ការ​ចុះ​អនុស្សារ​ណៈ​យោគយល់​គ្នា​នេះ​ ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក​ ​ទិន​ ​ពន្លក​ ​អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ ​ជាមួយនឹង​តំណាង​អង្គការ​ផ្តោត​ទៅលើ​សត្វព្រៃ​កម្ពុជា​ ​នៅ​ថ្ងៃទី​ ​១៩​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​។​

​តាម​ការ​បញ្ជាក់​របស់ក្រ​សួង​បរិស្ថាន​ ​បានឱ្យ​ដឹង​ថា​ ​ការ​ចុះហត្ថលេខា​នេះ​ ​គឺ​ដើម្បី​បន្ត​ពង្រឹង​កិច្ចសហការ​លើ​ផ្នែក​បច្ចេកទេស​ ​ការ​កសាង​សមត្ថភាព​ ​និង​ការ​លើកកម្ពស់​ការយល់​ដឹង​ជា​សាធារណៈ​ ​អំពី​សារប្រយោជន៍​ ​និង​គុណ​តម្លៃ​នៃ​ធនធាន​ជីវៈ​ចម្រុះ​ ​និង​មុខងារ​ប្រព័ន្ធ​អេកូឡូស៊ី​ ​ក៏ដូចជា​ការចូលរួម​ចំណែក​ ​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​ ​និង​ផែនការ​សកម្មភាព​ជាតិ​ ​ស្តី​ពី​ជីវៈ​ចម្រុះ​ ​និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​ជាមួយនឹង​ការ​កសាង​សមត្ថភាព​ទាំងនេះ​ ​ស្តែង​ឡើង​តាមរយៈ​ការអនុវត្ត​រួមគ្នា​លើ​ការងារ​បណ្តុះបណ្តាល​ ​អប់រំ​ ​ផ្សព្វផ្សាយ​ ​និង​ពង្រឹង​សមត្ថភាព​ភាគី​ពាក់ព័ន្ធ​ ​អំពី​ការគ្រប់គ្រង​ ​និង​អភិរក្ស​ជីវៈ​ចម្រុះ​ ​និង​ប្រព័ន្ធ​អេកូឡូស៊ី​ ​តាម​វិស័យ​ដូចជា​៖​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​បច្ចុប្បន្ន​ ​ក្រសួងបរិស្ថាន​ ​បាន​និង​កំពុង​គ្រប់គ្រង​ ​ការពារ​ ​និង​អភិរក្ស​តំបន់ការពារធម្មជាតិ​ ​និង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​លើ​ផ្ទៃដី​ប្រមាណ​ ​៧,៥លាន​ហិ​ក​តា​ ​គឺ​ស្មើនឹង​ ​ប្រមាណ​ ​៤១​%​ ​នៃ​ផ្ទៃដី​សរុប​របស់​ព្រះរាជាណាចក្រ​កម្ពុជា​៕​

ដោយ៖ ហៀង រ័ត្ន

You can share this !

Loading...
អត្ថបទទាក់ទង