អ៊ីរ៉ង់​ ​បង្ហាញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ថ្មី​

តេហេរ៉ង់​៖​ ​ប្រទេស​អ៊ីរ៉ង់​ ​បាន​បង្ហាញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ ​ដែល​មាន​ចម្ងាយ​ ​៤០០​ ​គីឡូម៉ែត្រ​ ​និង​អាច​ការពារ​ប្រឆាំង​នឹង​កាំជ្រួច​ផ្លោង​ ​និង​មី​ស៊ី​ល​ផ្លោង​។​ ​ទូរទស្សន៍​រដ្ឋ​ ​បាន​បង្ហាញ​រថយន្ដ​ ​Falaq​ ​ដែល​មាន​បំពាក់​ទៅ​ដោយ​ ​រ៉ាដា​ចល័ត​ ​ដើម្បី​បង្ហាញ​ពី​ការ​កែ​លម្អ​ប្រព័ន្ធ​ហ្គាម៉ា​ ​ដែល​អ្នកជំនាញ​យោធា​ ​បាន​និយាយ​ថា​ ​មាន​ដើមកំណើត​ប្រទេស​រុស្ស៊ី​។​

​ការប្រកាស​នេះ​ ​ធ្វើឡើង​ចំ​ពេល​ដែល​ភាព​តានតឹង​កើនឡើង​រវាង​អ៊ីរ៉ង់​ ​និង​សហរដ្ឋអាមេរិក​។​ ​អ៊ីរ៉ង់​ ​បាន​បាញ់​ទម្លាក់​យន្ត​ហោះ​ដ្រូ​នរ​បស់​អាមេរិក​ ​នៅ​ឈូងសមុទ្រ​ ​ជាមួយនឹង​មី​ស៊ី​ល​ ​បាញ់​ពីលើ​អាកាស​ ​កាលពី​ខែមិថុនា​កន្លងទៅ​។​ ​ក្រុង​តេហេរ៉ង់​ ​និយាយ​ថា​ ​យន្ត​ហោះ​ដ្រូ​ននេះ​ ​ស្ថិតនៅ​លើទឹក​ដី​របស់​ខ្លួន​ ​ប៉ុន្តែ​ទីក្រុង​វ៉ាស៊ីនតោន​ ​តប​មកវិញ​ថា​ ​វា​ស្ថិតនៅ​ក្នុង​ដែនអាកាស​អន្តរជាតិ​។​

​ក្រុម​អ្នកវិភាគ​យោធា​ ​លោកខាងលិច​ ​និយាយ​ថា​ ​អ៊ីរ៉ង់​ច្រើនតែ​និយាយ​បំផ្លើស​ ​ពី​សមត្ថភាព​អាវុធ​របស់​ខ្លួន​ ​ទោះបីជា​មានការ​ព្រួយបារម្ភ​ ​អំពី​កម្មវិធី​មី​ស៊ី​ល​ផ្លោង​ ​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​ខ្លួន​ក៏ដោយ​។​ ​កាលពី​ឆ្នាំមុន​ ​អាមេរិក​បាន​ចាកចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​ ​ដែល​បាន​ធ្វើឡើង​ ​កាល​ឆ្នាំ២០១៥​។​ ​ជាង​នេះ​ទៅទៀត​ ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ​លោក​ដូ​ណាល់​ ​ត្រាំ​ ​បាន​ដាក់ទណ្ឌកម្ម​ ​លើ​ទីក្រុង​តេហេរ៉ង់​ ​បន្ទាប់ពី​ដកខ្លួន​ចេញពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​៕​

You can share this !

Loading...
អត្ថបទទាក់ទង