ស្លាប់​ជាង២០០នាក់​ ​ជម្លៀស​ជាង១លាន​នាក់​ ​ដោយសារ​ទឹកជំនន់​នៅ​ឥណ្ឌា​

ឥណ្ឌា​៖​ ​អាជ្ញាធរ​ ​បាន​ប្រកាស​អាសន្ន​ ​នៅ​ប៉ែក​ខាងត្បូង​ ​រដ្ឋ​កេរ៉ា​ឡា​ ​ប្រទេស​ឥណ្ឌា​ ​បន្ទាប់ពី​ទឹកជំនន់​ ​បាន​សម្លាប់​មនុស្ស​ ​២០៩​ ​នាក់​ ​គិត​ត្រឹម​ថ្ងៃពុធ​ ​ទី១៤​ ​ខែសីហា​ ​ឆ្នាំ២០១៩នេះ​។​ ​យោង​តាម​ការ​ព្យាករ​ ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ ​ពី​ ​២៤ម៉ោង​ ​ទៅ​ ​៤៨ម៉ោង​ខាងមុខ​ទៀត​ ​បណ្ដាល​ឱ្យ​ប៉ះពាល់​តំបន់​ទេសចរណ៍​សំ​ខាន់​ៗ​។​

​ជា​រួម​ ​រដ្ឋ​ចំនួន៤​ ​រួមមាន​ ​កេរ៉ា​ឡា​,​ ​កា​ណា​តា​កា​,​ ​មហា​រ៉ា​ស្ត្​រា​ ​និង​ ​គូ​ចា​រ៉ាត់​ ​ត្រូវ​បាន​ជម្លៀស​ប្រជាជន​ប្រហែល​ ​១,២លាន​នាក់​ ​ពី​លំនៅឋាន​ ​ទៅកាន់​ទីជម្រក​បណ្ដោះអាសន្ន​ដែល​មាន​សុវត្ថិភាព​។​ ​នៅ​រដ្ឋ​ ​កា​ណា​តា​កា​ ​តំបន់​ទេសចរណ៍​បេតិកភណ្ឌ​នៅ​ទីក្រុង​បុរាណ​ ​Hampi​ ​ត្រូវ​បាន​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​។​

​រដ្ឋាភិបាល​ឥណ្ឌា​ ​បាន​បញ្ជូន​យោធា​ ​កងទ័ពជើងទឹក​ ​និង​កង​ទ័ប​អាកាស​ ​ដើម្បី​ជួយសង្គ្រោះ​ប្រជាជន​ ​ដែល​លំនៅឋាន​របស់​ពួកគេ​ ​ត្រូវ​ទឹក​លិច​។​

​សូមជម្រាប​ថា​ ​កាលពី​ឆ្នាំ២០១៨​ ​ជំ​នន​ទឹកភ្លៀង​ ​បាន​ឆក់​យកជីវិត​មនុស្ស​ប្រហែល​ ​៤៥០​ ​នាក់​ ​នៅ​ឥណ្ឌា​។​ ​ខ្យល់​មុ​សុង​ ​បាន​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ដែល​បង្ក​ជា​ជំនន់​ទឹកភ្លៀង​រៀងរាល់​ឆ្នាំ​ ​នៅ​ប្រទេស​នេះ​៕​

ប្រភព៖ Reuters

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង