គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ស្រះ​កែវ​ ​ស្លាប់​ពលករ​ចំណាកស្រុក​ខ្មែរ​ ​១១នាក់​

ប្រទេស​ថៃ​ ​៖​ ​ពលករ​ចំណាកស្រុក​ចំនួន​ ​១១នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅកន្លែង​កើតហេតុ​ក្នុងចំណោម​ពលករ​សរុប​ចំនួន​ ​១៥​ ​នាក់​ ​ដោយ៤នាក់​ទៀត​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ ​ខណៈ​ដែល​ពួកគេ​កំពុង​ជិះ​លើ​រថយន្តឈ្នួល​ទៅ​វ៉ៃ​ត្រា​បន្ត​ច្បាប់​នៅ​ខ្សែបន្ទាត់​ព្រំដែន​ ​ក៏​ត្រូវ​ប៉ះទង្គិច​ជាមួយនឹង​រថយន្ត​សណ្តោង​ ​។​

​យោង​តាម​ព័ត៌មាន​របស់​កាសែត​ថៃ​ ​បាន​បញ្ជាក់​ថា​ ​ហេតុការណ៍​ដ៏​រន្ធត់​មួយ​នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​នៅ​ថ្ងៃទី១៨​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​តាម​បណ្តោយ​ផ្លូវ​ពី​ស្រះ​កែវ​ ​ទៅ​ច័ន្ទ​បុរី​ ​ក្បែរផ្លូវ​ចូល​ទៅ​សា​លា​ស្រុក​វុំាង​សុំ​ប៊ូន​ខេត្ត​ស្រះ​កែវ​ ​ប្រទេស​ថៃ​ ​។​

​នៅក្នុង​ហេតុការណ៍​នោះ​ដែរ​ ​សមត្ថកិច្ច​ថៃ​ ​បាន​បញ្ជាក់​ថា​ ​ជនរងគ្រោះ​ទាំងអស់​មាន​ចំនួន​ ​១៥នាក់​ដែល​បាន​ធ្វើដំណើរ​ទៅកាន់​ព្រំដែន​ត្រង់​ចំណុច​ច្រក​អន្តរជាតិ​បាន​ឡែម​ ​(​ច្រក​អន្តរជាតិ​ដូង​ជាប់នឹង​ស្រុក​កំរៀង​)​ ​ដើម្បី​វ៉ៃ​ត្រា​បំពេញ​ឯកសារ​ក្នុង​ការរស់នៅ​បន្ត​ក្នុង​ប្រទេស​ថៃ​ ​។​ ​ក្រោយពី​មានការ​ជួយសង្គ្រោះ​រួចមក​ ​គឺ​មាន​ពលករ​ស្លាប់​ចំនួន​ ​១១​ ​នាក់​ ​(​ប្រុស៥នាក់​ ​និង​ ​ស្រី​ ​៦នាក់​)​ ​ក្នុង​នោះ​មាន​អ្នកបើកបរ​រថយន្ត​ផង​ដែរ​ ​និង៤នាក់​ទៀត​ ​រង​របួសធ្ងន់​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពទ្យ​ ​វុំាង​សុំ​ប៊ូន​ ​។​

​ប៉ូលិស​បាន​សន្និដ្ឋាន​បឋម​ថា​ ​បញ្ហា​នេះ​គឺ​បណ្តាល​មក​ពី​អ្នក​បើក​បរ​រយ​ន្ត​តួ​រី​ស​ដេកលក់​ ​ទើប​រេ​ចង្កូត​បែបនេះ​ ​៕​

You can share this !

Loading...
អត្ថបទទាក់ទង