UEFA​ ​ប្រកាស​ពី​សមាសភាព​ ​៣រូប​ចុងក្រោយ​នៃ​ពាន​ ​UEFA​ ​Men's​ ​Player​ ​of​ ​the​ ​Year​

បរទេស​៖​ ​គេហទំព័រ​ផ្លូវការ​ ​UEFA​ ​បាន​ប្រកាស​ពី​សមាសភាព​ ​៣រូប​ចុងក្រោយ​នៃ​ពាន​ ​UEFA​ ​Men's​ ​Player​ ​of​ ​the​ ​Year​ ​ប្រចាំ​រដូវ​កាល​ ​២០១៨​/​១៩​។​

​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​ខ្សែការពារ​ ​Virgil​ ​van​ ​Dijk​ ​ត្រូវ​បាន​ចូលរួម​ដោយ​កំពូល​តារា​ឆ្នើម​ ​Lionel​ ​Messi​ ​របស់​ ​Barcelona​ ​និង​ ​Cristiano​ ​Ronaldo​ ​របស់​ ​Juventus​ ​ក្នុង​បញ្ជី​ឈ្មោះ​បុរស​ ​៣នាក់​ ​សម្រាប់​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​ ​UEFA​។​

​បញ្ជី​សម្រាំង​ត្រូវ​បាន​ជ្រើសរើស​ដោយ​គ្រូបង្វឹក​ចំនួន​ ​៨០នាក់​មក​ពី​ក្លិប​ដែល​ចូលរួម​ក្នុង​វគ្គ​ចែក​ពូល​នៃ​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​និង​ ​Europa​ ​League​ ​រួម​ទាំង​អ្នកកាសែត​មក​ពី​សមាគម​សមាជិក​ចំនួន​ ​៥៥​ ​របស់​ ​UEFA​។​

​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ទាំង៣​ ​នឹង​ត្រូវ​ប្រគល់​រង្វាន់​នៅ​ថ្ងៃទី​ ​២៩​ ​ខែសីហា​ ​ក្នុងអំឡុងពេល​នៃ​ការ​ចាប់ឆ្នោត​ចែក​ពូល​នៃ​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​៕​

ប្រភព៖ Trollkhmer

You can share this !

Loading...
អត្ថបទទាក់ទង