ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​ ​Thai​ ​Airway​ ​ខាតបង់​ចំណូល​ជាង​ទ្វេដង​ ​នៅ​ត្រីមាស​ទី២​ ​ឆ្នាំនេះ​

​ថៃ​៖​ ​របាយការណ៍​នៅ​ត្រីមាស​ទី២​ ​ឆ្នាំ២០១៩នេះ​ ​បាន​បង្ហាញថា​ ​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​ ​Thai​ ​Airway​ ​បាន​ខាតបង់​ប្រាក់ចំណូល​ច្រើនជាង​ទ្វេដង​។​ ​បញ្ហា​ព្យុះភ្លៀង​ ​ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ចំណូល​របស់​ក្រុមហ៊ុន​នេះ​ ​គឺ​ដោយសារតែ​សេដ្ឋកិច្ច​ពិភពលោក​ថយ​ចុះ​ ​ទីផ្សារ​មានការ​ប្រកួត​ ​ប្រជែង​ខ្លាំង​ ​និង​ការ​ឡើងថ្លៃ​នៃ​ប្រាក់​បាត​ថៃ​ ​។​ ​នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន​ថៃ​ ​បាងកក​ប៉ុ​ស្ដិ៍​ ​។​

​តាម​របាយការណ៍​ពី​ ​ក្រុមហ៊ុន​ដឹកជញ្ជូន​ជាតិ​ថៃ​ ​បានឱ្យ​ដឹង​ថា​ ​ការខាតបង់​សុទ្ធ​របស់​ក្រុមហ៊ុន​ ​អាកាសចរណ៍​ ​Thai​ ​Airway​ ​នៅ​ត្រីមាស​ទី២​ ​ឆ្នាំនេះ​ ​មាន​ប្រមាណ​ ​ជាង២២០​ ​លាន​ដុល្លារ​អាមេរិក​ ​ធៀប​នឹង​ដើមឆ្នាំ​ ​មានតែ​ ​១០០​ ​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ ​។​

​ចំណូល​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​នេះ​ ​បាន​ធ្លាក់ចុះ១០​%​ ​ក្នុង​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ​ដែល​នៅ​មានតែ​ប្រមាណ​ ​១.៤០០​ ​លាន​ដុល្លារ​អាមេរិក​ ​ខណៈ​ការ​ចំណាយ​សរុប​វិញ​ ​មាន​ធ្លាក់ចុះ​ប្រមាណ​ជិត​ ​១ភាគរយ​ ​មក​នៅ​ ​ជាង១.៦០០​ ​លាន​ដុល្លារ​អាមេរិក​។​

​សម្រាប់​រយៈពេល៦ខែ​ ​ឆ្នាំនេះ​ដែរ​ ​ក្រុមហ៊ុន​ ​Thai​ ​Airway​ ​International​ ​បាន​បញ្ជាក់​ថា​ ​ការខាតបង់​សុទ្ធ​ ​មាន​ប្រមាណ​ ​២០០​ ​លាន​ដុល្លារ​ ​ខណៈ​តម្លៃ​ភាគហ៊ុន​នៅ​ ​២,៩៥​ ​បាត​ ​ក្នុង​មួយ​ហ៊ុន​ ​ ​ធៀប​នឹង៦ខែ​ដើមឆ្នាំ២០១៨​ ​មានការ​ខាតបង់​តែ​ ​ជាង១២លាន​ដុល្លារ​អាមេរិក​ ​ខណៈ​តម្លៃ​ភាគហ៊ុន​ ​មាន​ ​០,១៧​ ​បាត​ ​ក្នុង​មួយ​ហ៊ុន​ ​។​

​សារព័ត៌មាន​ ​Bloomberg​ ​រាយការណ៍​ថា​ ​ក្រុមហ៊ុន​ ​Thai​ ​Airway​ ​បាន​ប្រឈម​នឹង​សម្ពាធ​កាន់តែ​ខ្លាំង​លើ​ប្រាក់ចំណូល​របស់​ខ្លួន​នៅពេល​ដែល​ក្រុមហ៊ុន​នេះ​ ​កំពុង​ព្យាយាម​ប្រតិបត្តិ​ការ​ជាមួយនឹង​យន្ដ​ហោះ​ចាស់​ៗ​ ​ស្រប​ពេល​ដែល​កំណើន​នៃ​ភ្ញៀវ​ទេសចរ​ធ្លាក់ចុះ​ ​និង​ប្រាក់​បាត​ថៃ​ឡើងថ្លៃ​ខ្ពស់​។​

​ប្រាប់​សារព័ត៌មាន​បាងកក​ប៉ុ​ស្ដិ៍​ ​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​ថៃ​ ​លោក​ ​សា​ក់​សាយែ​ម​ ​ជិ​ត​ជុប​ ​បានឱ្យ​ដឹង​ថា​ ​លោក​គាំទ្រ​គម្រោង​ទិញ​យន្ដ​ហោះ​ថ្មី​ៗ​របស់​ក្រុមហ៊ុន​ ​Thai​ ​Airway​ ​ដើម្បី​អភិវឌ្ឍ​សេវាកម្ម​ឱ្យ​ប្រសើរ​ឡើង​ ​។​

​គួរ​បញ្ជាក់​ថា​ ​កាលពី​ត្រីមាស​មុន​ ​ក្រុមហ៊ុន​នេះ​ ​មាន​យន្ដ​ហោះ​ប្រតិបត្តិ​ការ​ ​១០៣​ ​គ្រឿង​ ​ដែល​វា​តិច​ជាង២ដង​ ​កាលពី​ឆ្នាំមុន​ ​បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ ​បាន​ឈប់​ប្រើប្រាស់​យន្ដ​ហោះ​ពី​គ្រឿង​ ​គឺ​ ​ប្រភេទ​ ​Boeing​ ​B737​ ​និង400s​ ​៕​

ប្រភព៖ https://www.cambonomist.com/news/thai-airway-losses-more-than-double-in-q2-2019/

You can share this !

Loading...
អត្ថបទទាក់ទង