សម្ដេចហ៊ុន សែន ផ្ដល់រង្វាន់ដល់ក្រុម U18 កម្ពុជា ដែលបានសាងប្រវត្តិសាស្ត្រឱ្យជាតិ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់រង្វាន់លើកទឹកចិត្តដល់ក្រុមបាល់ទាត់អាយុក្រោម១៨ឆ្នាំជម្រើសជាតិកម្ពុជា នូវទឹកប្រាក់ចំនួន ៣១០០០ ដុល្លារអាមេរិក តាមរយៈលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បន្ទាប់ពីក្រុមកម្ពុជា បានវិលត្រឡប់មកដល់មាតុប្រទេស កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។

ក្រុម U18 កម្ពុជា បានយកឈ្នះ ក្រុមថៃ ដោយលទ្ធផល ៤-៣ និងឈ្នះ វៀតណាម ២-១ នៅក្នុងវគ្គសន្សំពិន្ទុ ពូល B ពានរង្វាន់ AFF U18 Championship 2019 ដែលរៀបចំដោយម្ចាស់ផ្ទះវៀតណាម។ ជ័យជម្នះនេះ ជាការសាងប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ក្នុងការប្រកួតដែលមានលក្ខណៈផ្លូវការ បើទោះបីជា កម្ពុជា មិនអាចឆ្លងទៅកាន់វគ្គបន្តក៏ដោយ។

ដោយក្រុម U18 កម្ពុជា មានសមាជិកចំនួន ៣១នាក់ ទឹកប្រាក់រង្វាន់ នឹងត្រូវផ្ដល់ជូនម្នាក់ៗ ១០០០ដុល្លារអាមេរិក៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង