អភិបាល​រាជធានី​ភ្នំពេញ​ ​ជ​ម្រុ​ញ​ឱ្យ​សមត្ថកិច្ច​ ​ពង្រឹង​សន្តិសុខ​នៅ​តាម​បុរី​ ​និង​ខុន​ដូ​

​ភ្នំពេញ​៖​ ​លោក​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​នៅ​ព្រឹក​ថ្ងៃទី១៤​ ​ខែសីហា​ ​នេះ​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ​ ​ទាក់ទិន​ការគ្រប់គ្រង​ជនបរទេស​ ​ការ​ស្នាក់នៅ​ ​ពិសេស​ ​គឺ​បញ្ហា​សន្តិសុខ​ ​នៅ​តាម​បណ្ដា​បុរី​ ​និង​ខុន​ដូ​ ​នៅក្នុង​រាជធានី​ភ្នំពេញ​ ​។​

​ក្នុង​កិច្ចប្រជុំ​នេះ​ ​លោក​ ​ឃួង​ ​ស្រេង​ ​បាន​លើកឡើង​ផ្ដោត​ទៅលើ​សន្តិសុខ​ឯកជន​ ​នៅ​តាម​បុរី​ ​និង​ខុន​ដូ​ ​មួយចំនួន​ ​ដែល​មិនបាន​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ​ដូចជា​ ​មិន​ផ្ដល់​ព័ត៌មាន​នានា​ ​មក​ជំនាញ​សមត្ថកិច្ច​ ​និង​មិន​អនុញ្ញាត​ឱ្យ​សមត្ថកិច្ច​ ​ឬ​អាជ្ញាធរ​ ​ចេញចូល​បុរី​ ​ឬ​ខុន​ដូ​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការគ្រប់គ្រង​ការ​ស្នាក់នៅ​របស់​ពលរដ្ឋ​ ​ការ​រក្សា​សន្តិសុខ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន​ ​និង​ក្ដាប់​សភាពការណ៍​ ​មិន​គ្រប់ជ្រុងជ្រោយ​ជាដើម​ ​។​

​ក្នុង​ន័យ​នេះ​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​បាន​បញ្ជា​ឱ្យ​ខណ្ឌ​ទាំងអស់​ ​ផ្តល់​នូវ​របាយការណ៍​ប្រចាំខែ​ ​អំពី​ការងារ​ត្រួតពិនិត្យ​ ​គ្រប់គ្រង​ជនបរទេស​ ​រស់នៅ​តាម​ខុន​ដូរ​ ​សណ្ឋាគារ​ ​បុរី​ ​និង​ក្នុង​ផ្ទះសំណាក់​ ​និង​ការងារ​រក្សា​សន្តិសុខ​ក្នុង​មូលដ្ឋាន​គ្រប់គ្រង​តាម​ខណ្ឌ​និ​មួយ​ៗ​ ​ដែល​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​បាន​ប្រជុំ​ដាក់ចេញ​នូវ​ផែនការ​កាលពី​ពេល​ថ្មី​ៗ​កន្លងទៅ​នេះ​ ​។​

​គួរ​រម្លឹក​ផង​ដែរ​ថា​ ​កន្លងមក​នេះ​ ​ក្រសួងមហាផ្ទៃ​ ​បាន​ចេញ​សេចក្តី​ណែនាំ​ ​ស្តី​ពី​ការគ្រប់គ្រង​វត្តមាន​ជនបរទេស​ក្នុង​ប្រទេស​កម្ពុជា​ ​ដើម្បី​អនុវត្ដ​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍​ឱ្យ​មានប្រសិទ្ធភាព​ ​។​ ​ក្រសួងមហាផ្ទៃ​ ​ក៏បាន​ពិនិត្យ​ឃើញថា​ ​មាន​ម្ចាស់​ ​ឬ​អ្នកកាន់កាប់​លំនៅ​ដ្ឋាន​គ្រប់​ប្រភេទ​ជាច្រើន​ ​បាន​អនុវត្ត​តាម​សេចក្តី​ណែនាំ​ដោយ​ស្មារតី​ភ្ញាក់​រលឹក​ ​រួសរាន់​ ​និង​ការទទួលខុសត្រូវ​ខ្ពស់​ ​។​ ​ប៉ុន្តែ​នៅ​មាន​ម្ចាស់​ ​ឬ​អ្នកកាន់កាប់​លំនៅ​ដ្ឋាន​មួយចំនួន​ ​ពុំ​ទាន់​យល់​អំពី​កាតព្វកិច្ច​ ​និង​អនុវត្ត​ត្រឹមត្រូវ​តាម​ការកំណត់​នៃ​ច្បាប់​ ​និង​លិខិត​បទដ្ឋាន​គតិ​យុត្ត​នៅឡើយ​ ​។​

​ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍​ ​សំដៅ​បង្កើន​ការគ្រប់គ្រង​វត្តមាន​នៃ​ការ​ស្នាក់នៅ​របស់​ជនបរទេស​ ​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​ ​ធានា​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ​ ​និង​សុវត្ថិភាព​សង្គម​ ​ក៏ដូចជា​សុវត្ថិភាព​ផ្ទាល់​របស់​ជនបរទេស​គ្រប់រូប​ ​ដែល​ស្នាក់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ក្រសួងមហាផ្ទៃ​ ​បាន​ធ្វើការ​ណែនាំ​ឱ្យ​ម្ចាស់​ ​ឬ​អ្នកកាន់កាប់​លំនៅ​ដ្ឋាន​គ្រប់​ប្រភេទ​ ​ត្រូវ​រាយការណ៍​អំពី​វត្តមាន​ជនបរទេស​ ​ដែល​បាន​ចូល​មក​ស្នាក់នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​-​សង្កាត់​នៅក្នុង​មូលដ្ឋាន​ ​ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ផ្តល់​កិច្ចសហការ​ធ្វើ​កិច្ចការ​នេះ​ ​ឱ្យ​មានប្រសិទ្ធភាព​ ​និង​ផ្តល់​របាយការណ៍​ឱ្យ​បាន​ទៀងទាត់​ ​។​

​ចំពោះ​ម្ចាស់​ ​ឬ​អ្នកកាន់កាប់​លំនៅ​ដ្ឋាន​ណា​ ​ដែល​មិនបាន​រាយការណ៍​ពី​វត្តមាន​ ​នៃ​ការ​ស្នាក់នៅ​របស់​ជនបរទេស​ ​តាម​ការកំណត់​នៃ​ច្បាប់​និង​បទដ្ឋាន​គតិ​យុត្ត​នានា​ ​នឹង​ត្រូវ​ផ្តន្ទា​ទោស​តាម​បទ​ប្ប​ញ្ញ​តិ​ ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ ​ស្តី​ពី​អន្តោប្រវេសន៍​ ​និង​ច្បាប់​ផ្សេង​ៗ​ទៀត​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​៕​

អត្ថបទ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង