ការ​បង្កបង្កើនផល​ស្រូវ​នៅ​ស្រុក​មង្គលបូរី​ ​កំពុង​ទទួល​បានផល​ជា​បណ្តើរ​ៗ​ ​ដោយ​មិន​មានការ​ប្រឈម​កង្វះ​ទឹក​នោះ​ទេ​

​បន្ទាយមានជ័យ​ ​៖​ ​អភិបាលខេត្ត​បន្ទាយមានជ័យ​ ​បាន​អះអាង​ថា​ ​ការ​បង្កបង្កើនផល​ស្រូវ​នៅ​ស្រុក​មង្គលបូរី​ ​គឺ​មាន​ភាពល្អ​ប្រសើរ​ ​ហើយ​ស្រូវ​ ​ក៏​ចាប់ផ្តើម​ចេញ​ផ្លែ​បណ្តើរ​ៗ​ហើយ​ ​។​

​ការ​អះអាង​នេះ​ ​បាន​ធ្វើឡើង​ខណៈ​ដែល​លោក​ ​អ៊ុំ​ ​រាត្រី​ ​អភិបាលខេត្ត​បន្ទាយមានជ័យ​ ​និង​លោក​ ​អភិបាលស្រុក​មង្គលបុរី​ ​មន្ត្រី​ពាក់ព័ន្ធ​ ​បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ ​ស្រូវ​ ​និង​ទឹក​ស្រោចស្រព​ស្រូវ​ ​បង្កើន​រដូវ​របស់​ប្រជាកសិករ​នៅ​ឃុំ​ស្រះរាំង​ ​ឃុំ​គោ​កប​ល័ង្ក​ ​និង​ឃុំ​សំបួរ​ ​។​

​បើ​តាម​ ​លោក​អភិបាលខេត្ត​ ​បាន​បញ្ជាក់​ថា​ ​ស្ថានភាព​ស្រូវ​បង្កើន​រដូវ​នៅ​តំបន់​នោះ​ ​ពុំ​មានការ​ប្រឈម​កង្វះ​ទឹក​នោះ​ទេ​ ​ដោយសារ​មាន​ប្រព័ន្ធ​ប្រឡាយ​តូច​ ​ធំ​ ​តភ្ជាប់​មក​ពី​ស្ទឹង​មង្គលបូរី​ ​តាម​ប្រឡាយ​ ​ពោធិ​ពីរ​ដើម​ ​។​

​លោក​អភិបាលខេត្ត​ ​ក៏បាន​ឱ្យ​ដឹងផង​ដែរ​ថា​ ​ស្រូវ​កំពុង​លូតលាស់​ល្អ​ ​ដោយ​កន្លែង​ខ្លះ​ ​បាន​ចាប់ផ្តើម​ ​ចេញ​ផ្លែ​បណ្តើរ​ៗ​ហើយ​ ​និង​ត្រៀម​ប្រមូល​ផល​ ​ខណៈ​កន្លែង​ខ្លះ​កំពុង​បង្ហូរទឹក​ ​និង​បូម​យក​ទៅ​ជួយ​ ​ស្រោចស្រព​បន្ថែម​ចំពោះ​កន្លែង​ប្រឈម​ ​ដែល​ស្ថិតនៅ​មួយ​ផ្នែក​ខ្លះ​ ​នៃ​ឃុំ​ ​គោ​កប​ល័ង្គ​ ​៕​

You can share this !

Loading...
អត្ថបទទាក់ទង