បទ​វិភាគ​៖​ ​ភាព​ល្អូកល្អិន​រវាង​ចិន​ ​និង​រុស្ស៊ី​ ​គ្មាន​ប្រទេស​ណា​អាច​កា​ត់​ផ្តាច់​បានទេ​

​លោកនាយក​រដ្ឋមន្ត្រី​ចិន​ ​លី​ ​ខឺ​ឈាង​ ​បាន​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ ​៣ថ្ងៃ​ ​នៅ​ប្រទេស​រុស្ស៊ី​ ​ក្នុង​ឱកាស​ប្រទេស​ទាំងពីរ​ ​ប្រារព្ធ​ពិធី​ខួប៧០ឆ្នាំ​ ​នៃ​ទំនាក់ទំនង​ការទូត​។​ ​ចិន​ ​និង​រុស្ស៊ី​ ​រំពឹង​ថា​ ​កិច្ច​សហប្រតិបត្តិ​ការ​កាន់តែ​ប្រសើរ​ឡើង​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ ​ដែល​កំពុង​ជះឥទ្ធិពល​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​ពិភពលោក​។​ ​តើ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន​ ​និង​រុស្ស៊ី​ ​នឹង​ក្លាយទៅជា​យ៉ាងណា​ ​ក្នុង​យុគសម័យ​ថ្មី​?​ ​តើ​បទពិសោធន៍​អ្វីខ្លះ​ ​ដែល​បាន​កើតឡើង​ក្នុងរយៈពេល​ ​៧០ឆ្នាំ​កន្លងមក​នេះ​?​ ​តើ​អាមេរិក​ ​អាច​ជ្រៀតជ្រែក​នូវ​ភាព​ល្អូកល្អិន​នេះ​បាន​ដែរ​ឬទេ​?​

​អ្នកវិភាគ​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សង្គម​ ​ផ្នែក​ស្រាវជ្រាវ​ទំនាក់ទំនង​ចិន​ ​និង​រុស្ស៊ី​ ​លោក​ ​Zhao​ ​Hai​ ​បាន​លើកឡើង​ថា​ ​ប្រទេស​ទាំងពីរ​ ​មាន​ប្រវត្តិសាស្ត្រ​ដ៏​កម្រ​ ​និង​យូរលង់​ដូចគ្នា​។​ ​កាលពី៧០ឆ្នាំមុន​ ​ប្រទេស​ចិន​ថ្មី​ ​ត្រូវ​បាន​បង្កើត​ឡើង​ ​ហើយ​សហភាពសូវៀត​ ​ជា​ប្រទេស​ដំបូង​គេ​ ​ដែល​បាន​ទទួលស្គាល់​ប្រទេស​ចិន​។​ ​ប្រទេស​ទាំងពីរ​ ​ក៏បាន​ចុះ​សន្ធិសញ្ញា​ដើម្បី​ចងសម្ព័ន្ធ​ភាព​នឹងគ្នា​។​ ​ទោះបីជា​ទំនាក់ទំនង​នេះ​ ​មានការ​ឡើងចុះ​ក៏ដោយ​ ​ក៏​ចិន​ ​និង​រុស្ស៊ី​ ​កំពុង​រក្សា​បាន​នូវ​ភាព​ស្និទ្ធស្នាល​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ពេល​បច្ចុប្បន្ន​ ​បើ​ធៀប​នឹង​ទសវត្សរ៍១៩៥០​។​ ​ដូច្នេះ​ ​កិច្ច​សហប្រតិបត្តិ​ការ​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ ​នៅក្នុង​យុគសម័យ​ថ្មីនេះ​ ​បាន​ឈាន​ដល់កម្រិត​ដ៏​ល្អ​ប្រសើរ​មួយទៀត​។​

​អ្នកវិភាគ​នយោបាយ​ ​និង​ជា​ប្រធាន​នៅ​មជ្ឈមណ្ឌល​សិក្សា​នយោបាយ​នៅ​ទីក្រុង​មូស្គូ​ ​លោក​ ​Victor​ ​Olevich​ ​បាន​លើកឡើង​ថា​ ​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី​ចិន​ ​លី​ ​ខឺ​ឈាង​ ​នឹង​ជំរុញ​ដល់​ការចែក​រំលែក​នូវ​ផលប្រយោជន៍​រួម​ ​ដោយសារតែ​ការផ្លាស់ប្ដូរ​នៃ​ភូមិសាស្ត្រ​នយោបាយ​ ​ក្នុងរយៈពេល​ ​១០ឆ្នាំ​ ​ទៅ​ ​២០ឆ្នាំ​ចុងក្រោយ​នេះ​។​ ​នៅពេល​ដែល​លោកខាងលិច​ ​បានសម្រេច​ចិត្ត​ក្នុង​ការពង្រីក​អង្គការ​ណា​តូម​ក​ទិសខាងកើត​ ​ក្នុង​ឆ្នាំ២០០៧​ ​ហើយ​សហរដ្ឋអាមេរិក​ ​បាន​ប្រកួតប្រជែង​ជាមួយ​ចិន​ ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ​និង​ខាងកើត​ ​វា​បាន​ធ្វើ​ឱ្យ​ចិន​ ​និង​រុស្ស៊ី​ ​ងាក​មក​ចាប់ដៃ​គ្នា​។​

​អ្នកជំនាញ​ពីសា​កល​វិទ្យាល័យ​ ​Tsinghua​ ​លោក​ ​Rick​ ​Dunham​ ​យល់ថា​ ​សហរដ្ឋអាមេរិក​ ​មាន​ចំណែក​ធំ​ក្នុង​ទំនាក់ទំនង​រវាង​ចិន​ ​និង​រុស្ស៊ី​។​ ​លោក​បន្ត​ថា​ ​សហរដ្ឋអាមេរិក​ ​និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ ​មិន​អាច​កាត់ផ្ដាច់​ទំនាក់ទំនង​រវាង​ទី​ក្រុង​ម៉ូស្គូ​ ​និង​ទីក្រុង​ប៉េកាំង​ ​បានទេ​ ​ទោះបីជា​ទីក្រុង​វ៉ាស៊ីនតោន​ ​ផ្ដល់​នូវ​ផលប្រយោជន៍​សម្រាប់​ទីក្រុង​មូស្គូ​ក៏ដោយ​។​ ​រុស្ស៊ី​ ​មិន​ចង់​ប្រឈមមុខ​ជាមួយ​ចិន​ ​ដោយសារតែ​លាភសក្ការៈ​របស់​លោកខាងលិច​ឡើយ​។​

​ទាក់ទិន​នឹង​មូលហេតុ​ដែល​ចិន​ ​និង​រុស្ស៊ី​ ​មិន​ចងសម្ព័ន្ធ​ភាព​នឹងគ្នា​នា​ពេល​បច្ចុប្បន្ន​ ​លោក​ ​Zhao​ ​Hai​ ​អ្នកវិភាគ​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សង្គម​ ​ផ្នែក​ស្រាវជ្រាវ​ទំនាក់ទំនង​ចិន​ ​និង​រុស្ស៊ី​ ​បាន​ពន្យល់​ថា​ ​ប្រទេស​ទាំងពីរ​ ​សុទ្ធតែ​អាច​ទប់ទល់​នឹង​ការ​គំរាមកំហែង​ពី​បរទេស​បាន​ដោយខ្លួនឯង​ ​ដែល​មាន​លក្ខណៈ​ខុសគ្នា​ពី​សម័យ​សង្គ្រាម​ត្រជាក់​។​ ​ដូចនេះ​ ​ការ​ចងសម្ព័ន្ធ​ភាពជា​ផ្លូវការ​ ​មិនមែន​ជា​រឿង​ចាំបាច់​ទៀត​ឡើយ​។​ ​ម្យ៉ាង​ ​ចិន​ ​យល់ថា​ ​វា​មិន​មានតម្លៃ​ក្នុង​ការ​ចងសម្ព័ន្ធ​ភាព​រវាង​យោធា​គ្នានឹងគ្នា​ទេ​។​

​ក្នុង​ពេល​ជាមួយគ្នា​នេះ​ ​ចិន​ ​កំពុង​នាំចូល​ផលិតផល​កសិកម្ម​របស់​រុស្ស៊ី​ ​កាន់តែ​ច្រើន​ឡើង​ៗ​។​ ​លោក​ ​Rick​ ​Dunham​ ​អ្នកជំនាញ​ពីសា​កល​វិទ្យាល័យ​ ​Tsinghua​ ​បាន​លើកឡើង​បន្ថែម​ថា​ ​ចិន​ ​គ្មាន​បំណង​ពឹងផ្អែក​តែ​លើ​ការនាំចូល​ពី​អាមេរិក​ឡើយ​ ​អំឡុង​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​នា​ពេល​បច្ចុប្បន្ន​ ​ដូច្នេះ​រុស្ស៊ី​ ​គឺជា​ជម្រើស​ដ៏​ល្អ​ ​សម្រាប់​ដំណោះស្រាយ​នេះ​៕​

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង