ចិន​ ​ឆ្លើយតប​នឹង​គម្រោង​ចូល​ចត​របស់​នាវា​បាញ់​មី​ស៊ី​ល​អាមេរិក​ ​នៅ​ហុងកុង​

​វ៉ាស៊ីនតោន​៖​ ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ​បាន​បដិសេធ​សំណើសុំ​ចូល​ចត​របស់​នាវាចម្បាំង​សហរដ្ឋអាមេរិក​ ​នៅ​កំពង់ផែ​ទីក្រុង​ហុងកុង​ ​នៅពេល​ខាងមុខ​ ​ខណៈ​អាមេរិក​ ​ត្រូវ​បាន​រាយការណ៍​ថា​ ​បាន​គាំទ្រ​ក្រុម​អ្នក​តវ៉ា​ ​នៅ​ហុងកុង​។​ ​នេះ​ជា​ការ​បញ្ជាក់​ពី​មន្ត្រី​អាមេរិក​ ​កាលពី​ថ្ងៃទី១៣​ ​ខែសីហា​ ​ឆ្នាំ២០១៩​។​

​ចិន​ ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​ ​នៃ​ការ​ច្រានចោល​សំណើ​របស់​អាមេរិក​ទេ​។​ ​កងទ័ពជើងទឹក​អាមេរិក​ ​បាន​ស្នើសុំ​ការអនុញ្ញាត​សម្រាប់​នាវាចម្បាំង​ ​Green​ ​Bay​ ​និង​ ​នាវា​បាញ់​មី​ស៊ី​ល​ ​Lake​ ​Erie​ ​នៅ​ចុងខែ​សីហា​ ​និង​ ​អំឡុង​ខែកញ្ញា​ ​ខាងមុខ​។​

​ជំហរ​របស់​ចិន​ ​គឺ​ស្រប​ពេល​ ​ប៉ូលិស​ ​និង​ក្រុម​បាតុករ​ ​នៅ​ហុងកុង​ ​កំពុង​ប៉ះទង្គិច​គ្នា​ ​ពាក់ព័ន្ធ​នឹង​ការ​កើនឡើង​នៃ​ឥទ្ធិពល​ចិន​ ​មក​លើ​ទីក្រុង​មួយ​នេះ​។​ ​ចំណែក​ ​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ហុងកុង​ ​បាន​រង​ផល​ប៉ះពាល់​ចំនួន​ ​២ថ្ងៃ​មក​ហើយ​។​ ​ជើងហោះហើរ​ ​រាប់​រយ​ជើង​ ​ត្រូវ​បាន​លុបចោល​ ​ដោយសារ​បាតុករ​ ​រារាំង​នៅ​ច្រកចេញ​ ​ចូល​របស់​អ្នកដំណើរ​។​

​ប្រធានាធិបតី​អាមេរិក​ ​ដូ​ណាល់​ ​ត្រាំ​ ​បាន​លើកឡើង​ថា​ ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ​កំពុង​បង្ក​ភាព​តានតឹង​បន្ថែម​ ​ដោយ​បញ្ជូន​យោធា​ ​និង​រថពាសដែក​ ​ទៅកាន់​ទីក្រុង​សិន​ជិន​ ​ដែល​មាន​ព្រំប្រទល់​ ​នៅ​ជិត​ទីក្រុង​ហុងកុង​។​ ​លោក​សង្ឃឹមថា​ ​ស្ថានភាព​ហុងកុង​ ​នឹង​បាន​ល្អ​ប្រសើរ​ឡើង​ ​ដោយ​គ្មាន​នរណា​ម្នាក់​ឈឺចាប់​ ​ឬ​ស្លាប់​នោះ​ឡើយ​៕​

ប្រភព៖ Reuters

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង