អ្នក​បង្ហោះ​សារ​ថា​ ​បរិ​ភោក​សាច់​ជ្រូក​ ​ឆ្លង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ​បាន​សុំទោស​ជា​សាធារណ​:​

​ភ្នំពេញ​៖​ ​បុរស​ម្នាក់​ ​នៅ​ខេត្តពោធិ៍សាត់​ ​ដែល​បាន​បង្ហោះ​សារ​ថា​ ​កូន​របស់​ខ្លួន​បាន​កើតជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ​ក្រោយពី​បាន​បរិភោគ​សាច់​ជ្រូក​ ​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេ​សប៊ុ​ក​ ​បាន​ធ្វើការ​សុំទោស​ជា​សាធារណ​:​ ​ដែល​ធ្វើ​ឱ្យ​មានការ​ភាន់ច្រឡំ​ ​និង​ប៉ះពាល់​ដល់​ការ​បរិភោគ​សាច់​ជ្រូក​។​ ​ក្រោយ​ការពិនិត្យ​ដោយ​គ្រូពេទ្យ​ជំនាញ​រួចមក​ ​ក្មេង​នោះ​មាន​ជំងឺ​ផ្សេង​ ​មិន​ដូច​ការ​បង្ហោះ​សារ​នោះ​ឡើយ​។​

​លោក​ ​ស៉ី​ឡុង​ ​ដែល​ជា​ឪពុក​ក្មេង​នោះ​ ​និង​ជា​អ្នក​ដែល​បាន​បង្ហោះ​សារ​ថា​កូន​របស់​គាត់​បាន​កើតជំងឺ​ប៉េស្ត​ជ្រូក​ ​បាន​ធ្វើការ​សុំទោស​ ​ជា​សាធារណ​:​ ​ក្រោយពី​ធ្វើសន្និសិទ​ការសែត​របស់​សមាគម​អ្នកចិញ្ចឹមសត្វ​កម្ពុជា​ ​ទាក់ទង​នឹង​ការ​លើកឡើង​ ​នៅ​ព្រឹក​ថ្ងៃទី១៣​ ​ខែសីហា​ ​ឆ្នាំ២០១៩​។​ ​ដោយសារតែ​ការ​សន្និដ្ឋាន​ដោយ​យមិន​ទាន់​មានការ​ពិនិត្យ​បាន​ត្រឹមត្រូវ​ពី​គ្រូពេទ្យ​ថា​កូន​របស់​គាត់​កើតជំងឺ​ប៉េស្ត​ជ្រូក​នោះ​ ​បាន​ធ្វើ​ឱ្យ​មានការ​ភាន់ច្រឡំ​ជា​សារ​ធារ​ណ​:​ ​ហើយ​លោក​ ​បាន​សូម​ការយោគយល់​ ​និង​អធ្យាស្រ័យ​ពី​សមាគម​អ្នកចិញ្ចឹមសត្វ​កម្ពុជា​ ​ក៏ដូចជា​សាធារណ:ជន​ទូទៅ​ ​ចំពោះ​កំហុសឆ្គង​នេះ​។​

​ក្នុង​សន្និ​សិ​ទកា​សែត​ ​ដែល​បាន​ធ្វើឡើង​ដោយ​សមាគម​អ្នកចិញ្ចឹមសត្វ​កម្ពុជា​ ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ ​ដែល​មាន​អ្នកជំនាញ​កសិកម្ម​ ​និង​គ្រូពេទ្យ​ជំនាញ​ផង​នោះ​ ​នៅតែ​ប្រកាន់​ជំហរ​ថា​ ​ជំងឺ​ប៉េស្ត​ជ្រូក​ ​មិន​អាច​ឆ្លង​ទៅ​មនុស្ស​បានទេ​។​ ​ប្រសិន​មានការ​ផ្សព្វផ្សាយ​ដែល​ផ្ទុយពី​នេះ​គឺ​ ​ជា​កា​បន្ទុ​ចប​ង្អា​ក់​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា​ ​ក៏ដូចជា​អ្នក​ចិញ្ចឹម​ជ្រូក​ ​ដែល​សមាគម​មិន​អាច​ទទួលយក​បានទេ​។​

