សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ផ្តល់​ប្រាក់កម្ចី​ខ្នាត​តូច​គ្មាន​ការប្រាក់​របស់​កាកបាទក្រហម​កម្ពុជា​ ​ជូន​គ្រួសារ​យុទ្ធជន​ ​និងអតីតយុទ្ធជន​ពិការ​ ​១១គ្រួសារ​ ​នៅ​ខេត្ត​ឧត្តរមានជ័យ​ ​

​ឧត្តរមានជ័យ​ ​៖​ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទក្រហម​កម្ពុជា​ ​បានសម្រេច​ផ្តល់​ប្រាក់កម្ចី​ខ្នាត​តូច​គ្មាន​ការប្រាក់​របស់​កាកបាទក្រហម​កម្ពុជា​ ​ជូន​ដល់​គ្រួសារ​យុទ្ធជន​ ​និងអតីតយុទ្ធជន​ពិការ​ចំនួន​ ​១១គ្រួសារ​ ​(​គ្រួសារ​នី​មួយ​ៗ​ទទួល​ថវិកា​ ​១លាន​រៀល​)​ ​រស់​នៅ​លេី​ដីសម្បទាន​ ​ក្នុង​ចំណុច​អូរអំបិល​ ​ភូមិ​អូរអំបិល​ ​ឃុំ​អន្លង់វែង​ ​ស្រុក​អន្លង់វែង​ ​ខេត្ត​ឧត្តរមានជ័យ​ ​ដេីម្បី​ប្រកបមុខរបរ​បង្ក​បង្កេី​ន​ផល​ ​ប្រកប​អាជីវកម្ម​ខ្នាត​តូច​ ​និង​ចិញ្ចឹមសត្វ​ ​។​ ​បន្ថែម​ពីនេះ​ ​គ្រួសារ​នី​មួយ​ៗ​ ​ក៏​ទទួល​បាន​ ​កង់​ ​១គ្រឿង​ ​សម្ភារ​សិក្សា​មួយចំនួន​ ​សម្រាប់​កូន​ៗ​បាន​សិក្សា​រៀនសូត្រ​ទៀតផង​ដែរ​ ​។​

​ក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ​ ​និង​ផ្តល់​ប្រាក់កម្ចី​នោះ​ ​លោកស្រី​ ​ម៉ែ​ន​ ​នា​រី​សោ​ភ័​គ​ ​អគ្គលេខាធិការ​រង​ទី​ ​១​ ​កាកបាទក្រហម​កម្ពុជា​ ​បាន​ពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ដែល​ផ្តាំ​ផ្ញេី​សួរសុខទុក្ខ​ ​ការ​គិតគូរ​ពី​ជីវភាពរស់នៅ​ ​និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ ​ការថែទាំ​សុខភាព​ ​អនាម័យ​ ​ពិសា​ទឹក​ដាំ​ឆ្អិន​ ​និង​រស់នៅ​ក្នុង​បរិស្ថាន​ស្អាត​ ​ជា​ពិ​សេ​សលេី​ក​ទឹកចិត្ត​ដល់​គ្រួសារ​យុទ្ធជន​ទាំងអស់​ ​ឱ្យ​បន្ត​ខិតខំ​ពង្រីក​មុ​ខ​របរ​ដេីម្បី​លេី​ក​ស្ទួយ​ជីវភាព​គ្រួសារ​ឱ្យ​កាន់​តែ​ប្រសេី​រឡេីង​។​

​ ​ជាមួយគ្នា​នេះ​ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​បាន​ផ្តាំ​ផ្ញេី​នូវ​ការ​កោត​សរ​សេីរ​ដល់​យុទ្ធជន​ជួរមុខ​ទាំងអស់​ដែល​បាន​លះបង់​ពេលវេលា​ក្នុង​ការរស់នៅ​ជួបជុំ​ក្រុម​គ្រួសារ​ទៅ​បម្រេី​ជាតិ​មាតុភូមិ​ ​រី​ឯ​ភរិយា​រស់នៅ​ផ្ទះ​ខិតខំ​ប្រកបរបរ​ ​និង​ពង្រីក​មុខរបរ​ចិញ្ចឹម​កូ​នដេីម្បី​អនាគត​រុងរឿង​ ​។​ ​ទន្ទឹម​នឹង​នេះ​ ​សូម​ផ្តាំ​ផ្ញេី​ដល់​ក្មួយ​ៗ​ចៅៗ​ទាំងអស់​ ​ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ​ឱ្យ​មានចំណេះ​ដឹង​ខ្ពង់ខ្ពស់​ ​មាន​សមត្ថភាព​អាច​បំពេញការងារ​បាន​ល្អ​ក្នុង​សង្គម​ ​មាន​អនាគត​ភ្លឺស្វាង​ ​និង​ជួយ​ដល់​ជីវភាព​គ្រួសារ​។​ ​

​គ្រួសារ​យុទ្ធជន​ទាំងអស់​ ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​ ​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ ​និង​សូម​ខិតខំ​ប្រកបរបរ​ចិញ្ចឹមជីវិត​ ​ដេីម្បី​រួមចំណែក​ជំរុញ​កំ​ណេីន​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​ដែល​មាន​សុខ​សន្តិភាព​ ​ស្ថិរភាព​ ​និង​ការ​អភិវឌ្ឍន​ ​ជាពិសេស​ក្នុង​ភូមិថ្មី​នេះ​ ​ដែល​នឹង​ក្លាយជា​សហគមន៍​ដែល​មានការ​អភិវឌ្ឍ​គ្រប់​ផ្នែក​នា​ពេល​ខាងមុខ​។​ ​

​សូម​បញ្ជាក់​ថា​ ​សម្រាប់​ខេត្ត​ឧត្តរមានជ័យ​ ​ចាប់តាំងពី​ឆ្នាំ២០០៥​ ​ដល់​ឆ្នាំ២០១៩នេះ​ ​កាកបាទក្រហម​កម្ពុជា​ ​បាន​ផ្តល់​ប្រាក់កម្ចី​ខ្នាត​តូច​គ្មាន​ការប្រាក់​ ​ជូន​ដល់​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ​៥៤៤គ្រួសារ​ ​(​ក្នុង​នោះ​ ​គ្រួសារ​ពិការ​ ​៩៧គ្រួសារ​)​ ​ដែល​រស់នៅ​ស្រុក​អន្លង់វែង​ ​ក្រុង​សំរោង​ ​និង​ស្រុក​បន្ទាយអំពិល​ ​ដែល​ប្រាក់កម្ចី​នេះ​ ​បាន​និង​កំពុង​ជួយ​កាត់បន្ថយ​ការ​រងគ្រោះ​ថ្នាក់​ដោយសារ​មីន​ ​និង​សំណល់​ជាតិផ្ទុះ​ពី​សង្គ្រាម​ ​និង​បង្កេី​ន​ជីវភាពរស់នៅ​ឱ្យ​ល្អ​ប្រសេី​រឡេីង​ ​តាមរយៈ​ការ​ប្រកបរបរ​ដាំដំណាំ​ ​ចិញ្ចឹមសត្វ​ ​លក់​គ្រឿងទេស​ ​កាត់ដេរ​ ​អ៊ុតសក់​ ​ជួសជុល​កង់​ម៉ូតូ​។​ល​។​ ​

​បច្ចុប្បន្ន​នេះ​ ​ប្រាក់កម្ចី​ខ្នាត​តូច​គ្មាន​ការប្រាក់​កាកបាទក្រហម​កម្ពុជា​ ​បាន​និង​កំពុង​អនុវត្ត​នៅ​តាម​ស្រុក​គោលដៅ​ចំនួន​ ​១២​ ​ក្នុង​ខេត្តព្រះវិហារ​ ​ឧត្តរមានជ័យ​ ​បន្ទាយមានជ័យ​ ​ពោធិ៍សាត់​ ​និង​ខេត្តកណ្តាល​៕​

You can share this !

Loading...
អត្ថបទទាក់ទង