ប្រព័ន្ធ​ដីសើម​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ ​បច្ចេកវិទ្យា​ប្រទេស​ឆែក​ ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ខេត្តសៀមរាប​

​សៀមរាប​៖​ ​ប្រព័ន្ធ​ដីសើម​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ដែល​ជា​បច្ចេកវិទ្យា​របស់​ប្រទេស​ឆែក​ ​ត្រូវ​បាន​សាងសង់​ឡើងជា​លើកដំបូង​នៅ​ខេត្តសៀមរាប​ ​ក្នុង​មជ្ឈមណ្ឌល​ការពារ​កុមារ​គ្រួសារ​ថ្មី​ ​នា​ឃុំ​ស្ល​រក្រាម​ ​។​ ​ពិធី​ប្រគល់​ប្រព័ន្ធ​ដីសើម​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ ​ជូន​ដល់​មជ្ឈមណ្ឌល​ការពារ​កុមារ​គ្រួសារ​ថ្មី​ ​ក្នុង​ខេត្តសៀមរាប​ ​ត្រូវ​បាន​រៀបចំឡើង​នៅ​ថ្ងៃទី​ ​១៩​ ​ខែសីហា​នេះ​ ​ក្រោម​វត្តមាន​លោក​ ​Marek​ ​Libřický​ ​ឯកអគ្គ​រដ្ឋទូត​សាធារណៈ​រដ្ឋ​ឆែក​ប្រចាំ​ប្រទេស​កម្ពុជា​ ​និង​លោក​ ​ពិន​ ​ប្រាកដ​ ​អភិបាលរងខេត្ត​សៀមរាប​ ​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ​បានឱ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​ក្រុមហ៊ុន​ ​Dekonta​ ​និង​ ​IPR​ ​Aqua​ ​បាន​ប្រគល់​គម្រោង​ដំបូងបង្អស់​ជា​ផ្លូវការ​ ​ទាក់ទង​នឹង​ការសាងសង់​ប្រព័ន្ធ​ដីសើម​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ ​ជូន​ដល់​មជ្ឈមណ្ឌល​ការពារ​កុមារ​គ្រួសារ​ថ្មីនេះ​ ​គឺ​ដោយមាន​បំណង​តាំង​បង្ហាញ​បច្ចេកវិទ្យា​នេះ​ដោយ​ចំហរ​ ​។​ ​ក្រុមហ៊ុន​ឆែក​ទាំងពីរ​ ​ក៏​កំពុង​ស្វែងរក​ការបង្កើត​ប្រព័ន្ធ​ដីសើម​បែបនេះ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដើម្បី​ជា​ដំណោះស្រាយ​ទាក់ទង​ទៅ​នឹង​ទឹក​កខ្វក់​នៅក្នុង​ប្រទេស​ ​។​

​ទីតាំង​ដែល​រៀបចំ​ប្រព័ន្ធ​ដីសើម​លើកដំបូង​នេះ​ ​ត្រូវ​បាន​ជ្រើសរើស​បន្ទាប់ពី​ការសិក្សា​ពី​លទ្ធភាព​ដែល​ធ្វើឡើង​នៅ​តាម​បណ្តា​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា​ ​។​ ​បន្ទាប់ពី​បាន​បញ្ចប់​ការដ្ឋាន​នេះ​ ​វិស័យ​ឯកជន​ឆែក​ ​សង្ឃឹមថានឹង​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ទឹក​កខ្វក់​នេះ​ ​បាន​កាន់តែ​ច្រើន​ដល់​អ្នកប្រើ​ប្រាស់​ក្នុង​ស្រុក​។​ ​សម្រាប់​ការ​បើក​សម្ពោធ​គម្រោង​ដំបូង​របស់​ពួកគេ​នៅ​ឃុំ​ស្លក្រាម​ ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ឆែក​ ​បាន​ផ្តល់​ការ​គាំទ្រ​ ​ដោយ​ផ្អែកលើ​ការចែក​រំលែក​ថ្លៃដើម​ ​។​ ​ឃុំ​ស្ល​រក្រាម​ ​ឥឡូវនេះ​ ​ត្រូវ​បាន​ប្រើប្រាស់​ជាទី​តាំង​បង្ហាញ​ក្នុង​ការ​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​នេះ​ ​ដល់​អ្នកប្រើ​ប្រាស់​សក្តា​នុ​ពល​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ ​Michal​ ​Šereš​ ​ជា​អ្នកគ្រប់គ្រង​គម្រោង​បាន​ពន្យល់​ថា​ ​“​សម្រាប់​ដំណាក់កាល​ដំបូង​ ​យើង​បាន​ជ្រើសរើស​យក​ខេត្តសៀមរាប​ ​។​ ​សណ្ឋាគារ​ ​និង​រមណីយដ្ឋាន​ក្នុង​ស្រុក​ ​អាច​ក្លាយជា​អ្នកប្រើ​ប្រាស់​សម្រាប់​បច្ចេកវិទ្យា​របស់​យើង​ ​នៅពេល​វា​ដំណើរការ​ល្អ​បំផុត​ក្នុង​កម្រិត​តូច​មួយ​ ​។​ ​ទិដ្ឋភាព​ ​សោភ័ណ​ ​និង​បរិស្ថាន​ ​ត្រូវ​បាន​រួមបញ្ចូល​ ​ដែល​ទាំងនេះ​គឺជា​ការ​ទាមទារ​ពីអ​តិថិ​ជន​ ​។​ ​ផ្អែកលើ​បទពិសោធន៍​របស់​យើង​ ​ប្រព័ន្ធ​នេះ​ ​គឺ​មាន​លក្ខណៈ​ស្រដៀងនឹង​ប្រព័ន្ធ​ធម្មតា​ ​ជាមួយនឹង​គុណប្រយោជន៍​នៃ​ការថែទាំ​ ​ដែល​បាត់បង់​ ​ហើយ​វា​មាន​ភាព​សាមញ្ញ​បំផុត​“​ ​។​

​ប្រព័ន្ធ​ដីសើម​ដែល​ត្រូវ​បាន​សាងសង់​ ​គឺជា​តំបន់ដីសើម​សិប្បនិម្មិត​ដែល​ក្នុង​នោះ​ ​ទឹក​សំណល់​ត្រូវ​បា​នប​ន្សុ​ត​ដោយ​ការ​រួមបញ្ចូល​គ្នា​នៃ​ដំណើរការ​រូបវិទ្យា​ ​គីមី​ ​និង​ជីវសាស្រ្ត​ ​ដូចជា​ដីល្បាប់​ ​ការ​ច្រោះ​ទឹកភ្លៀង​ ​និង​ការ​រលួយ​នៃ​អតិសុខុម​ប្រាណ​ ​។​ ​ទឹក​កខ្វក់​/​ ​កាកសំណល់​ ​ត្រូវ​បាន​បង្ហូរ​ចូល​ទៅ​ក្នុង​ទម្រ​រដាក់​ទឹក​ក្រោម​ដី​ដែល​គ្របដណ្ដប់​ដោយ​រុក្ខជាតិ​សើម​ ​។​ ​សារពាង្គកាយ​ដែល​រស់នៅ​លើ​ឫស​នៃ​រុក្ខជាតិ​ទឹក​ ​និង​វាលភក់​ ​យកជាតិ​ពុល​ចេញ​ ​។​ ​ជា​ជំហាន​ចុងក្រោយ​ ​ទឹក​ស្អាត​ហូរ​ចូលទន្លេ​ ​បឹង​ ​ឬ​វា​អាច​ត្រូវ​បាន​ប្រើ​ឡើងវិញ​សម្រាប់​ប្រព័ន្ធ​ធារា​សាស្រ្ត​ ​។​

​ដោយ​ទឹក​ស្អាត​ ​និង​អនាម័យ​ត្រូវ​បាន​ស្ថិត​ក្នុងចំណោម​វិស័យ​អាទិភាព​នៃ​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ឆែក​-​កម្ពុជា​ ​សាធារណរដ្ឋ​ឆែក​ ​កំពុង​សម្លឹង​រកមើល​វិធី​ ​និង​ឱកាស​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​នេះ​ ​។​ ​ម្តងនេះ​ ​ធ្វើ​ទៅតាម​ការ​តម្រង់​ទិស​ខាង​ផ្នែក​អាជីវកម្ម​ ​។​

​លោក​ ​Marek​ ​Libřický​ ​ឯកអគ្គ​រដ្ឋទូត​សាធារណៈ​រដ្ឋ​ឆែក​ប្រចាំ​ប្រទេស​កម្ពុជា​ ​ហើយក៏​ជា​អ្នកធ្វើ​សាក្សី​ក្នុង​ពិធី​បើក​សម្ពោធ​នៅ​សៀមរាប​ ​បាន​ធ្វើការ​ពន្យល់​ថា​ ​“​គម្រោង​ទាំងនេះ​ ​គឺជា​ជំហាន​បន្ទាប់​ក្នុង​ការពង្រីក​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​របស់​យើង​ ​និង​អនុញ្ញាត​ឱ្យ​វិស័យ​សាជីវកម្ម​ ​ដើរតួ​នាទី​យ៉ាង​សំខាន់​ ​និង​ឱ្យ​មានការ​ចូលរួម​ ​។​ ​យើង​មាន​យន្តការ​ដែល​អាច​ជួយ​ភ្ជាប់​វិធី​សាស្រ្ត​ទាំងពីរ​ ​ប្រសិនបើ​ ​B2B​ ​មាន​សក្តា​នុ​ពល​ក្នុង​ស្រុក​ ​។​ ​យើង​អាច​ផ្តល់​ការ​គាំទ្រ​ ​នៅ​ដំណាក់កាល​ដំបូង​ ​ហើយ​បន្ទាប់មក​ ​អាជីវកម្ម​ស្តង់ដារ​មួយ​នេះ​ ​នឹង​ក្លាយជា​គំរូ​ក្នុង​ការ​តម្រង់​ទិស​”​ ​។​

​ក្រៅពី​ប្រព័ន្ធ​ដីសើម​សិប្បនិម្មិត​ ​សាធារណរដ្ឋ​ឆែក​ ​ក៏​ផ្តល់​ជូន​ប្រទេស​កម្ពុជា​នូវ​បច្ចេកវិទ្យា​ផ្សេងទៀត​សម្រាប់​ទឹក​ស្អាត​ ​និង​ប្រព័ន្ធ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ ​។​ ​លោក​ឯកអគ្គ​រដ្ឋទូត​ ​ពន្យល់​បន្ថែម​ថា​“​ ​យើង​មាន​ដំណោះស្រាយ​សម្រាប់​ខ្នាត​តូច​ ​ឬ​មធ្យម​ ​ក៏ដូចជា​គម្រោង​ខ្នាត​ធំ​”​ ​ ​៕​

You can share this !

Loading...
អត្ថបទទាក់ទង