CBS​ ​ទទួល​សិទ្ធិ​ផ្ដាច់មុខ​ផ្សាយបន្តផ្ទាល់​ ​លី​គ​កំពូល​អេស្ប៉ាញ​ ​La​ ​Liga​

ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ ​Cambodian​ ​Broadcasting​ ​Service​ ​(​CBS​)​ ​បាន​ទទួល​សិទ្ធិ​ផ្ដាច់មុខ​ ​ក្នុង​ការផ្សាយ​បន្ត​ផ្ទាល់​លី​គ​កំពូល​អេស្ប៉ាញ​ ​ក្របខណ្ឌ​ ​La​ ​Liga​ ​នៅ​លើ​ស្ថានីយ​ទូរទស្សន៍​ ​CTN​,​ ​MYTV​ ​និង​ ​CNC​ ​សម្រាប់​រដូវ​កាល​ ​២០១៩​-​២០២០​។​

​ប្រិយមិត្ត​កម្ពុជា​ ​ច្បាស់ជា​កំពុង​ទន្ទឹងរង់ចាំ​នូវ​ដំណឹង​ដ៏​ពិសេស​នេះ​ ​ដែល​ស្ថានីយ​ទូរទស្សន៍​ ​CTN​,​ ​MYTV​ ​និង​ ​CNC​ ​បាន​នាំមក​នូវ​ទស្សនីយភាព​នៃ​ការប្រកួត​លី​គ​កំពូល​អេស្ប៉ាញ​ ​ដែល​ត្រូវ​បាន​ចាត់ទុកជា​លី​គ​បាល់ទាត់​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ​ ​នៅ​លើ​ពិភពលោក​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​ក្របខណ្ឌ​ ​La​ ​Liga​ ​ក៏​មាន​ក្លិប​ធំៗ​ ​ដែល​ប្រកួតប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​ ​ដូចជា​ ​Barcelona​,​ ​Real​ ​Madrid​,​ ​Atletico​ ​Madrid​ ​ជាដើម​។​

​La​ ​Liga​ ​ប្រមូលផ្ដុំ​ដោយ​ក្រុម​ខ្លាំង​ៗ​ ​ចំនួន​ ​២០​ ​ដែល​មាន​អ្នកគាំទ្រ​ទៅ​ទស្សនា​ផ្ទាល់​ ​ចន្លោះ​ពី​ ​២៦៩៨៣​ ​នាក់​ ​ទៅដល់​ ​៩៣២៦៥នាក់​ ​ក្នុង​ការប្រកួត​នី​មួយ​ៗ​ ​កាលពី​រដូវ​កាល២០១៨​-​២០១៩​។​ ​នេះ​ជា​តួលេខ​ច្រើន​លំដាប់​ទី២​ ​នៅ​លើ​ពិភពលោក​ ​សម្រាប់​លី​គ​បាល់ទាត់​អាជីព​។​

​ការប្រកួត​ ​នឹង​ចាប់ផ្ដើម​ពី​ខែសីហា​ ​ឆ្នាំ២០១៩​ ​និង​បញ្ចប់​បិទ​រដូវ​កាល​ ​នៅ​ខែឧសភា​ ​ឆ្នាំ២០១៩​។​ ​ចំពោះ​កាលវិភាគ​ប្រកួត​លម្អិត​ ​សូម​ចូល​ទៅ​កាន់​វេ​ប​សាយ​៖​ ​www.cbssport.com.kh​ ​ឬ​ ​Facebook​ ​Page​ ​របស់​ឈ្មោះ​ ​CBS​ ​Sport​ ​៕​

You can share this !

Loading...
អត្ថបទទាក់ទង