អាជ្ញាធរ​ជាតិ​អប្សរា​ ​ហាម​មិន​ឱ្យ​ក្រាលកន្ទេល​ ​និង​ចង​អង្រឹង​នៅ​បរិវេណ​អង្គរ​

ភ្នំពេញ​៖​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​បញ្ឈប់​ការ​ក្រាលកន្ទេល​ ​និង​ចង​អង្រឹង​នៅ​បរិវេណ​អង្គរ​ ​ដើម្បី​បង្កើត​សោភ័ណភាព​រមណីយដ្ឋាន​អង្គរ​។​ ​កន្លែង​ដែល​ត្រូវ​ហាម​គឺ​ ​នៅ​ជុំវិញ​ត្រពាំង​សេស​ ​មុខ​ប្រាសាទព្រហ្មកិល​ ​និង​លើ​វាលស្មៅ​ ​ជុំវិញ​ក​សិន្ទុ​ប្រាសាទអង្គរវត្ត​។​ ​នេះ​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី១៣​ ​ខែសីហា​ ​ឆ្នាំ២០១៩នេះ​។​

​នៅក្នុង​សេចក្តី​ជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ​បានឱ្យ​ដឹង​ថា​ ​អាជីវករ​ ​និង​ភ្ញៀវ​ទេសចរ​ ​ត្រូវ​បញ្ឈប់​ការ​ក្រាលកន្ទេល​ ​ចង​អង្រឹង​ ​និង​ដាក់​សម្ភារៈ​ផ្សេង​ៗ​ ​នៅ​បរិវេណ​ជុំវិញ​ត្រពាំង​សេស​ ​មុខ​ប្រាសាទព្រហ្មកិល​ ​និង​នៅ​លើ​វាលស្មៅ​ជុំវិញ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​ ​ដើម្បី​ពិសា​អាហារ​ ​និង​លំហែកាយ​ ​ព្រោះ​សកម្មភាព​ទាំងនេះ​ ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណ​តម្លៃ​នៃ​បេតិកភណ្ឌ​វប្បធម៌​ ​ក៏ដូចជា​បរិស្ថាន​ ​និង​សណ្តាប់​ធ្នាប់​សារ​ធា​រណៈ​នៃ​រមណីយដ្ឋាន​អង្គរ​៕

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង