អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​គាំទ្រ​ចំពោះ​ចំណាត់ការ​រាជរដ្ឋាភិបាល​ ​ដើម្បី​ត្រៀម​ទប់ទល់​នឹង​ស្ថានភាព​បាត់បង់​ ​EBA​

​ភ្នំពេញ​៖​ ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​លោក​ឧកញ៉ា​ ​លឹម​ ​ហេង​ ​បាន​ប្រាប់​ឱ្យ​ ​Click​ ​News​ ​ដឹង​តាម​ទូរសព្ទ​ថា​ ​លោក​ ​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​ត្រៀម​ទប់ទល់​នឹង​ស្ថានភាព​បាត់បង់​ការ​អនុគ្រោះ​ពន្ធ​ ​EBA​ ​ព្រោះ​លោក​យល់ថា​ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​បញ្ជាក់​ច្រើនលើកច្រើនសា​ហើយ​ ​ពី​បញ្ហា​នេះ​។​ ​លោក​យល់ថា​ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដែល​ ​ដឹកនាំ​ដោយ​ ​សម្តេច​ ​ហ៊ុន​ ​សែន​ ​មាន​វិធី​គ្រប់បែបយ៉ាង​ ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ ​ឈរ​លើ​ភាព​រឹង​ម៉ាំ​នេះ​បាន​។​

​លោក​ឧកញ៉ា​លឹម​ ​ហេង​ ​បាន​បន្ត​ថា​ ​ក្នុងនាម​លោក​ជា​អ្នក​ពាណិជ្ជករ​ ​លោក​គ្មាន​ការ​បារម្ភ​ឡើយ​ពី​បញ្ហា​នេះ​ ​ព្រោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​តាំងពី​ដើម​ ​និង​បច្ចុប្បន្ន​ ​បាន​ផ្តើម​រឹត​បន្តឹង​ទំនាក់ទំនង​រវាង​ប្រទេស​នានា​ ​ជាពិសេស​បាន​បង្កើត​គោល​នយោបាយ​ល្អ​ៗ​ ​ក្នុង​ការបង្កើត​ឱកាស​វិនិយោគ​សម្រាប់​ប្រទេស​ដៃគូ​រវិ​និ​យោគ​លើ​ពិភពលោក​ ​ដែល​ជា​ការ​ផ្តល់​ឱកាស​ដ៏​ធំ​មួយ​ ​សម្រាប់​អ្នក​វិនិយោគ​នៅ​កម្ពុជា​។​

​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​(​GMAC​)​ ​បាន​បញ្ជាក់​ក្នុង​សេចក្ដីថ្លែង​ការណ៍​ ​នៅ​ថ្ងៃទី១២​ ​ខែសីហា​ថា​ ​ការ​គាំទ្រ​របស់​សហភាព​អឺរ៉ុប​តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​បាន​ជួយ​ឱ្យ​ពលរដ្ឋខ្មែរ​រាប់​លាន​នាក់​ ​រួចចាក​ផុត​ពី​ភាព​ក្រីក្រ​ ​និង​រួមចំណែក​យ៉ាង​សំខាន់​ ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​កម្ពុជា​។​ ​សមាគម​នេះ​រំឭក​ថា​ ​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​នឹង​ប៉ះពាល់​ដល់​កម្មករ​ប្រមាណ​ ​៧៥ម៉ឺន​នាក់​ ​រួម​នឹង​គ្រួសារ​របស់​ពួកគេ​ប្រមាណ​ ​៣លាន​នាក់​ទៀត​ ​ដែល​កំពុង​រស់នៅ​ពឹងផ្អែក​លើ​ឧស្សាហកម្ម​កាត់ដេរ​។​ ​សមាគម​នេះ​បន្ត​ថា​ ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​នឹង​ធ្វើ​ឱ្យ​បាត់បង់​ការងារ​ទ្រង់ទ្រាយ​ធំ​ ​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា​ ​ហើយ​មិន​បម្រើ​ឱ្យ​គោលបំណង​កាត់បន្ថយ​ភាព​ក្រីក្រ​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ​នៃ​កម្មវិធី​ ​EBA​ ​នោះ​ឡើយ​។​

​សមាគម​ថៅកែ​រោងចក្រ​បន្ត​ទៀត​ថា​ ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​គឺជា​បញ្ហា​ដ៏​គួរ​ឱ្យ​សង្វេគ​ ​និង​សោកស្ដាយ​សម្រាប់​សមាគម​ ​ដែល​បាន​ធ្វើ​កិច្ចការ​ងារ​ជាច្រើន​ ​ដើម្បី​លើកកម្ពស់​តួនាទី​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ ​(​ILO​)​ ​ក្នុង​ការ​តាមដាន​រឿង​អនុវត្ត​បទដ្ឋាន​ការងារ​ ​ទាំង​នៅ​កម្ពុជា​ ​ទាំង​លើ​ពិភពលោក​។​ ​សមាគម​នេះ​ ​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​រក្សា​ការ​អនុគ្រោះ​ពន្ធ​ ​EBA​ ​សម្រាប់​កម្ពុជា​បន្ត​ទៅទៀត​ ​ដើម្បី​ជា​ប្រយោជន៍​ពលរដ្ឋខ្មែរ​។​

​គូសបញ្ជាក់​ថា​ ​សម្តេច​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​ធ្លាប់​បាន​ថ្លែងប្រាប់​ក្រុម​កម្មករ​ ​នៅក្នុង​ការ​ជួបជុំ​មួយ​នៅ​ឯ​ខេត្តពោធិ៍សាត់​ ​កាលពី​ថ្ងៃទី២០​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ថា​ ​កម្ពុជា​ត្រូវ​រស់​ដោយខ្លួនឯង​ ​ដើម្បី​ការពារ​ឯករាជ្យ​ភាព​របស់​ខ្លួន​ ​ដោយ​សម្តេច​បន្ត​ថា​ ​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​នេះ​ ​ក៏​នឹង​មិន​អាច​ឱ្យ​កម្ពុជា​ ​ក្លាយជា​ប្រទេស​អ្នកមាន​នោះ​ដែរ​។​ ​"​បើសិន​គេ​ផ្តល់​ភាព​អនុគ្រោះ​ឱ្យ​យើង​ ​យើង​ក៏​មិន​អាច​ក្លាយទៅជា​អ្នកមាន​បានទេ​ ​តែបើ​គេ​ដក​ភាព​អនុគ្រោះ​ពី​យើង​ ​ក៏​មិន​ធ្វើ​ឱ្យ​យើង​ស្លាប់​ដែរ​"​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង