សិស្សសាលា​ ​២៩នាក់​ ​ពុល​នំបុ័ង​នៅ​ឃុំ​កំពង់ភ្លុក​

សៀមរាប​៖​ ​មាន​ករណី​ ​ក្មេង​សិស្សសាលា​ ​២៩នាក់​ ​បាន​ពុល​ចំណី​អា​ហារ​រ​ ​នៅ​ចំណុច​សាលារៀន​បឋមសិក្សា​កំពង់ភ្លុក​ ​ភូមិ​គោក​ក្តុល​ ​ឃុំ​កំពង់ភ្លុក​ ​ស្រុក​ប្រាសាទបាគង​ខេត្ត​ ​សៀមរាប​ ​នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​នគរបាល​ជាតិ​ ​។​

​លោក​វរសេនីយ៍ឯក​ ​មិន​ ​ចន្ថា​ ​អធិការ​នគរបាល​ស្រុក​ ​បានឱ្យ​ដឹង​ថា​ ​ក្មេង​ៗ​បាន​ទិញ​នំបុ័ង​ញ៉ាំ​ពី​អ្នកគ្រូ​ ​បង្ហាត់​សិស្ស​បឋម​ ​នៅ​ចំណុច​សាលារៀន​បឋមសិក្សា​កំពង់ភ្លុក​ ​ឈ្មោះ​ ​ខ្ចៅ​ ​ម៉ា​រ៉ា​ ​អាយុ៤៥ឆ្នាំ​ ​រស់នៅ​ភូមិ​ ​គោក​ក្តុល​ ​ឃុំ​កំពង់ភ្លុក​ ​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​ ​ដោយ​អ្នកគ្រូ​បាន​ទទួលយក​ពី​ម៉ូយ​ឈ្មោះ​ ​សុខ​ ​លីន​ ​ភេទ​ស្រី​ ​នៅ​ភូមិ​កញ្ជរ​ ​ឃុំ​រលួស​ ​ស្រុក​ប្រាសាទបាគង​ ​ខេត្តសៀមរាប​។​

​លោក​ ​បាន​បន្ត​ទៀត​ថា​ ​បន្ទាប់ពី​ពុល​រួច​ ​លោក​បាន​បញ្ជូន​ទៅដេក​ពេទ្យ​ឯកជន​ក្នុង​ឃុំ​កំពង់ភ្លុក​ចំនួន២១នាក់​ ​និង​បញ្ជូន​ទៅដេក​ពេទ្យ​ចំនួន៨នាក់​ ​។​

​ក្រោយពី​ការពិនិត្យ​រួច​ ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ​ករណីនេះ​គឺ​បណ្តាល​មក​ពី​ ​ពុល​នំប៉័ង​ ​ហើ​យក្មេងៗ​ ​ដែល​មក​ព្យាបាល​នៅ​ពេទ្យ​ ​មិន​មាន​ប៉ះពាល់​ដល់អាយុ​ជីវិត​ទេ​ ​គ្រាន់តែ​ក្អួត​ ​និង​រាករូស​ ​៕​

You can share this !

Loading...
អត្ថបទទាក់ទង