ក្រសួងព័ត៌មាន​ ​ប្ដេជ្ញា​ជំរុញ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ដើម្បី​ជៀសវាង​ការផ្សាយ​ប៉ះពាល់​កិ​ត្ដិ​យស​លើ​ស្ត្រី​

​ភ្នំពេញ​៖​ ​អនុរដ្ឋ​លេខាធិការ​ក្រសួងព័ត៌មាន​ ​លោក​ ​អ៊ុ​ក​ ​គឹ​ម​សេង​ ​បាន​ប្ដេជ្ញា​បង្កើន​ការអប់រំ​ ​និង​ជំរុញ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ដើម្បី​ជៀសវាង​ការផ្សាយ​ព័ត៌មាន​ ​ដែល​នាំ​ឱ្យ​ប៉ះពាល់​កិ​ត្ដិ​យស​លើ​ស្ត្រី​ ​ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​លើកកម្ពស់​សមភាព​យេនឌ័រ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​បណ្តាញ​អ្នកសារព័ត៌មាន​ ​ស្ដីពី​ការ​អនុវត្ដ​ក្រម​ប្រតិ​បត្ដិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​រាយការណ៍​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្ដ្រី​ ​នា​ថ្ងៃទី១៩​ ​ខែកញ្ញា​នេះ​ ​លោក​ ​អ៊ុ​ក​ ​គឹ​ម​សេង​ ​បានឱ្យ​ដឹង​ថា​ ​ក្នុងនាម​អាណាព្យាបាល​ ​លោក​ ​បាន​ជំរុញ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ ​ទាំង​វិទ្យុ​ ​ទូរទស្សន៍​ ​និង​ ​ទូរទស្សន៍​អន​ឡាញ​ ​មិន​ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធ​ ​និង​កិ​ត្ដិ​យស​ ​ដែល​ធ្វើ​ឱ្យ​បាត់បង់​សេចក្ដី​ថ្លៃ​ថ្នូរ​បស់​ស្រ្ដី​ ​និង​កុមារ​ ​ដោយ​ពួកគេ​កំពុង​រងគ្រោះ​ពី​បញ្ហា​ផ្សេង​ៗ​។​

​លោក​ ​បាន​បញ្ជាក់​ថា​ ​ក្រសួងព័ត៌មាន​ ​សហការ​ជាមួយ​ក្រសួងកិច្ចការនារី​ ​ដើម្បី​ធ្វើ​យ៉ាងណា​អនុវត្ដ​ក្រម​ប្រតិបត្តិ​សម្រាប់​រាយការណ៍​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្រ្តី​នេះ​ ​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​ ​ដែល​ជា​គុណប្រយោជន៍​ទៅដល់​សង្គម​ ​ជាពិសេស​លើកកម្ពស់​សិទ្ធ​ស្រ្ដី​នៅក្នុង​ប្រទេស​កម្ពុជា​។​

​កា​ប្តេជ្ញា​របស់ក្រ​សួង​ព័ត៌មាន​នេះ​ ​គឺ​បន្ទាប់ពី​លោកស្រី​ ​ម៉ាន​ ​ចិន្​ថា​ ​រដ្ឋលេខាធិការ​ក្រសួងកិច្ចការនារី​ ​បាន​ស្នើរ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ ​ពិនិត្យ​អំពី​ព័ត៌មាន​ ​និង​ខ្លឹមសារ​សំ​ខាន់​ៗ​ទាក់ទង​អំពើ​ហិង្សា​ទៅលើ​ស្ដ្រី​ ​ដោយ​ត្រូវ​រក្សា​ភាព​សម្ងាត់​ ​មិន​បញ្ចេញ​ឈ្មោះ​ ​អាសយដ្ឋាន​ ​និង​រូបភាព​ ​ហើយ​កុំ​យក​អំពើ​ហិង្សា​របស់​ជនរងគ្រោះ​ ​ធ្វើជា​ព័ត៌មាន​សម្រាប់​កម្សាន្ដ​សប្បាយ​ ​ឬ​កំប្លុក​កំប្លែង​។​ ​ការ​នេះ​ ​នាំ​ឱ្ប​មាន​ជា​ហានិភ័យ​អំពើ​ហិង្សា​កើត​ចេញពី​ការ​រាយការណ៍​ព័ត៌មាន​ដែល​មិន​គិត​ពី​កិ​ត្ដិ​យស​យេនឌ័រ​។​

​លោកស្រី​ ​បន្ដ​ថា​ ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បែបនេះ​ ​គឺ​ធ្វើ​ឱ្យ​ស្ដ្រី​បាត់បង់​កិ​ត្ដិ​យស​ ​និង​សេចក្ដី​ថ្លៃ​ថ្នូរ​បស់​ស្ដ្រី​ខ្មែរ​ក្នុង​គ្រួសារ​ ​ជាពិសេស​ប្រឈម​ក្នុង​ការ​ទទួល​បាន​កិច្ច​គាំពារ​ ​និង​សេវា​សំ​ខាន់​ៗ​ផ្សេងទៀត​ផង​ដែរ​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង