ទីតាំង​អុីនធឺណិត​ ​បង្កប់​ល្បែងស៊ីសង​ ​ជ្រក​ក្រោម​ស្លាកយីហោ​ ​(​ALLDAY​ ​Net​)​ ​បើក​ទទួលភ្ញៀវ​ញៀន​ល្បែង​យ៉ាង​សុខសាន្ដ​

ភ្នំពេញ​៖​ ​ទីតាំង​អ៊ីនធឺណិត​ ​បង្កប់​ល្បែងស៊ីសង​ ​ជ្រក​ក្រោម​ស្លាកយីហោ​ ​(​ALLDAY​ ​Net​)​ ​24h​ ​ចំនួន២​ ​ទីតាំង​ ​នៅក្នុង​ខណ្ឌដង្កោ​ ​កំពុង​បើក​ទទួល​ក្រុម​អ្នក​ញៀន​ល្បែង​ ​ស៊ីសង​បង្អួត​ភ្នែក​អាជ្ញាធរ​ ​ខណ្ឌដង្កោ​ ​ហើយ​ផ្គើន​នឹង​បទបញ្ជា​របស់​អភិបាល​រាជធានី​ភ្នំពេញ​។​

​យោង​តាម​សេចក្ដីរាយការណ៍​របស់​ប្រជាពលរដ្ឋ​ ​បានឱ្យ​ដឹង​ថា​ ​ទីតាំង​ទី១​ ​ស្ថិតនៅ​លើ​ផ្លូវ៣៧១​ ​ជាប់នឹង​កា​រ៉ា​ស់​សាំង​តេ​លា​ ​ស្ពានដែក​ ​ចូល​ភូមិ​ខ្វា​ ​សង្កាត់​ដង្កោ​។​ ​រីឯ​ ​ទីតាំង​ទី២​ ​ក្នុង​បុរី​ពិភព​ថ្មី​ ​ចំការ​ដូង​ ​ក្នុង​សង្កាត់​ដង្កោ​ ​ខណ្ឌដង្កោ​ ​ហើយ​ទីតាំង​ទាំង២នេះ​ ​កំពុង​បើក​ទទួលស្វាគមន៍​ភ្ញៀវ​លេងល្បែង​យ៉ាង​សុខសាន្ដ​ ​ខណៈ​អាជ្ញាធរ​ ​ខណ្ឌដង្កោ​ ​មិនទាន់​មាន​ចំណាត់ការ​នៅឡើយ​។​

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​ ​ទីតាំង​មួយ​នេះ​ ​គេ​សង្កេតឃើញ​ក្រុម​ក្មេង​ ​ទំនើង​តែងតែ​មក​ចូលលេង​យ៉ាង​អាណា​ធិប​តេយ្យ​ ​តែ​មិនឃើញ​អាជ្ញាធរ​ ​មូលដ្ឋាន​ចុះ​មក​ ​ទប់ស្កាត់​ ​ឬ​បង្ក្រាប​ឡើយ​។​ ​ពលរដ្ឋ​រង​ចាំ​មើល​ថា​ ​តើ​អាជ្ញាធរ​ ​ខណ្ឌដង្កោ​ ​ហ៊ាន​បង្ក្រាប​ទីតាំង​អ៊ីនធឺណិត​ ​បង្កប់​ល្បែង​ទាំងនោះ​ដែរ​ទេ​?​ ​ពលរដ្ឋ​លើកឡើង​ថា​ ​តើ​ឯណា​ទៅ​ពាក្យ​ថា​ ​ភូមិ​ ​ឃុំ​មាន​សុវត្ថិភាព​ ​៩ចំណុច​ ​របស់​រាជរដ្ឋាភិបាល​ ​ដែល​ដាក់​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​អនុ​វត្ថ​នោះ​?​ ​បើ​ភូមិ​ឃុំ​កើតមាន​នូវ​ល្បែងស៊ីសង​ពេញបន្ទុក​យ៉ាងនេះ​។​

​កន្លងមក​ ​លោក​ ​នុត​ ​ពុធ​ដារ៉ា​ ​អភិបាលខណ្ឌ​ដង្កោ​ ​ធ្លាប់​សន្យា​ថា​ ​មិន​ឱ្យ​កើតមាន​ល្បែងស៊ីសង​ ​នៅក្នុង​ទឹកដី​ដែល​លោក​កំពុង​គ្រប់គ្រង​ ​នោះ​ទេ​។​ ​ជុំវិញ​ករណី​ខាងលើ​ ​Click​ ​News​ ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ ​លោក​ ​នុត​ ​ពុធ​ដារ៉ា​ ​អ​ផិ​បាល​ខណ្ឌដង្កោ​បានទេ​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង