មន្ត្រី​ជាន់ខ្ពស់​មហាផ្ទៃ​ ​ព្រមាន​ចាត់​វិធាន​កា​រលេី​ជនល្មើស​ធ្វើ​ចរាចរ​ផលិតផល​ក្លែងក្លាយ​នៅ​កម្ពុជា​

​ភ្នំពេញ​៖​ ​នាយ​ឧត្តមសេនីយ៍​ ​មៀច​ ​សុ​ផាន់​ណា​ ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ​និង​ជា​ប្រធាន​ ​គ.ប.ផ.ក​ ​បាន​លើកឡើង​ថា​ ​ផលិតផល​ក្លែងក្លាយ​ ​បា​នប​ង្ករ​គ្រោះថ្នាក់​ ​និង​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​ ​និង​សុវត្ថិភាព​សង្គម​។​ ​ដូចនេះ​នឹង​ត្រូវ​ចាត់វិធានការ​សមស្រប​ដើម្បី​បង្ការ​ទប់ស្កាត់​ ​ការផលិត​ ​ស្តុក​ទុក​ ​និង​ការ​ធ្វើ​ចរាចរ​ផលិតផល​ក្លែងក្លាយ​នៅ​កម្ពុជា​ ​ដែល​នឹង​ឈាន​ទៅ​រក​វិធានការ​ចុងក្រោយ​ក្នុង​ការ​បង្ក្រាប​ ​និង​នាំ​ជនល្មើស​ទៅ​ផ្តន្ទា​ទោស​នៅ​តុលាការ​។​

​នាយ​ឧត្តមសេនីយ៍​ ​មៀច​ ​សុ​ផាន់​ណា​ ​លេី​ក​ឡេីង​ដូចនេះ​ក្នុង​សិក្ខាសាលា​ស្តី​ពី​ ​“​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៅ​កម្ពុជា​"​ ​នា​រសៀល​ថ្ងៃទី១៩​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​ដែល​មា​ការចូលរួម​ពី​ឯកអគ្គ​រាជទូត​ថៃ​ប្រចាំ​កម្ពុជា​។​

​នៅក្នុង​សិក្ខាសាលា​នោះ​ ​នាយ​ឧត្តមសេនីយ៍​ ​មៀច​ ​សុ​ផាន់​ណា​ ​បញ្ជាក់​ថា​ ​ការផលិត​នូវ​ផលិតផល​ក្លែងក្លាយ​ ​ជា​ការ​ចម្លង​ម៉ា​ក​ផ្សេង​ៗ​នៃ​ផលិតផល​ ​ដូចជា​ ​សំលៀកបំពាក់​ ​កាបូប​ ​ស្បែកជើង​ ​ផលិតផល​ឱសថ​ ​គ្រឿងបន្លាស់​យន្តហោះ​ ​និង​យានយន្ត​ ​នាឡិកា​ ​គ្រឿង​អេឡិចត្រូនិក​ ​វត្ថុ​សិល្បៈ​ ​របស់​ក្មេង​លេង​ ​និង​ខ្សែ​ភាព​យន្ត​ជា​ដេីម​។​ ​ករណី​ខ្លះ​ ​ជា​ការ​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ស្លាកយីហោ​ ​និង​ឈ្មោះ​ផលិតផល​ ​ដែល​ជា​បទល្មើស​កម្មសិទ្ធិ​បញ្ញា​។​

​ផលិតផល​ក្លែងក្លាយ​ ​ភាគច្រើន​មានគុណ​ភាព​ទាប​ ​និង​មាន​សារធាតុគីមី​ពុល​ ​មាន​គ្រោះថ្នាក់​ ​ដូចជា​ ​មាន​សារធាតុ​សំណ​ក្នុង​ផលិតផល​ជាដើម​ ​ដែល​ផលិតផល​ក្លែងក្លាយ​ទាំងនោះ​បណ្តាល​ឱ្យ​មនុស្ស​រាប់​សែន​នាក់​ ​បាន​ស្លាប់​ ​និង​អាច​បណ្តាល​ទៅដល់​ការ​គ្រោះថ្នាក់​យានយន្ត​ ​ការ​ពុល​ ​ឬ​ករណី​ឱសថ​ពុំ​មានប្រសិទ្ធភាព​ព្យាបាល​ជាដើម​។​

​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ ​និង​ផលិតផល​ខុសច្បាប់​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ ​ត្រូវ​មានច្បាប់​ ​និង​បទ​បញ្ញា​តិ​គ្រប់គ្រាន់​ ​មាន​ឆន្ទៈ​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ​ផ្លាស់​ប្តូរ​ឥរិយាបទ​ ​នៃ​អ្នកប្រើ​ប្រាស់​ ​មានការ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឹង​ម៉ាត់​ដោយមាន​ការចូលរួម​គ្រប់​ភាគី​ពាក់ព័ន្ធ​ ​ហើយ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​រវាង​ក្រសួង​ ​ស្ថាប័ន​នានា​ ​ក្នុង​ប្រទេស​ ​និង​ជាមួយ​ប្រទេសជិតខាង​ ​និង​បណ្តា​ប្រទេស​លើស​កល​លោក​។​

​លោក​ ​រដ្ឋលេខាធិការ​ ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ​អាជ្ញាធរ​ពាក់ព័ន្ធ​ ​ត្រូវ​ចេញ​សេចក្តី​ណែនាំ​ ​និង​ការព្រមាន​យ៉ាង​ម៉ឹង​ម៉ាត់​ ​ដល់​បុគ្គល​ដែល​មាន​ស្តុក​ទុក​នូវ​ផលិតផល​ក្លែងក្លាយ​ ​និង​បិទ​អាជីវកម្ម​ ​។​ ​ហើយ​ចំពោះ​ម្ចាស់​អចលនទ្រព្យ​ដែល​ជួល​ទីតាំង​ ​ហាង​ ​ឬ​ឃ្លាំង​ ​នឹង​ត្រូវ​ទទួលខុសត្រូវ​តាម​បទ​បញ្ញា​តិ​ច្បាប់​ ​ហើយ​ត្រូវ​យក​ផលិតផល​ក្លែងក្លាយ​ចេញពី​ទីផ្សារ​ ​និង​ចេញពី​ចរន្ត​លំហូ​ពាណិជ្ជកម្ម​នានា​ ​ដោយ​មិន​ឱ្យ​វិល​ត្រលប់​ចូល​មក​ទីផ្សារ​វិញ​ឡើយ​។​

​សូម​បញ្ជាក់​ថា​ ​នៅក្នុង​សិក្ខាសាលា​នោះ​ ​នាយ​ឧត្តមសេនីយ៍​ ​ក៏បាន​ជម្រាប​ជូន​អង្គ​សិក្ខាសាលា​ឱ្យ​បាន​ជ្រាប​ផង​ដែរ​ ​ស្តី​ពី​ការ​គាំទ្រ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្ត​ចតេ​ជោ​ ​ហ៊ុន​ ​សែន​ ​ចំពោះ​បេសកកម្ម​ ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គណៈកម្មាធិការ​ ​គ.ប.ផ.ក​ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ ​ជាពិសេស​ផលិតផល​ឱសថ​ក្លែងក្លាយ​ ​ដើម្បី​ការពារ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ​និង​ការពារ​ផលប្រយោជន៍​ ​ស្របច្បាប់​របស់​អ្នក​ធុរកិច្ច​នានា​៕​

You can share this !

Loading...
អត្ថបទទាក់ទង