​លោក​ ​ស្រ៊ុ​ន​ ​ពៅ​ ​ប្រធាន​សមាគម​អ្នកចិញ្ចឹមសត្វ​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ប្រសិនបើ​សាធារណជន​ ​ឈប់​បរិភោគ​សាច់​ជ្រូក​ដោយសា​តែ​ព័ត៌មាន​មិន​មាន​មូលដ្ឋាន​ត្រឹមត្រូវ​ ​ស្តី​ពី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នោះ​ ​គឺ​កំពុងតែ​បំផ្លាញ​សេដ្ឋកិច្ច​ជាតិ​ដោយ​មិនដឹង​ខ្លួន​។​

​លោក​បានឱ្យ​ដឹង​ថា​ ​ចាប់តាំងពី​កម្ពុជា​ ​បាន​ឆ្លង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​មក​ ​ស្ថាប័ន​ពាក់ព័ន្ធ​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​ត្រួតពិនិត្យ​ទៅលើ​សត្វ​ជ្រូក​ ​ទាំង​ការនាំចូល​ ​ចរាចរ​ក្នុង​ស្រុក​ ​និង​សាច់​នៅ​លើ​ទីផ្សារ​ផង​ដែរ​ ​ហើយក៏​មិនទាន់​មានការ​រក​ឃើញ​ណាមួយ​ ​ពី​អន្តរាយ​ចំពោះ​សុខភាព​មនុស្ស​ ​ពី​កា​បរិភោគ​សាច់​ជ្រូក​នោះ​ដែរ​ ​និង​បាន​អំពាវនាវ​ចំពោះ​សាធារណ:ជន​ ​ឱ្យ​បន្ត​បរិភោគ​សាច់​ជ្រូក​ ​កុំ​មានការ​ព្រួយបារម្ភ​។​ ​ប្រសិន​មាន​ព័ត៌មាន​ដែល​សង្ស័យ​ចំពោះ​ជំងឺ​ប៉េស្ត​ជ្រូក​នោះ​ ​សូម​រាយការណ៍​ទៅ​អាជ្ញាធរ​ ​ឬ​អ្នកជំនាញ​ជាបន្ទាន់​ ​ដើម្បី​មាន​វិធានការ​ទាន់ពេល​វេលា​។​

​គួរ​ជម្រាប​ថា​ ​ចំពោះ​ក្មេង​ម្នាក់​ដែល​ឪពុក​បង្ហោះ​សារ​នៅ​លើ​ហ្វេ​សបុ​ក​នោះ​ ​គ្រូពេទ្យ​បាន​ពិនិត្យ​ឃើញថា​ ​កើតជំងឺ​សើស្បែក​ ​មិនមែន​ពាក់ព័ន្ធ​នឹង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នោះ​ឡើយ​។​ ​បច្ចុប្បន្ន​ ​ក្មេងស្រី​នោះ​ ​កំពុង​សម្រាក​ព្យាបាល​ ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ ​រាជធានី​ភ្នំពេញ​ ​និង​បាន​ធូរស្រាល​ហើយ​។​

​ប្រធាន​សមាគម​ខាងលើ​ ​បាន​បន្ត​ថា​ ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា​ ​ចាប់ផ្តើម​បរិភោគ​សាច់​ជ្រូក​បាន​ចំនួន​ ​៥០ភាគរយ​ ​ឡើងវិញ​ហើយ​ ​បន្ទាប់ពី​កម្ពុជា​ ​បាន​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ​កាលពីដើម​ឆ្នាំ២០១៩មក​។​ ​ដោយសារ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ​កម្ពុជា​ ​បាន​សម្លាប់សត្វ​ជ្រូក​អស់​ប្រមាណ​ ​៤០០០ក្បាល​ ​និង​ខាតបង់​ថវិកា​ជិត​មួយ​លាន​ដុល្លារ​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង