Huawei​ ​ ​គ្រោង​ពង្រីក​ទំហំ​វិនិយោគ​ក្នុង​វិស័យ​ឌីជីថល​ ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ ​ទៅជា​ប្រទេស​សេដ្ឋកិច្ច​ឌីជីថល​

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ ​Huawei​ ​នឹង​ពង្រីក​នូវ​ការ​វិនិយោគ​របស់​ខ្លួន​បន្ថែម​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដោយចង់​ឱ្យ​កម្ពុជា​ ​ក្លាយជា​ប្រទេស​សេដ្ឋកិច្ច​ឌីជីថល​ ​នៅពេល​ខាងមុខ​ ​។​

​ការសម្រេច​នេះ​ ​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ជាមួយ​លោក​ ​Yuya​ ​YAO​ ​នាយក​ប្រតិបត្តិ​ថ្មី​របស់​ក្រុមហ៊ុន​ ​Huawei​ ​ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា​ ​នៅ​ថ្ងៃទី១៤​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​នេះ​ ​។​

​ក្នុង​ឱកាស​នោះ​ ​លោក​ ​Yuya​ ​YAO​ ​បាន​លើកឡើង​ថា​ ​ក្រុមហ៊ុន​ ​Huawei​ ​នឹង​បន្ត​វិនិយោគ​បន្ថែម​ ​មិន​ត្រឹមតែ​ក្នុង​វិស័យ​ទូរគមនាគមន៍​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ថែមទាំង​ពង្រីក​សកម្មភាព​ធុរកិច្ច​ផ្សេងទៀត​ ​ក្នុង​វិស័យ​ឌីជីថល​ ​ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​ ​។​

​លោកនាយក​ប្រតិបត្តិ​រូប​នេះ​ ​ក៏បាន​បញ្ជាក់​ពី​សកម្មភាព​ធុរកិច្ច​របស់​ក្រុមហ៊ុន​ ​Huawei​ ​ដែល​បាន​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ ​និង​ទូរគមនាគមន៍​ ​ចាប់​តំង​ពីឆ្នាំ​ ​១៩៩៩​ ​មក​ ​ដែល​បាន​ផ្តល់​ការងារ​ដល់​ប្រជាជន​កម្ពុជា​ ​និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​។​

​ជា​ការ​ឆ្លើយតប​ ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​បាន​លើកឡើង​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​និង​កំពុង​ផ្តល់​អាទិភាព​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ ​និង​រដ្ឋាភិបាល​ឌីជីថល​ ​ដែល​បង្កើត​បរិស្ថាន​សម្រាប់​ការ​រីក​លូតលាស់​វិស័យ​ឌីជីថល​ ​។​

​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ ​Huawei​ ​បន្ត​វិនិយោគ​ ​និង​ផ្តល់​ការ​គាំទ្រ​បន្ថែម​តាមរយៈ​ជំនាញ​ ​និង​បទពិសោធន៍​របស់​ខ្លួន​ដល់​ការងារ​រៀបចំ​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​ ​និង​រដ្ឋាភិបាល​ឌីជីថល​ ​។​

​ការ​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​ផ្នែក​ឌីជីថល​ ​គឺ​កំពុង​ដើរ​ស្រប​ទៅ​នឹង​ការ​រីកចម្រើន​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី៤​ ​(​ឧស្សាហកម្ម​ ​៤.០​)​ ​ដែល​អាច​ក្លាយជា​ក្បាលម៉ាស៊ីន​ថ្មី​មួយ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ​ដើម្បី​សម្រេច​បាន​ផែនការ​ ​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​ចំណូល​ខ្ពស់​នា​ពេល​ខាងមុខ​ ​។​

​សូម​រម្លឹក​ថា​ ​កាលពី​ខែមេសា​ ​កន្លងទៅ​ ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​ ​Huawei​ ​Technologies​ ​(​Cambodia​)​ ​Co​.​,​ ​Ltd​ ​ស្តី​ពី​ភាពជា​ដៃគូ​ ​ក្នុង​ការ​រួមគ្នា​អភិវឌ្ឍន៍​ ​និង​ដាក់​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី៥​(​5G​)​ ​មុនគេ​ ​ដែល​មាន​សមត្ថភាព​ខ្ពស់​លើ​ការងារ​ដឹកនាំ​ ​និង​គ្រប់គ្រង​ទៅលើ​វិស័យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​ ​និង​ព័ត៌មាន​ ​ក្នុង​ការ​ត្រៀមខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​ ​និង​បដិ​វត្ដ​ន៍​ឧស្សាហកម្ម​ជំនាន់​ទី៤.០​ ​៕​

អត្ថបទ៖ ហៀង រ័ត្ន

You can share this !

Loading...
អត្ថបទទាក់ទង