ឆ្នាំនេះ​ ​មិន​ត្រឹមតែ​ផ្សាយបន្តផ្ទាល់​ពី​ ​La​ ​Liga​ ​នោះ​ទេ​ ​តែ​ ​CBS​ ​ក៏​នឹង​ផ្សាយបន្តផ្ទាល់​ ​English​ ​Premier​ ​League​ ​រដូវ​កាល​ ​2019​-​2020​ ​ផង​ដែរ​

ភ្នំពេញ​ ​៖​ ​ក្រុមហ៊ុន​ ​Cambodian​ ​Broadcasting​ ​Service​ ​ដែល​រួមមាន​ស្ថានីយ​ទូរទស្សន៍​ ​CTN​,​ ​MyTV​ ​និង​ ​CNC​ ​នៅ​ថ្ងៃនេះ​ ​បាន​ទទួល​សិទ្ធិ​ជា​ផ្លូវការ​ ​ ​ក្នុង​ការផ្សាយ​បន្ត​ផ្ទាល់​នូវ​ការប្រកួត​បាល់ទាត់​ ​English​ ​Primier​ ​League​ ​រដូវ​កាល​ ​2019​-​2020​ ​។

​ការ​ទទួល​បាន​សិទ្ធិ​ជា​ផ្លូវការ​នេះ​ ​នឹង​អនុញ្ញាត​ឱ្យ​ស្ថានីយ​ទូរទស្សន៍​ ​CTN​,​ ​MyTV​ ​និង​ ​CNC​ ​រួម​ទាំង​ប្រព័ន្ធ​ឌីជីថល​របស់​ខ្លួន​ ​អាច​ធ្វើការ​ផ្សាយបន្តផ្ទាល់​នូវ​រាល់​ការប្រកួត​បាល់ទាត់​ ​English​ ​Primier​ ​League​ ​សម្រាប់​ទូរទស្សនិកជន​កម្ពុជា​ ​បាន​តាមដាន​ទស្សនា​ ​ចាប់ពី​សប្តាហ៍​នេះ​តទៅ​ ​។​
 
 
​ក្រុមហ៊ុន​ ​Cambodian​ ​Broadcasting​ ​Service​ ​គឺជា​ក្រុមហ៊ុន​បណ្តាញ​ផ្សព្វផ្សាយ​នាំមុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដែល​តែងតែ​នាំមក​នូវ​ការផ្សាយ​ផ្ទាល់​នូវ​ព្រឹត្តិ​ការណ៍​កីឡា​លំដាប់​អន្តរជាតិ​ ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ជាពិសេស​ ​ក្រុមហ៊ុន​ ​តែង​តែង​ទទួល​បាន​នូវ​សិទ្ធិ​ផ្សាយបន្តផ្ទាល់​ពី​ព្រឹត្តិ​ការណ៍​ប្រកួត​បាល់ទាត់​ ​English​ ​Primier​ ​League​ ​ជាបន្តបន្ទាប់​ ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​។​

​ក្រៅពី​បទពិសោធន៍​ក្នុង​ការផ្សាយ​បន្ត​ផ្ទាល់​ការប្រកួត​បាល់ទាត់​ ​English​ ​Premier​ ​League​,​ ​ក្រុមហ៊ុន​ ​Cambodian​ ​Broadcasting​ ​Service​ ​ក៏​ធ្លាប់​ទទួល​បាន​សិទ្ធិ​ ​និង​បទពិសោធន៍​ក្នុង​ការផ្សាយ​បន្ត​ផ្ទាល់​ពី​ព្រឹត្តិ​ការណ៍​បាល់ទាត់​ពិភពលោក​(​World​ ​Cup​)​,​ ​ការប្រកួត​បាល់ទាត់​ពានរង្វាន់​អឺរ៉ុប​ ​(​Euro​)​ ​និង​ពេល​ថ្មី​ៗ​នេះ​ ​គឺ​ការប្រកួត​បាល់ទាត់​ពានរង្វាន់​ ​Copa​ ​America​ ​2019​ ​ផង​ដែរ​ ​។​

​សម្រាប់​ឆ្នាំនេះ​ ​ក្រៅពី​ ​English​ ​Premier​ ​League​ ​ក្រុមហ៊ុន​ ​Cambodian​ ​Broadcasting​ ​Service​ ​ក៏​ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ​ ​ក្នុង​ការផ្សាយ​បន្ត​ផ្ទាល់​លី​គ​កំពូល​អេស្ប៉ាញ​ ​ក្របខណ្ឌ​ ​La​ ​Liga​ ​នៅ​លើ​ស្ថានីយ​ទូរទស្សន៍​ ​CTN​,​ ​MYTV​ ​និង​ ​CNC​ ​សម្រាប់​រដូវ​កាល​ ​២០១៩​-​២០២០​ ​។​
​ក្រុមហ៊ុន​ ​Cambodian​ ​Broadcasting​ ​Service​ ​នៅតែ​បន្ត​ប្តេជ្ញា​ចិត្ត​ខ្ព​ ​ស់​ក្នុង​ការ​នាំមក​នូវ​ការផ្សាយ​បន្ត​ផ្ទាល់​នូវ​ព្រឹត្តិ​ការណ៍​កីឡា​លំដាប់​អន្តរជាតិ​សំ​ខាន់​ៗ​បន្ថែម​ទៀត​ ​ដើម្បី​ធ្វើការ​ផ្សាយ​ជូន​ទស្សនិកជន​កម្ពុជា​ ​បាន​តាមដាន​ទស្សនា​ ​ជាមួយនឹង​អ្នក​អត្ថា​ធិប្បាយ​កី​ឡា​​ដ៏​មាន​ជំនាញ​ ​និង​បទពិសោធន៍​ច្រើន​ឆ្នាំ​របស់​យើង​ ​។​

​ក្រុមហ៊ុន​ ​Cambodian​ ​Broadcasting​ ​Service​ ​ក៏​សូម​ធ្វើការ​ក្រើនរំលឹក​ផង​ដែរ​ថា​ ​តាមរយៈ​ការ​ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ​នៅ​កម្ពុជា​របស់​ ​CBS​ ​នេះ​ ​មានន័យថា​ ​ស្ថានីយ​ទូរទស្សន៍​ខ្សែកាប​ ​បណ្តាញ​ទំនាក់ទំនង​សង្គម​ ​Facebook​ ​និង​ ​Youtube​ ​Channel​ ​ផ្សេងទៀត​ ​មិន​អាច​ធ្វើការ​ផ្សាយបន្តផ្ទាល់​ពី​ការប្រកួត​ ​បាល់ទាត់​ ​English​ ​Primier​ ​League​ ​នេះ​បានទេ​ ​។​ ​ក្នុងករណី​ ​រក​ឃើញថា​ ​មានការ​លួច​ផ្សាយបន្តផ្ទាល់​ ​ដោយ​រំលោភ​លើ​សិទ្ធិ​ផ្តាច់​មុខ​នេះ​ ​CBS​ ​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅតាម​នីតិវិធី​ច្បាប់​ជាធរមាន​ ​។​

​សូម​ទស្សនិកជន​ ​កុំ​ភ្លេច​តាមដាន​ទស្សនា​ ​និង​គំា​ទ្រ​ ​ការផ្សាយ​បន្ត​ផ្ទាល់​ការប្រកួត​បាល់ទាត់​ ​English​ ​Premier​ ​League​ ​រដូវ​កាល​ ​2019​-​2020​ ​តាមរយៈ​កញ្ចក់​ទូរទស្សន៍​ ​CTN​,​ ​MyTV​ ​និង​ ​CNC​ ​រួម​ទាំង​ប្រព័ន្ធ​ឌីជីថល​ ​៕​

You can share this !

Loading...
អត្ថបទទាក់ទង