របួស​ ​Alisson​ ​អាច​ត្រឡប់​ចូល​ទីលាន​វិញ​ ​នៅពេល​ណា​?​

អង់គ្លេស​៖​ ​អ្នកចាំទី​ ​Alisson​ ​របស់​ក្រុម​ហង្ស​ក្រហម​ ​Liverpool​ ​ត្រូវ​អវត្តមាន​រយៈពេល​យ៉ាងតិច​ ​២​ ​ទៅ​ ​៣​ ​សប្តាហ៍​ទៀត​ ​ដោយសារ​បញ្ហា​កំភួនជើង​ ​ដែល​របួស​នៅក្នុង​ការ​ឈ្នះ​បើក​រដូវ​កាល​ទល់នឹង​ក្រុម​ ​Norwich​ ​City​ ​។​

​អ្នកចាំទី​អន្តរជាតិ​ប្រេស៊ីល​ ​បាន​រង​របួស​ដោយខ្លួនឯង​ ​ពេល​ព្យាយាម​ទាត់បាល់​ឡើង​ ​នៅ​នាទី៣៩​ ​នៃ​វគ្គទីមួយ​ ​ហើយ​ត្រូវ​បាន​ប្ដូរ​ចេញ​ភ្លាម​ៗ​ជំនួស​ដោយ​ ​Adrian​។​

​លោក​ ​Klopp​ ​អ្នកចាត់ការ​ ​Liverpool​ ​បាន​និយាយ​ថា​៖​“​ ​នេះ​ជា​ការ​រង​របួស​កំភួនជើង​ដែល​ធ្វើ​ឱ្យ​ ​Alisson​ ​អវត្តមាន​មួយ​រយៈ​។​ ​ខ្ញុំ​មិន​ចង់​ធ្វើការ​ព្យាករ​ច្បាស់​ទេ​ ​ថា​តើ​ពេលណា​គាត់​នឹង​វិលត្រឡប់​មកវិញ​ ​-​ ​របួស​នេះ​ត្រូវការ​ពេល​ពីរ​ ​បី​សប្តាហ៍​ទៀត​ ​ហើយ​យើង​រង់ចាំ​មើល​”​។​

​គួរ​រប​ញ្ជា​ក់​ផង​ដែរ​ថា​ ​របួស​នេះ​ក៏​នឹង​ធ្វើ​ឱ្យ​ ​Alisson​ ​អវត្តមាន​ប្រកួត​សំខាន់​ទល់នឹង​ ​Chelsea​ ​នៅ​ពាន​ ​Super​ ​Cup​ ​យប់ស្អែក​ផង​ដែរ​៕​

ប្រភព៖ TrollKhmer

You can share this !

Loading...
អត្ថបទទាក់ទង