ក្រសួងទេសចរណ៍​ ​នឹង​រៀបចំ​វត្តអារាម​ទាំង​ ​២៥ខេត្ត​-​រាជធានី​ ​ឱ្យ​ក្លាយជា​វត្ត​ទេសចរណ៍​គំរូ​ ​នា​ឱកាស​បុណ្យភ្ជុំបិណ្ឌ​

ភ្នំពេញ​៖​ ​លោក​ ​ថោង​ ​ខុន​ ​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​ ​បាន​ប្រាប់​ឱ្យ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ទាំង២៥​ ​ត្រូវ​ពង្រឹងគុណភាព​សេវាកម្ម​ ​អនាម័យ​ ​បរិស្ថាន​ ​និង​បដិសណ្ឋារ​កិច្ច​ ​នៅ​តាម​គោលដៅ​ទេសចរណ៍​នី​មួយ​ៗ​ ​ជាពិសេស​រៀបចំ​វត្ត​ទេសចរណ៍​គំរូ​ ​និង​វិថី​ម្ហូបអាហារ​ឱ្យ​បាន​ ​នា​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ​ ​និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ២០១៩នេះ​។​

​ការណែនាំ​ ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ទេសចរណ៍​រយៈពេល​ ​៩ខែ​ ​ដើមឆ្នាំ២០១៩​ ​និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី៤​ ​ឆ្នាំ២០១៩​ ​នៅ​ទី​ស្តី​ការក្រ​សួង​ទេសចរណ៍​ ​ថ្ងៃទី១៨​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​។​

​លោក​រដ្ឋមន្ត្រី​ ​បាន​ណែនាំ​ដល់​ប្រធានមន្ទីរ​ទេសចរណ៍​គ្រប់​រាជធានី​-​ខេត្ត​ ​ត្រូវ​សហការ​ជាមួយ​ ​ក្រសួងធម្មការ​ ​និងសាសនា​ ​អាជ្ញាធរ​មូលដ្ឋាន​ ​កម្លាំង​សមត្ថកិច្ច​ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ​ក្នុង​ការ​ការពារ​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ឱ្យ​បាន​ហ្មត់ចត់​ ​នៅ​តាម​គោលដៅ​ទេសចរណ៍​នី​មួយ​ៗ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ផង​ដែរ​។​

​ក្រៅពី​រៀបចំ​នៅ​តាម​ទីវត្ត​អារាម​ ​ក្រសួងទេសចរណ៍​ ​បាន​ដាក់ចេញ​ការងារ​សំ​ខាន់​ៗ​មួយចំនួន​ ​ដើម្បី​អនុវត្ត​នៅ​តាម​តំបន់​ទេសចរណ៍​ទាំងអស់​នៅ​កម្ពុជា​ ​រួមមាន​ ​ការរៀបចំ​ផែនការមេ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​ ​និង​មណ្ឌលគិរី​ ​ទៅជា​តំបន់​ទេសចរណ៍​សមា​ហរ​ណ​ពិសេស​ ​និង​ខេត្ត​កែប​ ​ទៅជា​តំបន់​ទេសចរណ៍​ធម្មជាតិ​។​

​ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ទូទាំង​ប្រទេស​ឱ្យ​មាន​ភាព​រីកចម្រើន​ ​ក្រសួងទេសចរណ៍​ ​បាន​រៀបចំ​កែសម្រួល​សេចក្តី​សម្រេច​ស្តី​ពី​ការបង្កើត​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​ ​ទៅជា​អនុក្រឹត្យ​ស្តី​ពី​ការបង្កើត​គណៈកម្មការ​អភិវឌ្ឍន៍​ទេសចរណ៍​។​ ​ការរៀបចំ​លក្ខន្តិកៈ​ ​និង​បទបញ្ជា​ផ្ទៃ​ក្ន​ងរ​បស់​ក្រុមប្រឹក្សា​ ​សិក្សា​ទីផ្សារ​ ​និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​។​

​សម្រាប់​ផែនការ​បន្ទាប់​ ​ក្រសួង​ ​បាន​ដាក់​វិធានការ​ទប់ស្កាត់​រាល់​សកម្មភាព​លក់​កញ្ចប់​ទស្សនកិច្ច​ថ្លៃ​ទាប​ ​(​Low​ ​Cost​)​ ​ថ្លៃ​សូន្យ​ ​(​Zero​ ​Package​ ​Tour​)​ ​ឬក្រោម​សូន​ ​(​Minus​ ​Tour​)​ ​និង​ការទប់ស្កាត់​ ​និង​លុបបំបាត់​ការលក់ដូរ​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ​។​ ​ទន្ទឹម​នឹង​នោះ​ ​ក្រសួង​ ​ក៏​នឹង​ដាក់ចេញ​នូវ​ផែនការ​បញ្ជ្រាប​ការយល់​ដឹង​ជា​សាធារណៈ​អំពី​ទេសចរណ៍​ ​ឆ្នាំ២០២០​-​២០២៣​។​

​ក្រសួង​ ​ក៏​ចង់ឱ្យ​រមណីយដ្ឋាន​ទេសចរណ៍​ ​សហគមន៍​ទេសចរណ៍​ ​វត្ត​ទេសចរណ៍​ជាដើម​ ​ត្រូវ​អភិវឌ្ឍន៍​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ​ ​ដោយ​ពង្រឹង​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​បន្ថែម​ ​(​បុគ្គលិក​ម្នាក់​ ​ជំនាញ​មួយ​)​ ​ការ​ពង្រឹងគុណភាព​ផលិតផល​ ​និង​សេវាកម្ម​ទេសចរណ៍​ ​(​សេវា​មួយ​ ​ស្តង់​ដា​មួយ​)​។​

​ក្រសួងទេសចរណ៍​ ​នឹង​ពង្រឹង​ការអនុវត្ត​ស្តង់ដារ​សេវាកម្ម​វិថី​លក់​ម្ហូបអាហារ​ ​(​Food​ ​Street​)​ ​និង​ប្រព័ន្ធ​ចំណាត់ថ្នាក់​សេវាកម្ម​តូប​លក់​ម្ហូបអាហារ​(​Street​ ​Food​)​ ​ព្រមទាំង​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​តាម​ប្រព័ន្ធ​អន​ឡាយ​ ​(​Smart​ ​Tourism​)​ ​ការ​ពង្រឹង​ការឃោសនា​ ​និង​ផ្សព្វផ្សាយ​ទាំង​ក្នុង​ ​និង​ក្រៅប្រទេស​៕​

ដោយ៖ ហៀង រ័ត្ន

You can share this !

Loading...
អត្ថបទទាក់ទង